Trending now

វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧

17:04 | 03/07/2022

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអនុតំបន់គំរូថ្មីមួយ ដោយចិននិងប្រទេសមេគង្គទាំងប្រាំផ្តូចផ្តើមគំនិតនិងកសាងឡើង។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី៖ វៀតណាមខិតខំពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី៖ វៀតណាមខិតខំពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ធនាគារ UOB (សិង្ហបុរី) បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមឡើងដល់ ៧% ធនាគារ UOB (សិង្ហបុរី) បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមឡើងដល់ ៧%
រដ្ឋមន្ត្រីការបរទេស Bui Thanh Son (រូបថត៖ Nguyen Hong/baoquocte.vn)
រដ្ឋមន្ត្រីការបរទេស Bui Thanh Son (រូបថត៖ Nguyen Hong/baoquocte.vn)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា នាថ្ងៃទី ៤ ខែកក្កដា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាង លើកទី ៧ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ (MLC) នៅទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសសមាជិក MLC ផ្សេងទៀតដែលចូលរួមនៅសន្និសីទនេះរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងចិន។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអនុតំបន់គំរូថ្មីមួយ ដោយចិននិងប្រទេសមេគង្គទាំងប្រាំផ្តូចផ្តើមគំនិតនិងកសាងឡើង ក្នុងគោលបំណងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាអ្នកជិតខាងមិត្តភាពរវាងប្រទេសទាំងប្រាំមួយ; ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃអនុតំបន់; បង្រួមគម្លាតអភិវឌ្ឍន៍រវាងប្រទេសក្នុងតំបន់; អំណោយផលដល់ដំណើរការសមា ហរណកម្មអាស៊ាន និងសមាហរណកម្មតំបន់; រួមចំណែកដល់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង អនុវត្តន៍របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

សូមគូសបញ្ជាក់ផងដែរថា ថ្មីៗនេះ នៅខែមិថុនា ឆ្នាំ ២០២១ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី ៦ ត្រូវបានប្រារព្ធឡើងតាមអ៊ីនធឺណិត ដោយសារឥទ្ធិពលនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម