Trending now

វៀតណាមបានឈ្នះមេដាយមាស FIAP ក្នុងការប្រកួតរូបថតអន្តរជាតិ RBG ឆ្នាំ ២០២១

09:37 | 15/01/2022 ឌីណា

យុគសម័យ - អ្នកថតរូប Vu Manh Cuong ជនជាតិវៀតណាមបានឈ្នះមេដាយមាស FIAP ជាមួយរូបថត "ពេលរសៀលនៅលើឆ្នេរសមុទ្រ Cat Ba" ក្នុងការប្រកួតប្រជែងរូបថតអន្តរជាតិ RGB ឆ្នាំ ២០២១។

បំផុសពិធីប្រលងរូបថត និងវីដេអូដ៏គួរឱ្យចាប់អារម្មណ៍ Cat Ba បំផុសពិធីប្រលងរូបថត និងវីដេអូដ៏គួរឱ្យចាប់អារម្មណ៍ Cat Ba
វៀតណាមឈ្នះរង្វាន់ធំៗ នៃពានរង្វាន់ World Travel Awards (ពានរង្វាន់ទេសចរណ៍ពិភពលោក) ឆ្នាំ ២០២១ វៀតណាមឈ្នះរង្វាន់ធំៗ នៃពានរង្វាន់ World Travel Awards (ពានរង្វាន់ទេសចរណ៍ពិភពលោក) ឆ្នាំ ២០២១
វៀតណាមបានឈ្នះមេដាយមាស FIAP ក្នុងការប្រកួតរូបថតអន្តរជាតិ RBG ឆ្នាំ ២០២១
រូបថត "ពេលរសៀលនៅលើឆ្នេរសមុទ្រ Cat Ba" ដែល​ថតរូបដោយ លោក Vu Manh Cuong ។

ការប្រកួតប្រជែងរូបថតអន្តរជាតិ RGB ឆ្នាំ ២០២១ ឧបត្ថម្ភដោយ FIAP (សហព័ន្ធអ្នកថតរូបអន្តរជាតិ)។ ការប្រកួតនេះមានប្រធានបទចំនួន ៤ សម្រាប់រូបថតឌីជីថល រួមមាន: សេរីភាពនៃពណ៌, សេរីភាពនៃពណ៌ទោល ព៌ណធម្មជាតិនិងប្រធានបទទេសចរណ៍សម្រាប់អ្នកនិពន្ធអាជីព និងអ្នក​និពន្ធមិនអាជីពមកពីជុំវិញពិភពលោក ដើម្បីចូលរួមក្នុងការប្រកួតនេះ។ គណៈកម្មការមេប្រយោគមានអ្នកថតរូបឆ្នើមមកពីប្រទេសអូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងទួរគី។

នៅក្នុងការប្រកួតនេះ អ្នកថតរូបជនជាតិវៀតណាម លោក Vu Manh Cuong បានឈ្នះមេដាយមាស FIAP ជាមួយរូបថត "ពេលរសៀលនៅលើឆ្នេរសមុទ្រ Cat Ba" ក្នុងប្រធានបទទេសចរណ៍។ រូបថតនេះបានថតពីលើ ដែលបង្ហាញ​ទិដ្ឋភាពឈូង​សមុទ្រ​ Cat Ba ​ទាំងមូលមាន​ពណ៌​ខៀវដែលទាក់ទាញភ្នែក និងទ្រុងចិញ្ចឹម​គ្រឿងសមុទ្រអណ្តែតទឹក ដែលបង្កើតជាចំណុចលេចធ្លោក្នុង​ស្នាដៃ។

លើសពីនេះ អ្នកថតរូបជនជាតិវៀតណាមផ្សេងៗ ដែលបានទទួលសញ្ញាបត្រកិត្តិយសគឺអ្នក​ថតរូប Duong Huy Khang ជាមួយរូបថត "ផែរ​ទូក Tam Coc ", អ្នក​ថតរូប Vu Manh Cuong ជាមួយរូបថត " Wayback 2", អ្នក​ថតរូប​ Duong Vu ជាមួយរូបថត " Feeding 3" និង "ក្តីស្រឡាញ់រវាងឪពុកនិងកូន 2 ” អ្នក​ថតរូប Vu Hai ជាមួយរូបថត "តំបន់ទេសចរណ៍ Mu Cang Chai" ៕

ឌីណា

baolangson.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR