Trending now

ក្រុមគ្រូពេទ្យមួកខៀវវៀតណាមពិនិត្យនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនស៊ូដង់ខាងត្បូង ២០០ នាក់ ដែលរងផលប៉ះពាល់ដោយសារភ្លៀងនិងទឹកជំនន់

11:39 | 14/08/2022

ក្រុមគ្រូពេទ្យមួកខៀវវៀតណាមនៅស៊ូដង់ខាងត្បូងបានពិនិត្យ ព្យាបាល និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនជាង ២០០នាក់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ពលករវៀតណាមចំនួន ២០០ នាក់នៅប្រទេសម៉ាឡេស៊ី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ពលករវៀតណាមចំនួន ២០០ នាក់នៅប្រទេសម៉ាឡេស៊ី
ខេត្តដុងថាប (Dong Thap) បានបន្តបរិច្ចាគទឹកប្រាក់ ២០០ លានដុងដល់ប្រជាជនកម្ពុជាដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តដុងថាប (Dong Thap) បានបន្តបរិច្ចាគទឹកប្រាក់ ២០០ លានដុងដល់ប្រជាជនកម្ពុជាដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩
ពិនិត្យសុខភាពឲ្យប្រជាពលរដ្ឋស៊ូដង់ខាងត្បូង។ (រូបថត៖ baoquocgte)
ពិនិត្យសុខភាពឲ្យប្រជាពលរដ្ឋស៊ូដង់ខាងត្បូង។

យោងតាមព័ត៌មានពីកងពេទ្យកម្រិត ២ លេខ ៤ វៀតណាមដែលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងឲ្យដឹងថា សកម្មភាពស្ម័គ្រចិត្តរបស់គ្រូពេទ្យវៀតណាមបានធ្វើឡើងនារដូវវស្សាក្នុងខែសីហា។ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាបានធ្វើឲ្យមនុស្សរាប់ពាន់នាក់នៅ Bentiu រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងការផ្ទុះឡើងនៃជំងឺឆ្លងដ៏គ្រោះថ្នាក់។

ដោយយល់ឃើញពីការលំបាកទាំងនេះ ទន្ទឹមនឹងការលើកកម្ពស់ប្រពៃណីមនុស្សធម៌និងជួយគ្នាទៅវិញទៅមករបស់ប្រជាជាតិ​វៀតណាមនោះ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៃកងពេទ្យកម្រិត ២ លេខ ៤ បានពិនិត្យ និងព្យាបាលជំងឹឲ្យប្រជាជននៅមន្ទីរពេទ្យ Bentiu (រដ្ឋ Unity ស៊ូដង់ខាងត្បូង )។

ក្រុមអ្នកស្ម័គ្រចិត្តនៃកងពេទ្យកម្រិត ២ លេខ ៤ ដឹកនាំដោយលោកវរសេនីយ៍ត្រី Le Viet Anh នាយករងជំនាញបានប្រគល់ថ្នាំពេទ្យ ឧបករណ៍ការពារជំងឺឆ្លងមួយចំនួនជូនមន្ទីរពេទ្យពហុព្យាបាល Bentiu ។ ដោយមានក្ដីរំភើបចិត្ដចំពោះសកម្មភាពស្ម័គ្រចិត្តរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាវៀតណាម នាយកមន្ទីរពេទ្យពហុព្យាបាល Bentiu បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនារបស់យុទ្ធជនមួកខៀវវៀតណាមនិយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួមចំពោះប្រជាជន​ស៊ូដង់ខាងត្បូង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien