Trending now

នាវាពិឃាតនិងនាវាផ្គត់ផ្គង់ភស្ដុភាររបស់រុស្ស៊ីចូលចតនៅកំពង់ផែខេត្តព្រះសីហនុ

11:08 | 24/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នាវាពិឃាតចំនួនពីរគ្រឿងនិងនាវាផ្គត់ផ្កង់ភស្តុភាមួយគ្រឿងរបស់រុស្ស៊ី បានចូលចតនៅកំពុងផែខេត្តព្រះសីហានុ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃមុនបន្តដំណើរទៅមុខទៀត។

រូបថតៈ freshnewsasia.com

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ នាវាពិឃាតចំនួន២គ្រឿង និងនាវាផ្គត់ផ្គង់ភស្ដុភារមួយគ្រឿងរបស់ប្រទេសរុស្ស៊ី បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដើម្បីអនុវត្តដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃ២៦ឧសភា សំដៅបង្កើនទំនាក់ទំនងរវាងកងកម្លាំងជើងទឹកនៃប្រទេសទាំងពីរ។

នាវាទាំង៣គ្រឿងនេះ ផ្ទុកនាវិកទាំងអស់មានចំនួន៨១៩នាក់ដឹកនាំដោយលោកវរនាវីឯក Oleg korolev មេបញ្ជាការកងនាវាចម្បាំងរុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិក​។

នាវាទាំងបីនេះរួមមាន នាវាទី១៖ ឈ្មោះ Admiral Vinogradov លេខ៥៧២ ជានាវាពិឃាត មានបណ្តោយ​១៦៣ម៉ែត្រ, ទទឹង​១៩​ម៉ែត្រ, ជម្រៅទឹក​​៧.៨ម៉ែត្រ, ទម្ងន់ផ្ទុក​​៧,៩០០តោន មានចំនួននាវិក៣៧៨នាក់។ នាវាទី២៖ ឈ្មោះ Adimral Tribus លេខ៥៦៤ ជានាវាពិឃាត មានបណ្តោយ​១៦៣ម៉ែត្រ, ទទឹង​១៩ម៉ែត្រ, ជម្រៅទឹក​៧.៨ម៉ែត្រ, ទម្ងន់ផ្ទុក​​៧,៤៨០តោន និង​មាននាវិក៣៧៨នាក់ និងនាវាទី៣៖ ឈ្មោះ Pechem Kolpashikov ជានាវាផ្គត់ផ្គង់ភស្តុភារ​ មានបណ្តោយ​​១៣០ម៉ែត្រ, ទទឹង​២០ម៉ែត្រ និងមាននាវិកចំនួន​៦៣នាក់។​

ក្នុងរយៈពេលស្នាក់នៅកម្ពុជា ក្រុមនាវិករុស្ស៊ីនឹងជួបសំណេះសំណាលជាមួយអភិបាលខេត្តព្រះសីហានុ បញ្ជាការកំពង់ផែព្រះសីហានុនិងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ក៏ដូចជាចូលរួមសកម្មភាពជួបប្រាស្រ័យកីឡាជាមួយកម្លាំងទ័ពជើងទឹកកម្ពុជាផងដែរ៕

រូបថតៈ freshnewsasia.com

រូបថតៈ freshnewsasia.com

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤