Trending now

វៀតណាមប្រគល់គ្រឿងឥស្សរិយយសដើម្បី «បុព្វហេតុធនធានធម្មជាតិ និងបរិស្ថាន» ជូនឯកអគ្គរដ្ឋទូតន័រវេសប្រចាំវៀតណាម

17:27 | 12/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ១០ ខែសីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម លោក Tran Hong Ha បានប្រគល់គ្រឿងឥស្សរិយយសដើម្បី «បុព្វហេតុធនធានធម្មជាតិ និងបរិស្ថាន» ជូនលោកស្រី Grete Lochen ឯកអគ្គរដ្ឋទូតន័រវេសប្រចាំវៀតណាម ចំពោះការរួមចំណែកក្នុងវិស័យធនធានធម្មជាតិ និងបរិស្ថានវៀតណាម។

បើកពិធីសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា បើកពិធីសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា
ផ្លែមៀនវៀតណាមរាប់សិបតោនចូលទីផ្សារអូស្ត្រាលី ផ្លែមៀនវៀតណាមរាប់សិបតោនចូលទីផ្សារអូស្ត្រាលី
ឯកអគ្គរដ្ឋទូតន័រវេសប្រចាំវៀតណាម លោកស្រី Grete Lochen (រូបថត៖ ស្ថានទូតន័រវេសប្រចាំវៀតណាម)
ឯកអគ្គរដ្ឋទូតន័រវេសប្រចាំវៀតណាម លោកស្រី Grete Lochen

ក្នុងពិធីប្រគល់គ្រឿងឥស្សរិយយស លោករដ្ឋមន្ត្រី Tran Hong Ha បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen និងស្ថានទូតន័រវេសប្រចាំវៀតណាម។ លោករដ្ឋមន្ត្រី Tran Hong Ha ជឿជាក់ថានាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងន័រវេស និងវៀតណាមលើវិស័យបរិស្ថាន ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍថាមពលកកើតឡើងវិញ ដោយមានការចូលរួមរបស់សហគ្រាសន័រវេសក្នុងគម្រោងថាមពលខ្យល់នៅលំហសមុទ្រ នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកជួយឧបត្ថម្ភវៀតណាមបំពេញកិច្ចសន្យានៅសន្និសីទលើកទី២៦ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

ដោយសម្តែងនូវកិត្តិយសដែលទទួលបានគ្រឿងឥស្សរិយយសដើម្បី “បុព្វហេតុធនធានធម្មជាតិ និងបរិស្ថាន” លោកស្រីឯកអគ្គរដ្ឋទូត Grete Lochen បានមានប្រសាសន៍ថា ប្រទេសន័រវេសត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ និងរួមដំណើរជាមួយក្រសួងធនធានធម្មជាតិ និងបរិស្ថាននិយាយដោយឡែក និងជាមួយរដ្ឋាភិបាលវៀតណាមនិយាយរួមក្នុងការជំរុញកម្មវិធីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ ថាមពលខ្យល់នៅលំហសមុទ្រ ការអភិវឌ្ឍសមុទ្រ និងមហាសមុទ្រប្រកបដោយនិរន្តរភាព៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍
ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម