Trending now

សហគមន៍វៀតណាមនៅប្រទេសប៉ូឡូញរៀបចំពិធីបុណ្យបួងសួងនាថ្ងៃទី ១៥ កើត ខែមួយ ពុទ្ធសាករាជឆ្នាំ២៥៦៥

12:00 | 19/02/2022 ឌីណា

យុគសម័យ - សហគមន៍ពុទ្ធបរិស័ទ និងប្រជាជនដែលគោរពព្រះពុទ្ធសាសនានៅទីក្រុងវ៉ារស្សាវ៉ា (ប៉ូឡូញ) ទើបតែមកវត្ត Nhan Hoa ដើម្បីចូលរួមពិធីបុណ្យបួង​សួង​នា​ថ្ងៃទី ១៥ ខែមួយ នា​ពុទ្ធសាករាជឆ្នាំ២៥៦៥ ត្រូវឆ្នាំ ២០២២ ដែលរៀបចំដោយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមនៅប្រទេសប៉ូឡូញ។

«និទាឃរដូវសុ្រកកំណើត ឆ្នាំ ២០២២» មានភាពកក់ក្តៅ និងក្តីស្រឡាញ់នៅក្នុងប្រទេសប៉ូឡូញ «និទាឃរដូវសុ្រកកំណើត ឆ្នាំ ២០២២» មានភាពកក់ក្តៅ និងក្តីស្រឡាញ់នៅក្នុងប្រទេសប៉ូឡូញ
ប្រជាជនវៀតណាមនៅប្រទេសប៉ូឡូញបន់ស្រន់សុំសេចក្តីសុខនៅដើមឆ្នាំថ្មីឆ្នាំ២០២១ ប្រជាជនវៀតណាមនៅប្រទេសប៉ូឡូញបន់ស្រន់សុំសេចក្តីសុខនៅដើមឆ្នាំថ្មីឆ្នាំ២០២១
សហគមន៍វៀតណាមនៅប្រទេសប៉ូឡូញរៀបចំពិធីបុណ្យបួងសួងនាថ្ងៃទី ១៥ កើត ខែមួយ ពុទ្ធសាករាជឆ្នាំ២៥៦៥
ទិដ្ឋភាពនៃពិធីនេះ។

ក្នុងពិធីនេះ លោក Bui Van Du ប្រធានស្តីទីនៃមជ្ឈមណ្ឌលពុទ្ធសាសនាវៀតណាមប្រចាំប្រទេសប៉ូឡូញ បានថ្លែងសុន្ទរកថាបើក និយាយអំពីអត្ថន័យនៃពិធីបុណ្យ បួង​សួង​នា​ថ្ងៃទី ១៥ ខែមួយ ក្នុងវប្បធម៌ខាងវិញ្ញាណរបស់ប្រជាជនវៀតណាម និងក្នុងសហគមន៍ជនវៀតណាមនៅប៉ូឡូញ។

លោកស្រី Nguyen Thi Bich Lien លេខាទី ២ ទទួលបន្ទុកកិច្ចការសហគមន៍ បានអាន​ខ្លឹមសារទាំងស្រុងនៃលិខិតរបស់ឯកអគ្គរដ្ឋទូតលោក Nguyen Hung។ ក្នុង​លិខិត​នោះ លោក​ឯកអគ្គរដ្ឋទូត​បាន​ផ្ញើ​ជូន​នូវ​ពរ​ជ័យ សិរី​មង្គល វិបុលសុខ ជូន​ដល់​ព្រះតេជ ព្រះគុណ ព្រះ​សង្ឃ ពុទ្ធបរិស័ទ និង​បងប្អូន​ប្រជាជន​ដែល​គោរពព្រះពុទ្ធសាសនា​ក្នុង​សហគមន៍។ លោកឯកអគ្គរដ្ឋទូតក៏បានរំលឹក​ឡើងវិញនូវការលំបាក និងការខាតបង់របស់សហគមន៍ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដោយសារជំងឺរាតត្បាត។ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះសហគមន៍ដែលបានរួមដៃគ្នា សាមគ្គីភាព និងជួយគ្នាទៅវិញទៅមកក្នុងការទប់ទល់នឹងជំងឺរាតត្បាត។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា នាពេលខាងមុខ ប្រជាជននឹងបន្តរក្សាលំនឹងជីវិត និងរក្សាសកម្មភាព រួមទាំងសកម្មភាពខាងវិញ្ញាណផងដែរ។

បន្ទាប់ពីពិធីរដ្ឋបាល ព្រះតេជគុណ Thich Trung Dat និងបងប្អូន​ប្រជាជន​បានរៀបចំ​ពិធីខាងវិញ្ញាណ ដូចជាសូត្រធម៌ សូត្រមន្ត បួងសួងសុំសេចក្តីសុខជូនជាតិ មាតុភូមិនិងបួងសួងសុំសេចក្តីសុខក្នុងឆ្នាំថ្មីសម្រាប់សហគមន៍ជនជាតិវៀតណាមទាំងមូលក្នុងប្រទេសប៉ូឡូញ។

ដើម្បីបង្ហាញពីការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះសង្ឃក្នុងការថែរក្សា និងអភិវឌ្ឍន៍ព្រះពុទ្ធសាសនាក្នុងសហគមន៍វៀតណាមនៅប្រទេសប៉ូឡូញ ពុទ្ធបរិស័ទនៅក្នុងវត្តក៏បានគោរពថ្លែងអំណរគុណចំពោះព្រះតេជគុណ Thich Trung Dat ប្រធាន​ក្រុមប្រឹក្សាវត្ត Nhan Hoa ./។

ឌីណា

thoidai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព