Trending now

អតីតអគ្គលេខាធិការ UN លោក Javier Perez de Cuellar ទទួលមរណភាពនៅអាយុ១០០ឆ្នាំ

16:00 | 05/03/2020

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក ហ្សាវា ប៉េរែស ដឺ ឃ្យូលឡឺ (Javier Perez de Cuellar) បានទទួលមរណភាពហើយ នៅថ្ងៃពុធសប្ដាហ៍នេះក្នុងវ័យ ១០០ឆ្នាំ។ នេះបើតាមប្រភពីកូនប្រុសរបស់លោក Javier ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

អតីតអគ្គលេខាធិការ UN លោក Javier Perez de Cuellar ទទួលមរណភាពនៅអាយុ១០០ឆ្នាំ។

កូនប្រុសរបស់លោក គឺលោក ហ្វ្រេង់ស៊ីស្កូ ប៉េរែស ដឺ ឃ្យូលឡឺ (Francisco Pérez de Cuellar) បានឱ្យដឹងថា ឪពុករបស់ខ្លួនបានទទួលមរណភាពនៅក្នុងផ្ទះ នៅឯទីក្រុងលីម៉ា ដោយសារជរាពាធ។

គួរបញ្ជាក់ថា លោក Perez de Cuellar ដែលជាអ្នកនយោបាយ និងការទូតប៉េរូ ធ្លាប់កាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិទី៥ ចាប់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩១ (ពីរអាណត្តិ) ហើយព័ត៌មានអំពីមរណភាពរបស់លោក ក៏ត្រូវបានក្រុមមន្ត្រីរដ្ឋាភិបាលប៉េរូទទួលស្គាល់ផងដែរ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ