Trending now
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam៖

បញ្ញាសិប្បនិមិត្តចាំបាច់ត្រូវចូលដំណើរការឱ្យបានឆាប់ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់គ្រប់ផ្នែកទាំងអស់

20:04 | 24/09/2022

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ វៀតណាមត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងដំណើរការអនុវត្តន៍បញ្ញាសិប្បនិមិត្តក្នុងជីវភាព ព្រោះធនធានមនុស្ស AI របស់វៀតណាមនៅខ្វះខាតនៅឡើយ។

វៀតណាមឈ្នះរង្វាន់ជាច្រើនក្នុងការប្រកួតផលិតផលប្រកបដោយភាពច្នៃប្រឌិតអន្តរជាតិ វៀតណាមឈ្នះរង្វាន់ជាច្រើនក្នុងការប្រកួតផលិតផលប្រកបដោយភាពច្នៃប្រឌិតអន្តរជាតិ
ជិះឆ័ត្រយោងក្នុងវាលស្រែស្រូវទុំពណ៌មាសដួលរាបស្មើលើគ្នានៅតំបន់ Mu Cang Chai ជិះឆ័ត្រយោងក្នុងវាលស្រែស្រូវទុំពណ៌មាសដួលរាបស្មើលើគ្នានៅតំបន់ Mu Cang Chai
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី

នាថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងហាណូយ ទិវាបុណ្យបញ្ញាសិប្បនិម្មិតវៀតណាម (AI4VN) បានប្រព្រឹត្តទៅដោយប្រធានបទ “AI ស្តារសេដ្ឋកិច្ចឡើងវិញ កំណត់រូបរាងអនាគត”។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ វៀតណាមត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងដំណើរការអនុវត្តន៍បញ្ញាសិប្បនិមិត្តក្នុងជីវភាព ព្រោះធនធានមនុស្ស AI របស់វៀតណាមនៅខ្វះខាតនៅឡើយ ការបណ្តុះបណ្តាលមិនទាន់អាចឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេសនៅវៀតណាម។ យោងតាមឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam តម្រូវការផ្សព្វផ្សាយគោលគំនិត ចាំបាច់ត្រូវតែមានវិធីសាស្ត្រអភិក្រមយ៉ាងឆាប់ ត្រូវមានការយល់ដឹងអំពី AI មិនត្រឹមតែក្នុងវិស័យព័ត៌មានវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឧស្សាហកម្ម ... ប៉ុណ្ណោះទេ ថែនទាំងមានវិស័យជាច្រើនទៀតផងដែរ។

មុនពេលចូលដល់សម័យប្រជុំសំខាន់ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam រួមជាមួយនឹងថ្នាក់ដឹកនាំក្រសួង សាជីវកម្មធំៗ និងអ្នកវិទ្យាសាស្ត្របានទៅទស្សនាពិព័រណ៍ AI ដែលមានស្តង់ជាង ២០ ដែលបង្ហាញពីផលិតផល និងដំណោះស្រាយដែលអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ព្រឹត្តិការណ៍​នេះ​ទាក់ទាញ​ភ្ញៀវ​ប្រមាណ​១០០០​នាក់ ស្តង់​តែងតែ​ពេញ​។

ក្នុងសុន្ទរកថាបើក រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Huynh Thanh Dat បានមានប្រសាសន៍ថា បញ្ញាសិប្បនិមិត្តមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ហើយបានក្លាយទៅជាបច្ចេកវិទ្យាសំខាន់មួយ ដែលរួមចំណែកក្នុងការផ្លាស់ប្តូរ និងជំរុញការអភិវឌ្ឍន៍យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចសង្គមរបស់ប្រទេស។

យោងតាមលោករដ្ឋមន្ត្រី បន្ទាប់ពីរយៈពេលជាងមួយឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រវៃឆ្លាតសិប្បនិម្មិត វៀតណាមសម្រេចបានលទ្ធផលលើកទឹកចិត្តមួយចំនួន រួមទាំងការកត់ត្រាថា ក្នុងឆ្នាំ ២០២១ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៦២ ក្នុងចំណោមប្រទេសចំនួន ១៦០ ដែលត្រូវបានវាយតម្លៃក្នុងចំណាត់ថ្នាក់ពិភពលោក កើនឡើង ១៤ កន្លែងបើធៀបនឹងឆ្នាំ ២០២០។

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ មានការតាំងពិព័រណ៍ផលិតផល និងដំណោះស្រាយដែលអនុវត្តន៍បច្ចេកវិទ្យា AI ក្នុងជីវភាព និងការផលិតរបស់សហគ្រាស; ពានរង្វាន់ ជ្រើសរើសផលិតផលប្រើប្រាស់បញ្ហាសិប្បនិមិត្ត (AI Awards 2022) ដោយគោលបំណងលើកតម្កើងផលិតផល និងដំណោះស្រាយឆ្នើមដែលអនុវត្តន៍បញ្ញាសិប្បនិម្មិតក្នុងអាជីវកម្ម និងក្នុងជីវភាពរស់នៅ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR