Trending now

ចាប់ពីថ្ងៃទី ១៥ ខែឧសភា ចូលប្រទេសវៀតណាមមិនចាំបាច់ធ្វើតេស្តរកមេរោគ SARS-CoV-2 ទេ

09:35 | 17/05/2022

លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ទើបតែបានចុះហត្ថលេខាលើសារទូរ​លេខ លេខ 416/CD-TTg របស់នាយករដ្ឋមន្ត្រីស្តីពីការផ្អាកតម្រូវការធ្វើតេស្តរកមេរោគ SARS-CoV-2 មុនពេលចូលប្រទេសវៀតណាម។

វៀតណាមមិនស្ថិតក្នុងបញ្ជីហានិភ័យខ្ពស់របស់អាល្លឺម៉ង់អំពី COVID-19 ទេ វៀតណាមមិនស្ថិតក្នុងបញ្ជីហានិភ័យខ្ពស់របស់អាល្លឺម៉ង់អំពី COVID-19 ទេ
ក្រុមអ្នកវិទ្យាសាស្ត្រលើក​ដំណោះស្រាយ​ឈានទៅ​ការរស់នៅ​ប្រកបដោយសុវត្ថិភាពជាមួយរីរុស SARS – CoV-2 ក្រុមអ្នកវិទ្យាសាស្ត្រលើក​ដំណោះស្រាយ​ឈានទៅ​ការរស់នៅ​ប្រកបដោយសុវត្ថិភាពជាមួយរីរុស SARS – CoV-2
ចាប់ពីថ្ងៃទី ១៥ ខែឧសភា ចូលប្រទេសវៀតណាមមិនចាំបាច់ធ្វើតេស្តរកមេរោគ SARS-CoV-2 ទេ
ចាប់ពីថ្ងៃទី ១៥ ខែឧសភា ចូលប្រទេសវៀតណាមមិនចាំបាច់ធ្វើតេស្តរកមេរោគ SARS-CoV-2 ទេ (រូប​ថត៖ baochinhphu.vn)

ដើម្បីធានាការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ហើយទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញការស្តារ និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីដាក់បញ្ជាថា៖ ផ្អាកជាបណ្តោះអាសន្ននូវតម្រូវការធ្វើតេស្តរកមេរោគ SARS-CoV-2 មុនពេលចូលប្រទេសវៀតណាម ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២។ ក្រសួងសុខាភិបាល តាមដានយ៉ាងដិតដល់នូវស្ថានភាពជំងឺរាតត្បាត និងណែនាំជាបន្ទាន់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលឲ្យបានសមស្រប។ ក្រសួងការបរទេសបញ្ជាឱ្យស្ថាប័នវៀតណាមប្រចាំ​នៅក្រៅប្រទេសជូនដំណឹងដល់អ្នកដែលមានបំណងចូលប្រទេសវៀតណាមឱ្យគោរពតាមលក្ខខណ្ឌតម្រូវការស្តីពីការបង្ការ និងទប់ស្កាត់ការរាតត្បាត ក្រោមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រសួងគមនាគមន៍និងដឹកជញ្ជូន បញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាត​នៅលើមធ្យោបាយដឹកជញ្ជូនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ល៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ