Trending now

កាណាដាអញ្ជើញវៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី G7 ស្តីពីបរិស្ថាននិងថាមពល

21:20 | 18/09/2018 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៩ ត្រូវបានកាណាដា អញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីក្រុមបណ្តាប្រទេសឧស្សាហកម្មជួរមុខពិភពលោក (G7) ស្តីពីបម្រែបម្រួលអាកាសធាតុ មហាសមុទ្រនិងថាមពលស្អាតស្អំ។

ថាមពលស្អាត

សន្និសីទនេះមានចំណងជើងថា “ធ្វើការរួមគ្នាដើម្បីការប្រែប្រួលអាកាសធាតុ មហាសមុទ្រនិងថាមពលស្អាតស្អំ” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ ២១ ខែកញ្ញានៅ ទីក្រុង Halifax ខេត្ត Nova Scotia ។

យោងតាមសេចក្តីជូនដំណឹងថា រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ Catherine McKenna; រដ្ឋមន្ត្រីរបរសេសាទ មហាសមុទ្រនិងការពារឆ្នេសមុទ្រ Jonathan Wilkinson; រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ Amarjeet Sohi នឹងធ្វើជាសហប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី G7 នៅ​ Halifax ផងដែរ។

សូមបញ្ជាក់ថា ប្រទេសកាណាដាបច្ចុប្បន្នជាប្រធាន G7 ឆ្នាំ២០១៨។ ក្រៅពីវៀតណាម មានប្រទេសមួយចំនួនទៀតបានអញ្ជើញចូលរួមដូចជា ប្រទេសអាហ្សង់ទីន ចាម៉ៃកា កេនយ៉ា ន័រវែស ប្រជុំកោះ Marshall; Nauru; Seychelles និងអាហ្វ្រិកខាងត្បូង។ បណ្តា ប្រទេសបានអញ្ជើញទាំងនោះ ក៏បានចូលរួមកិច្ចពិភាក្សាស្តី អំពីសុខភាពនៃ មហាសមុទ្រ និង សមត្ថភាពទប់ទល់របស់សហគមន៍នានា នៅបណ្តោយមាត់សមុទ្រ ផងដែរ៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR