Trending now

ជំរុញការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ

19:59 | 08/12/2021 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅរដ្ឋធានី Ha Noi ក្រសួងការបរទេស សម្របសម្រួលជាមួយអង្គការអភិវឌ្ឍន៍ស្ត្រីនៃអង្គការសហប្រជាជាតិ (UNWOMEN) ដែល​បានរៀបចំសិក្ខាសាលាអន្តរជាតិមួយ ក្រោមប្រធានបទ “ជំរុញការអនុវត្តរបៀបវារៈស្តីពី ស្ត្រីនិងសន្តិភាព និងសន្តិសុខ៖ តួនាទីនៃកម្មវិធីសកម្មភាពជាតិ” តាមរយៈអ៊ីន​ធើ​ណិត​និង​ការជួបជុំ​ទល់​មុខ។

ស្ត្រីជនជាតិ Nung ម្នាក់ចាប់ផ្តើមអាជីវកម្ម ប្រកបដោយច្នៃប្រឌិត ស្ត្រីជនជាតិ Nung ម្នាក់ចាប់ផ្តើមអាជីវកម្ម ប្រកបដោយច្នៃប្រឌិត
សិក្ខាសាលាតាមប្រព័ន្ធវីដេអូអំពីស្ត្រីវៀតណាមចូលរួមសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សិក្ខាសាលាតាមប្រព័ន្ធវីដេអូអំពីស្ត្រីវៀតណាមចូលរួមសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ជំរុញការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ
ប្រធាន​ដេប៉ាតេម៉ង់នៃអង្គការអន្តរជាតិ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ថ្លែងមតិក្នុងសិក្ខាសាលានេះ។ (រូបថត៖ Tuan Anh)

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលានេះ ប្រធាន​ ដេប៉ាតេម៉ង់អង្គការអន្តរជាតិ ឧបការីរដ្ឋមន្ត្រីការបរទេស លោក Do Hung Viet បានអះអាងថា វៀតណាមយកចិត្តទុកដាក់ជាពិសេសក្នុងការធានាសមភាពយេនឌ័រ និងការលើកកម្ពស់ស្ត្រីលើគ្រប់វិស័យនៃជីវភាពរស់នៅក្នុងសង្គម។ វៀត​ណាម​ដឹង​យ៉ាង​ច្បាស់លាស់អំពី​តួនាទី​និង​ការ​រួម​ចំណែក​របស់​ស្ត្រី​ក្នុង​គ្រប់​ដំណាក់កាល​នៃ​ការ​កសាង​និង​បង្រួបបង្រួម​សន្តិភាព។

យោងតាមលោក Do Hung Viet ស្ត្រីវៀតណាមមានវត្តមានពីសមរភូមិទៅកាន់តុចរចានៃកិច្ចព្រមព្រៀងសន្តិភាព ដល់កងកម្លាំងបោះសម្អាតមីន ជួយឧបត្ថម្ភជនរងគ្រោះក្នុងសង្គ្រាម កសាងការឯកភាពសង្គម ឬនៅកន្លែងធ្វើការ ផលិតកម្ម ដើម្បីកសាងនិង​អភិវឌ្ឍ​ប្រទេសជាតិ។

ស្ត្រីវៀតណាមក៏បាននាំយកទង់ជាតិវៀតណាមទៅកាន់តំបន់ឆ្ងាយៗ ដើម្បីចូលរួមក្នុងសកម្មភាពរក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ឬស៊ូដង់ខាងត្បូង។

ជំរុញការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ
ទិដ្ឋភាព​នៃ​សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្ត​ទៅ ​តាមរយៈប្រព័ន្ធ​អ៊ីន​ធើ​ណិតនិ​ងជួប​ជុំ​ផ្ទាល់​មុខ។ (រូបថត៖ Tuan Anh)

ក្នុងអំឡុងពេលកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (២០០៨-២០០៩) វៀតណាមបានស្នើនិងជំរុញឱ្យមានការអនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ឆ្នាំ ១៨៨៩ ស្តីពី​ ស្ត្រីក្នុងដំណាក់កាលក្រោយជម្លោះ។ ក្នុងក្របខ័ណ្ឌអាស៊ាន វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌគោលនយោបាយតំបន់ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងចូលរួមជាមួយក្រុមស្ត្រីអាស៊ានលើការផ្សះផ្សា។

លោកស្រី Rana Flowers អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។

លោកស្រី Rana Flowers មានប្រសាសន៍ថា ស្ត្រីវៀតណាមកំពុងរួមចំណែកកាន់តែច្រើនក្នុងបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រទេសវៀតណាមមានតំណាងចំនួន ៧៥ នាក់ រួមទាំងស្ត្រីចូលរួមបេសកកម្មរក្សាសន្តិភាពនៅក្នុងតំបន់ជាច្រើន នៅពិភពលោក រួមទាំងមន្ទីរពេទ្យនៃកងពេទ្យ​កម្រិតចំនួន ១១ ផ្សេងៗគ្នា៕

ឌីណា

Quan doi Nhan dan

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម