Trending now

វៀតណាមសង្កត់ធ្ងន់លើសន្តិសុខ សុវត្ថិភាពដែនសមុទ្រនិងអាកាសចរណ៍នៅសមុទ្រខាងកើត

11:11 | 19/05/2022

កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកចំហរ (ADSOM+) បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១៨ ខែឧសភា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីប្រធានគណៈប្រតិភូ ADSOM មកពីបណ្តាប្រទេសអាស៊ាន និងដៃគូ (រុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់និង ឥណ្ឌា)។

អ្នកជំនាញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមក្នុងការខិតខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាសសន្តិភាពនិងស្ថិរភាព អ្នកជំនាញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមក្នុងការខិតខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាសសន្តិភាពនិងស្ថិរភាព
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ប្រឆាំងជំទាស់នឹងការចេញផ្សាយ បម្រាមនេសាទរបស់ចិននៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ប្រឆាំងជំទាស់នឹងការចេញផ្សាយ បម្រាមនេសាទរបស់ចិននៅសមុទ្រខាងកើត
ទិដ្ឋភាពនៃកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកចំហរ ADSOM+។ (រូបថត៖ TTXVN)
ទិដ្ឋភាពនៃកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកចំហរ ADSOM+។

ឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមចូលរួមសន្និសីទនេះ។

ក្នុងសុន្ទរកថានៅឯសន្និសីទ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា ក្រៅពីបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីដែលកំពុងកើតមានឡើង បញ្ហាសន្តិសុខប្រពៃណីបាននិងកំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។ ក្នុងបរិបទនោះ វៀត ណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនង; ទន្ទឹមនឹងនោះ លោកបានបង្ហាញពីបំណងចង់ឱ្យបណ្តាប្រទេសដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងគោលការណ៍ជាមូលដ្ឋានរបស់អាស៊ានផងដែរ។

ដោយសង្កត់ធ្ងន់ថា សន្តិសុខ សុវត្ថិភាពដែនសមុទ្រ និងអាកាសចរណ៍នៅសមុទ្រខាងកើត គឺជាបញ្ហាសំខាន់សម្រាប់ប្រទេសក្នុងតំបន់ និងសហគមន៍អាស៊ានទាំងមូល ឧត្តមសេនីយ៍ឯក Hoang Xuan Chien បានលើកច្បាស់ថា ការអនុលោមតាមសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកប ដោយប្រសិទ្ធភាពនិងជាក់ស្ដែងគឺជាបញ្ហាចាំបាច់នាពេលបច្ចុប្បន្ន។ ប្រធានគណៈ ប្រតិភូវៀតណាមបានអះអាងថា វៀតណាមជានិច្ចកាលដោះស្រាយជម្លោះលើសមុទ្រដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)ផងដែរ៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien