Trending now

បណ្តាញសង្គម Lotus "ផលិតដោយវៀតណាម" បានដំណើរការចុះឈ្មោះគណនីនិងប្រើប្រាស់សាកល្បងក្នុងថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៩

20:19 | 09/09/2019 (ហេង វុធ្ធី)

យុគសម័យ - បណ្តាញសង្គមថ្មីរបស់ប្រទេសវៀតណាម - Lotus អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាញយកកម្មវិធី (Apps) នៅថ្ងៃនេះ (ថ្ងៃទី ៩ ខែកញ្ញា) មុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៦ ខែកញ្ញាខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុន VCCorp​ លោក Nguyen The Tan ចែករំលែកអំពីបញ្តាញសង្គម Lotus របស់វៀតណាម (រូបថត៖ congthuong.vn)

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន VCCorp បានបង្ហាញថា នាថ្ងៃទី ៩ ខែកញ្ញា អ្នកប្រើប្រាស់អាចទាញយកកម្មវិធីបណ្តាញសង្គម Lotus របស់វៀតណាមនិងចុះឈ្មោះគណនីហើយប្រើតេស្តក្រោមការកំណត់សមាជិកមួយចំនួនតូចៗ (Close Beta) ។ បណ្តាញសង្គម Lotus នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០១៩ នៅទីក្រុងហាណូយ។ SVCCorp បានឧទ្ទេសនាម Lotus ជាបណ្តាញសង្គមមួយដែលមានទិសដៅខុសប្លែកពីគេ ដោយផ្តោតលើខ្លឹមសារជាមជ្ឈភាព និងបង្កើតមូលដ្ឋានដើម្បីផ្តល់ជំនួយដល់អ្នកផលិតមាតិកានិងបុគ្គលឱ្យមានភាពច្នៃប្រឌិតព្រមទាំងទទួលបានមាតិកាដែលមានគុណភាពដើម្បីបម្រើឲ្យអ្នកប្រើប្រាស់ផងដែរ។

បញ្តាញសង្គម Lotus (រូបថត៖ kenh14.vn)

គួរបញ្ជាក់ថាអ្នកប្រើប្រាស់ដែលចូលរួមក្នុងបណ្តាញសង្គម Lotus នឹងមានឱកាសទទួលបាននូវបទពិសោធន៍ថ្មីៗ ក៏ដូចជាការចូលរួមក្នុងការប្រកួតប្រជែងដើម្បីទទួលយកការដូរជាច្រើនផងដែរ។

នាបច្ចុប្បន្ន Lotus បានប្រកាសសហការជាមួយអ្នកបង្កើតមាតិកាជាង ៥០០ នៅក្នុងវិស័យចំនួន ២០ ផ្សេងៗគ្នា (រួមមានវិស័យអប់រំ សេដ្ឋកិច្ច ការថតរូប ការសរសេររឿង blog ជាដើម) ហើយមានប្រភពនព័ត៌មានផ្លូវការជាង ៣០ ដែលក្នុងនោះមានស្ថានីយ៍ទូរទស្សន៍វៀតណាម កាសែតកងទ័ពប្រជាជនវៀតណាម​ និងកាសែតមួយចំនួនទៀត ផង៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vtv.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR