យុគសម័យ - ទឹកដូងផ្អែមមួយចានត្រូវបានប្រគល់ជូនកងទ័ពស្ម័គ្រចិត្តវៀតណាមម្នាក់ - លោក Nguyen Huy Phu ដោយម្តាយកម្ពុជា នៅពេលដែលគាត់រងរបួស ហើយការបួងសួងរបស់អ្នកម្តាយខ្មែររូបនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅនៅក្នុងការចងចាំរបស់គាត់អំពីសេចក្តីស្រឡាញ់ចំពោះកងទ័ពវៀតណាមរបស់ប្រជាជនកម្ពុជា។
![]() |
![]() |
រឿងនេះត្រូវបានចែករំលែកដោយយុទ្ធជនពិការ Nguyen Huy Phu -កងទ័ពស្ម័គ្រចិត្តវៀតណាមម្នាក់នៅកម្ពុជា ក្នុងកម្មវិធី “ពោរពេញទៅដោយមនោសញ្ចេតនារវាងយុទ្ធមិត្តជារៀងរហូត” ដែលរៀបចំដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតយុទ្ធជននៃសមរភូមលេខ ៧៤៩ នៅទីក្រុង Ha Noi ក្នុនាថ្ងៃទី ២៤ ខែកក្កដា។
លោក Phu បាននិយាយថា៖ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ១៩៧៩ អង្គភាពរបស់ខ្ញុំបានទទួលភារកិច្ចបោសសម្អាតសំណល់កងទ័ព ប៉ុល ពត នៅភាគខាងលិចនៃខេត្តកំពង់ធំ។ ក្នុងការប្រយុទ្ធគ្នាជាមួយសត្រូវនៅថ្ងៃនោះ ខ្ញុំបានរងរបួសធ្ងន់ធ្ងរ ដោយគ្រាប់កាំភ្លើង M79 ។ ខ្ញុំឈឺពេញខ្លួន របួសត្រង់ពោះ ហូរឈាមខាងក្នុង ហើម និងនោមទាស់ ចុកពោះដូចស្ត្រីមានផ្ទៃពោះ។
ខ្ញុំនិងយុទ្ធជនរបួសជាច្រើននាក់ទៀតត្រូវបានគេដឹកចេញពីកម្ពុជាទៅកាត់តំបន់ព្រំដែន។ ពេលមកដល់ខេត្តកំពង់ចាម រថយន្តបានឈប់នៅលើផ្លូវធំ ម្នាក់ៗចុះរថយន្តនិងទៅទទួលទឹកទឹក។ ចំណែកខ្ញុំវិញ ដោយសាររបួសត្រង់ពោះ ខ្ញុំបានដេកនៅលើរថយន្ត។ ពេលនោះ មានម្ដាយខ្មែរស្គមម្នាក់យកទឹកដូងមួយចានមកឲ្យខ្ញុំ។
គាត់លើកក្បាលខ្ញុំដោយដៃម្ខាង រីឯដៃម្ខាងទៀតរបស់គាត់កាន់ចានទឹកដូងមួយ យកទៅជិតមាត់ខ្ញុំ ឱ្យខ្ញុំផឹកទឹកកិចៗជាបណ្តើរ ដោយប្រុងប្រយ័ត្ន។ ទឹកដូងផ្អែមត្រជាក់ ជួយឱ្យខ្ញុំបំបាត់ការស្រេកទឹក ហើយនៅភ្ញាក់ខ្លួន ក្រោយពីខ្ញុំផឹកទឹកដូងអស់ហើយ គាត់បានជួយខ្ញុំដេកចុះ ហើយបែរមុខទៅកន្លែងឆ្ងាយដែលមានដំបូលព្រះវិហារកំពុងបួងសួង។ ដោយសារខ្ញុំមិនចេះភាសាខ្មែរ ខ្ញុំមិនអាចយល់ពីអ្វីដែលម្តាយខ្មែររូបនេះកំពុងបួងសួងនោះទេ។ ខ្ញុំគ្រាន់តែស្មានប្រហែលជាគាត់បួងសួងអោយខ្ញុំ និងមិត្តរួមក្រុមរបស់ខ្ញុំអោយរួចផុតពីគ្រោះថ្នាក់ឆាប់ៗ។ ពេលបួងសួងរួចហើយ គាត់បានងាកមកមើលខ្ញុំម្ដងទៀត ទាំងទឹកភ្នែកពីរហូរចុះមកលើថ្ពាល់ដែលមានជ្រីវជ្រួញ។
![]() |
យុទ្ធជនពិការម្នាក់ លោក Nguyen Huy Phu រំភើបចិត្តខ្លាំង នៅពេលដែលរៀបរាប់អំពីរឿងទឹកដូងមួយចានពីអ្នកម្តាយខ្មែរមួយរូប។ (រូបថត៖ Thanh Luan) |
“ខ្ញុំមិនដឹងថា ម្តាយនោះជាអ្នកណា ហើយក៏មិនចេះភាសាខ្មែរ ដើម្បីនិយាយអរគុណដល់គាត់ដែរ គ្រាន់តែដឹងថា គាត់បានយកទឹកត្រជាក់មកឱ្យខ្ញុំមួយចាន នៅពេលដែលខ្ញុំត្រូវការបំផុត និងផ្តល់ក្តីស្រឡាញ់ល់ខ្ញុំ។ ក្តីស្រលាញ់ ការយកចិត្តទុកដាក់ របស់គាត់ គឺដូចជាក្តីស្រលាញ់របស់ម្តាយខ្ញុំនៅស្រុកកំណើត”។
ត្រឡប់មកប្រទេសវៀតណាមវិញ ចេញពីកងទ័ពនិងធ្វើការ បច្ចុប្បន្ននេះ យុទ្ធជនពិកា លោក Nguyen Huy Phu បានចូលនិវត្តន៍ហើយ។ ប៉ុន្មានថ្ងៃនៃការរស់នៅ និងការតស៊ូក្នុងប្រទេសកម្ពុជា និងរឿងរ៉ាវរបស់ម្តាយខ្មែរចាស់រូបនេះ តែងតែរំលឹកវិញយ៉ាងរស់រវើកនៅក្នុងចិត្តរបស់គាត់។
“ពេលខ្ញុំរងរបួស ខ្ញុំទើបតែមកកម្ពុជាបានប្រហែល៦ខែប៉ុណ្ណោះ ជីវិតខ្ញុំធ្វើដំណើរទ័ពនិងចូលរួមក្នុងការប្រយុទ្ធ ដូច្នេះខ្ញុំមិនអាចចាំគ្រប់កន្លែងទេ គ្រាន់តែដឹងថា ខ្ញុំបានជួបម្តាយខ្មែររូបនោះនៅខេត្តកំពង់ចាម។
ជិត ៣០ ឆ្នាំក្រោយមក ខ្ញុំបានត្រឡប់មកស្រុកខ្មែរពីរដង ដើម្បីអុជធូបជូនយុទ្ធមិត្តរបស់ខ្ញុំ និងទៅទស្សនាសមរភូមិចាស់ ប៉ុន្តែមិនអាចចាំទីតាំង ឬស្វែងរកព័ត៌មានអំពីម្តាយចាស់នោះទេ។ ទេសភាពប្រែប្រួលម្ដាយរូបនេះប្រហែលមិននៅទៀតទេ…» លោក Phuចែករំលែក។
លោកបានសង្កត់ធ្ងន់ថា ឈាមរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយ “មានជីវិតឡើងវិញ” នៅក្នុងទឹកដីអង្គរ ជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម កម្ពុជាកាន់តែជិតស្និទ្ធនិងល្អប្រសើរ។ ការរួមចំណែកដ៏សំខាន់ចំពោះជ័យជម្នះនោះ គឺប្រជាជនខ្មែរដែលបានការពារ និងគាំទ្រកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងអំឡុងពេលជាច្រើនឆ្នាំនៃដំណើរការបំពេញកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ ជាពិសេសអ្នកម្តាយកម្ពុជាដែលស្រលាញ់ពេញបេះដូង “កងទ័ព” វៀតណាម”។
«នៅស្រុកខ្មែរ មានមនុស្សច្រើនណាស់ដូចម្តាយដែលបានយកទឹកដូងមួយចានឲ្យខ្ញុំ ដូចអ្នកម្តាយ ភឿ ម៉ាលី... ដែលបានជួយកងទ័ពវៀតណាមក្នុងសមរភូមិកម្ពុជា នាសម័យកាលអតីតកាល។ ខ្ញុំសូមថ្លែងអំរណគុណយ៉ាងជ្រាលជ្រោះជូនចំពោះប្រជាជនខ្មែរដែលជួយខ្ញុំក្នុងប៉ុន្មានថ្ងៃដែលបំពេញកាតព្វកិច្ចអន្តរជាតិ ប៉ុន្តែសមត្ថភាពរបស់ខ្ញុំមានកម្រិត ខ្ញុំអាចចូលរួមចំណែកតិចតួចក្នុងការជួយមិត្តយុទ្ធរបស់ខ្ញុំក្នុងស្ថានភាពលំបាក។
បន្ទាប់ពីបានទៅទស្សនាសមរភូមិចាស់ អតីតយុទ្ធជននៃកងពលធំលេខ ៣០២ បានគាំទ្រ និងរួមចំណែកសាងសង់ប្រាសាសក្ការៈបូជាវិញ្ញាណក្ខន្ធនៅយុទ្ធជនពលី នៅភូមិ Trac Krlanh និងទីសក្ការបូជាយុទ្ធជនពលីចំនួន ៤២៩ នៅអូរស្មាច់ ដើម្បីអុជធូបជូនបងប្អូន មិត្តយុទ្ធជនដែលពលីក្នុងប្រទេសកម្ពុជា" យុទ្ធជនពលី Nguyen Huy Phu បាននិយាយ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន