Trending now

ផ្ទះដែលផ្តល់កំណើតដល់អតីតមេដឹកនាំ Adolf Hilter នឹងត្រូវច្នៃធ្វើជាទីស្នាក់ការប៉ូលិសអូទ្រីស

17:53 | 21/11/2019 (ប្រភព៖ Fresh News)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូទ្រីសបានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសអឺរ៉ុបមួយនេះនឹងកែច្នៃផ្ទះមួយខ្នង ដែលជាកន្លែងអតីតមេដឹកនាំអាល្លឺម៉ង់ អាដូល ហ៊ីលធ្លែរ (Adolf Hilter) ចាប់កំណើតកាលពីឆ្នាំ១៨៨៩ នោះទៅជាទីបញ្ជាការប៉ូលិសក្រុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ផ្ទះដែលផ្តល់កំណើតដល់អតីតមេដឹកនាំ Adolf Hilter នឹងត្រូវច្នៃធ្វើជាទីស្នាក់ការប៉ូលិសអូទ្រីស៕

ផ្ទះមួយខ្នងខាងលើនេះ ស្ថិតនៅក្នុងក្រុងតូចមួយរបស់អូទ្រីសឈ្មោះ ប្រូណូ អាម អ៊ីន (Braunau am Inn) ជាប់ព្រំដែនប្រទេសអាល្លឺម៉ង់ ជាទីដែលអតីតមេដឹកនាំរបបណាហ្ស៊ី (Nazi) អាល្លឺម៉ង់ បានចំណាយពេលរហូតដល់ ០៣ឆ្នាំស្នាក់នៅបន្ទាប់ពីចាប់កំណើត។ ការសម្រេចរបស់រដ្ឋាភិបាលអូទ្រីស ត្រូវបានគេមើលឃើញាថា ជាការបង្ការកុំឲ្យអគារបុរាណមួយនេះ ក្លាយជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំលឹកដល់ Hilter ព្រោះអតីតមេដឹកនាំរូបនេះត្រូវបានគេចាត់ទុកថា ជាមនុស្សផ្តាច់ការដ៏កាចសាហាវ ដែលបានកាប់សម្លាប់មនុស្សច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រពិភពលោក។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូទ្រីសលោក វូលហ្គេង ផេស្កន (Wolfgang Peschorn) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ការប្រើប្រាស់ផ្ទះនេះជាទីស្នាក់ការរបស់ប៉ូលីសនាពេលអនាគត គឺជាការបង្ហាញសញ្ញាថា អគារនេះនឹងមិនមានការចងចាំ អំពីរបបសង្គមនិយមកាលពីអតីតកាលទៀតឡើយ»

គួរបញ្ជាក់ថា អគារលំនៅឋានដែលមានអាយុកាលតាំងពីសតវត្សរ៍ទី ១៧ ខាងលើនេះ នឹងត្រូវច្នៃទៅជាទីបញ្ជាការប៉ូលិសក្រុង យ៉ាងហោចណាស់នៅដើមឆ្នាំ២០២០។ រំលឹកទៅដល់របប Nazi អាល្លឺម៉ង់ដែលគ្រប់គ្រងដោយ Hilter ពីចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៤៥ បានផ្តាច់ជីវិតមនុស្សសរុបជាង ២៦លាននាក់៕


(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

Tags: Adolf Hilter

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR