Trending now

សិក្ខាសាលាអាស៊ានអំពីការរួមបញ្ចូលរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខទៅក្នុង សសរស្តម្ភសហគមន៍អាស៊ាន

16:16 | 12/02/2022

នុងនាមជាប្រទេសដែលតែងតែយកចិត្តទុកដាក់ដល់តួនាទីរបស់ស្ត្រីក្នុងការកសាង ពង្រឹងសន្តិភាពនិងសន្តិសុខនោះ វៀតណាមមានការរួមវិភាគទានជាក់ស្តែងជាច្រើន ដើម្បីជំរុញខ្លាំងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ក្នុង អាស៊ាន ជាពិសេសក្នុងអាណត្តិធ្វើជាប្រធានអាស៊ានឆ្នាំ២០២០។

ជំរុញការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ជំរុញការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ
វៀតណាម និង IAEA សហប្រតិបត្តិ​ការប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍និងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរ​ដើម្បី​គោលដៅ​សន្តិភាព វៀតណាម និង IAEA សហប្រតិបត្តិ​ការប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍និងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរ​ដើម្បី​គោលដៅ​សន្តិភាព
ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ TTXVN)
ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ TTXVN)

នាថ្ងៃទី ១១ ខែកុម្ភៈ ក្រសួងការបរទេសវៀតណាមបានរៀបចំសិក្ខាសាលា អាស៊ានស្តីពីការរួមបញ្ចូលរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខទៅក្នុងសសរស្តម្ភ សហគមន៍អាស៊ានតាមទម្រង់ផ្ទាល់មុខគួបផ្សំនឹងប្រព័ន្ធវីដេអូ។ ថ្លែងមតិបើកសិក្ខា សាលា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បានអះអាងថា ក្នុងនាមជាប្រទេសដែលតែងតែយកចិត្តទុកដាក់ដល់តួនាទីរបស់ស្ត្រីក្នុងការកសាង ពង្រឹងសន្តិភាពនិងសន្តិសុខនោះ វៀតណាមមានការរួមវិភាគទានជាក់ស្តែងជាច្រើន ដើម្បីជំរុញខ្លាំងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ក្នុង អាស៊ាន ជាពិសេសក្នុងអាណត្តិធ្វើជាប្រធានអាស៊ានឆ្នាំ២០២០។ សិក្ខាសាលានេះ គឺជាការបន្តកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមឆ្ពោះទៅរកការបង្កើតនិងអនុវត្តជាក់ស្ដែងនូវវិធានការធានាសិទ្ធិនារី និងលើកកម្ពស់តួនាទីរបស់នារីក្នុងការដោះស្រាយ ហានិភ័យ និងបញ្ហាប្រឈមដែលគំរាមកំហែងដល់សន្តិភាពជានិរន្តរនៃតំបន់។ អញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូ លោកស្រី Viky Ford អនុរដ្ឋមន្ត្រីចក្រភព អង់គ្លេសទទួលបន្ទុកតំបន់អាហ្វ្រិក អាមេរិកឡាទីន និងការាបៀន បាននិយាយថា ចក្រភពអង់គ្លេសសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការកសាងសេចក្តីព្រាងផែនការ សកម្មភាពជាតិអំពីស្ត្រី សន្តិភាព និងសន្តិសុខ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍