Trending now

វៀតណាមដណ្តើមបានមេដាយចំនួន ៥គ្រឿង និងជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិឆ្នាំ ២០២២

09:38 | 18/07/2022 យោងតាមវិឡូសំលេងវៀតណាម

ព្រឹត្តិការណ៍អូឡាំពិករូបវិទ្យាអន្តរជាតិឆ្នាំ ២០២២ មានការចូលរួមពីបេក្ខជនចំនួន ៣៦៨នាក់ នៃ ៧៧ គណៈប្រតិភូមកពី ៧៥ ប្រទេស និងតំបន់ដែនដី។ ឆ្នាំនេះ ជាឆ្នាំ ជាប់ៗគ្នា ការប្រឡងនេះត្រូវបានធ្វើឡើងជាទម្រង់អនឡាញ។ ក្រុមជម្រើសជាតិវៀតណាមប្រកួតតាមអ៊ីនធឺណិតនៅសាកលវិទ្យាល័យគរុកោសល្យជាតិហាណូយ។

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២២ ការនាំចេញជលផលបានកើនឡើងជាង ៤៤,៥% ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២២ ការនាំចេញជលផលបានកើនឡើងជាង ៤៤,៥%
វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ
និស្សិតវៀតណាមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិឆ្នាំ២០២២ (រូបថត៖ moet.gov.vn)
និស្សិតវៀតណាមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិឆ្នាំ២០២២

យោងតាមព័ត៌មានពីក្រសួងអប់រំ និងបណ្តុះបណ្តាល បានឲ្យដឹងថា និស្សិតទាំង ៥ រូប នៃក្រុមជម្រើសជាតិវៀតណាម បានចូលរួមការប្រកួតរូបវិទ្យាអន្តរជាតិឆ្នាំ២០២២ (IPhO ២០២២) ដោយស្វីសជាម្ចាស់រៀបចំ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ ខែកក្កដា តាមទម្រង់អនឡាញ សុទ្ធតែទទួលបានមេដាយទាំងអស់។ ជាក់ស្តែង គណៈប្រតិភូវៀតណាមដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធ១ គ្រឿង ឈរនៅលំដាប់ទី ៥ ក្នុងគណៈប្រតិភូទាំងមូល (បន្ទាប់ពីប្រទេសចិន រូម៉ានី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក) ក្នុងចំណោមគណៈប្រតិភូចូលរួមសរុបចំនួន ៧៧ ក្រុម។ គួរកត់សម្គាល់ថានេះជាឆ្នាំដំបូងដែលវៀតណាមមានសិស្សថ្នាក់ទី ១០ បានចូលរួមការប្រកួតរូបវិទ្យាអន្តរជាតិ និងទទួលបានមេដាយមាស។

ព្រឹត្តិការណ៍អូឡាំពិករូបវិទ្យាអន្តរជាតិឆ្នាំ ២០២២ មានការចូលរួមពីបេក្ខជនចំនួន ៣៦៨នាក់ នៃ ៧៧ គណៈប្រតិភូមកពី ៧៥ ប្រទេស និងតំបន់ដែនដី។ ឆ្នាំនេះ ជាឆ្នាំ ជាប់ៗគ្នា ការប្រឡងនេះត្រូវបានធ្វើឡើងជាទម្រង់អនឡាញ។ ក្រុមជម្រើសជាតិវៀតណាមប្រកួតតាមអ៊ីនធឺណិតនៅសាកលវិទ្យាល័យគរុកោសល្យជាតិហាណូយ។

លទ្ធផលដ៏ល្អប្រសើររបស់គណៈប្រតិភូវៀតណាមនៅឯព្រឹត្តិការណ៍អូឡាំពិករូបវិទ្យាអន្តរជាតិឆ្នាំ ២០២២ បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស សាស្ត្រាចារ្យ គ្រូបង្រៀន ចំពេលមានការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនោះ និស្សិតល្អវៀតណាមផ្នែករូបវិទ្យាបន្តអះអាងពីឋានៈរបស់ខ្លួនក្នុងតំបន់ក៏ដូចជាលើពិភពលោក៕

យោងតាមវិឡូសំលេងវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី