Trending now

វៀតណាមមានបំណងចូលរួមយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្តិភាព

11:36 | 14/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ១២ សីហា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិនៅវៀតណាម។

ទីក្រុងហូជីមិញ៖ ជួបជុំគ្នាក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា ទីក្រុងហូជីមិញ៖ ជួបជុំគ្នាក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា
ទីក្រុង Krasnodar របស់រុស្ស៊ីចង់ចងសម្ព័ន្ធមាត្រីភាពជាមួយទីក្រុងមួយនៅវៀតណាម ទីក្រុង Krasnodar របស់រុស្ស៊ីចង់ចងសម្ព័ន្ធមាត្រីភាពជាមួយទីក្រុងមួយនៅវៀតណាម
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោកស្រី Pauline Tamesis។ (រូបថត៖ tapchidangcongsan)
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោកស្រី Pauline Tamesis។ (រូបថត៖ tapchidangcongsan)

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២២ ជាឆ្នាំមានសារសំខាន់ណាស់ ព្រោះជាខួបលើកទី ៤៥ ដែលវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ។ ក្នុងរយៈពេលកន្លងមក វៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្ដាអង្គការអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិដើម្បីអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្មនិងជាសមាជិកប្រកបដោយទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ​។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានបំណងថា អង្គការសហប្រជាជាតិនឹងបន្តរួមដំណើរជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ការលើកកម្ពស់សមត្ថភាព បទពិសោធន៍ និងការកសាងមូលដ្ឋានទិន្នន័យព័ត៌មាន ព្រមទាំងបន្ដសម្របសម្រួលយ៉ាងជិតស្និទ្ធ ទាន់ពេលវេលាក្នុងការកសាង និងសម្រេចសំណុំឯកសារនៃគម្រោងជំនះផលវិបាកដោយសារសង្គ្រាម ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នាពេលខាងមុខ គោលការណ៍របស់វៀតណាមគឺចូលរួមយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមទាំងការបង្កើនស្ថានបេសកកម្មរក្សាសន្តិភាពវៀតណាម ក៏ដូចជាទម្រង់នៃការអនុវត្ត។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្នើអង្គការសហប្រជាជាតិបន្តគាំទ្រការសន្យានយោបាយ និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ។

រីឯលោកស្រី Pauline Tamesis បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ជាពិសេសតួនាទីរបស់កងកម្លាំងយោធា និងនគរបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19។ លោកស្រី Pauline Tamesis សង្កត់ធ្ងន់ទៀតថា អង្គការសហប្រជាជាតិនឹងរួមដំណើរនិងជួយគាំទ្ររដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយជំងឺរាតត្បាត ក៏ដូចជាការជួយឧបត្ថម្ភវៀតណាមដើម្បីឆ្លើយតបតម្រូវការសុខាភិបាលនិងសុខភាពរបស់ប្រជាជន​។

អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមក៏បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលក្នុងនោះ អត្រាស្ត្រីចូលរួមយ៉ាងច្រើន ព្រមទាំងបានអះ​អាង​ថា អង្គការសហប្រជាជាតិសន្យានឹងបន្តជួយគាំទ្រវៀតណាមក្នុងសកម្មភាពនេះ៕

យោងតាមកាសែតកងទ័ពប្រជាជន

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤