Trending now

ប្រជាជនខ្មែរលើទូទាំងពិភពលោក អបអរសាទរ​ ពិធីបុណ្យឯករាជ្យជាតិខ្មែរលើកទី៦៦

11:16 | 10/11/2019 (យោងតាម FN សរុបដោយ ស្រីពេជ្រ)

យុគសម័យ - ក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិលើកទី ៦៦ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ធ្វើពិធីពិសាអំបុក យ៉ាងសប្បាយរីករាយគគ្រឹកគគ្រេងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

មហាគ្រួសារខ្មែរនៅប្រទេសគូវ៉ែត ជួបជុំគ្នាពិសាអំបុក ក្នុងឱកាសអបអរសាទរ​ ពិធីបុណ្យឯករាជ្យជាតិខ្មែរលើកទី៦៦ (រូបថតៈ FN)

*នៅល្ងាចថ្ងៃទី ០៩ ខែ វិច្ចកា ឆ្នាំ ២០១៩ (ម៉ោងនៅគូវ៉ែត) ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត បានដឹកនាំមន្ត្រីការទូត បុគ្គលិកស្ថានទូត និងសិស្សនិស្សិតខ្មែរជាង ៣០នាក់ ដែលកំពុងបន្តការសិក្សាក្នុងប្រទេសគូវ៉ែត រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ ទិវាបុណ្យឯករាជ្យជាតិ និងពិធីអកអំបុកសាមគ្គីជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយបរិយាកាសយ៉ាងសប្បាយរីករាយ។

សិស្សនិស្សិតខ្មែរ ដែលបានចូលរួមពិធីបុណ្យនេះ បានសម្តែងចំណាប់អារម្មណ៍ថា ពិធីបុណ្យឯករាជ្យឆ្នាំនេះ គឺអ៊ូអរសប្បាយរីករាយ និងពិសេសជាងរាល់ឆ្នាំ។ ពិសេសនៅត្រង់ថា ឆ្នាំនេះមានពិធីពិសាអំបុកជុំគ្នា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។ ជាមួយគ្នានោះដែរ ពួកគេក៏បានប្តេជ្ញាចិត្តការពារ និងគាំទ្រយ៉ាងពេញទំហឹងលើសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសជាតិ ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រីនបន្ថែមទៀត។

ពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ហូបអំបុកតេជោសន្តិភាព ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ (រូបថតៈ FN)

ពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ហូបអំបុកតេជោសន្តិភាព ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ (រូបថតៈ FN)


*នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរជាច្រើនកុះករ ដែលកំពុងរស់នៅ និងសិក្សានៅទីក្រុងនានា នៃប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បានជួបជុំអបអរសាទរខួបលើទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងហូបអំបុកតេជោសន្តិភាព ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។

បងប្អូនប្រជាពលរដ្ឋខ្មែរទាំងរួមមាន នៅប្រទេសអូស្ត្រាលី៖ ទីក្រុងកង់បេរ៉ា ទីក្រុងម៉ែលប៊ន ទីក្រុងស៊ីដនី ទីក្រុងអាឌឺឡែត ទីក្រុងប្រីសស្បែន ទីក្រុងដាវីន ទីក្រុងភឺត និង នៅប្រទេសនូវែលហ្សេឡង់ រួមមានទីក្រុងអូក្លិន ទីក្រុងហាមិលតុន ទីក្រុងវែល្លីងតុន ទីក្រុងផាមើស្តុនណត៍ ទីក្រុងក្រៃឈឺច។

ប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុង Vancouver ខេត្ត British Columbia ប្រទេសកាណាដា ប្រារព្ធពិធីអំបុកតេជោសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ (រូបថតៈ FN)

*នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុង Vancouver ខេត្ត British Columbia ប្រទេសកាណាដា បានប្រារព្ធពិធីពិសារអំបុក សាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងស្មារតីអបអរសាទរ ថ្ងៃបុណ្យឯករាជ្យជាតិ និងរក្សាឲ្យបាននូវសុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

លោក ព្រហ្ម ប៊ែនផល្លី តំណាងប្រជាពលរដ្ឋខ្មែរ នៅទីក្រុង Vancouver បានបញ្ជាក់ថា ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។

ជាមួយគ្នានេះ លោក ព្រហ្ម ប៊ែនផល្លី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នា រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ហើយបានអំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ។

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៉ីប ដឹកនាំមន្ត្រីការទូត បុគ្គលិកស្ថានទូត និងនិស្សិតកម្ពុជា រៀបចំពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ

*នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៉ីប លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៉ីប បានដឹកនាំមន្ត្រីការទូត បុគ្គលិកស្ថានទូត និងនិស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសអេហ្ស៉ីប រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងពិធីអកអំបុកសាមគ្គី ថែជាតិ សាសនា ព្រះមហាក្សត្រ និងពិសាកម្មវិធីអាហារសាមគ្គីផងដែរ។

ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គី របស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតប ចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ៕

(យោងតាម FN សរុបដោយ ស្រីពេជ្រ)

(យោងតាម FN សរុបដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR