Trending now

ពិធីបើកវេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមលើទូទាំងសកលលោក លើកទី៤

10:33 | 26/11/2021 យោងតាមវិឡូសំលេងវៀតណាម

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ប្រារព្ធពិធីបើកវេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមលើទូទាំងសកលលោក លើកទី៤ឆ្នាំ២០២១ ក្រោមប្រធានបទ “ពង្រីកបញ្ញារបស់យុវវ័យវៀតណាមក្នុងបុព្វ ហេតុផ្លាស់ប្ដូរឌីជីថលរបស់ប្រទេសជាតិ”។ វេទិកាប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃចាប់ ពីថ្ងៃទី២៥ដល់ទី២៦ ខែវិច្ឆិកា តាមទម្រង់ ដោយផ្ទាល់ផងនិងតាមអនឡាញផង ដោយ មានការចូលរួមរបស់បញ្ញាវ័ន្តវ័យក្មេងចំនួន១៧៧នាក់នៅទាំងក្នុងប្រទេសនិងនៅតាម ប្រទេស ដែនដីចំនួន១៦ទៀតផង។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៤ចំណុច ដល់ភាគីពាក់ព័ន្ធ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៤ចំណុច ដល់ភាគីពាក់ព័ន្ធ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤
កិច្ចប្រជុំពិគ្រោះយោបល់នយោបាយ វៀតណាម-ឡាវ លើកទី៤ កិច្ចប្រជុំពិគ្រោះយោបល់នយោបាយ វៀតណាម-ឡាវ លើកទី៤
ជូនផ្កាដល់បញ្ញាវ័ន្តវ័យក្មេងដែលចូលរួមវេទិកា។ (រូបថត៖ TTXVN)
ជូនផ្កាដល់បញ្ញាវ័ន្តវ័យក្មេងដែលចូលរួមវេទិកា។ (រូបថត៖ TTXVN)

វេទិកាគឺសំដៅបំផុសសេចក្ដីប្រាថ្នាអភិវឌ្ឍសម្រាប់ជួរបញ្ញាវ័ន្តវ័យក្មេងនៅក្នុងនិងក្រៅប្រទេស យោងតាមស្មារតីនៃសេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី១៣របស់ បក្ស ព្រមទាំងចូលរួមអនុវត្តន៍កម្មវិធីជាតិអំពីការផ្លាស់ប្ដូរឌីជីថលដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០។

ថ្លែងនៅពិធីបើកវេទិកា លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិ វៀតណាម បានបញ្ជាក់ថា រាល់សមិទ្ធផលសំខាន់ៗទាំងអស់របស់ វៀតណាម សុទ្ធតែមានសញ្ញាសម្គាល់របស់ជួរបញ្ញាវ័ន្តវ័យក្មេងវៀតណាមនៅក្នុងនិង ក្រៅប្រទេស។ លោកមានប្រសាសន៍ថា៖

“ខ្ញុំកោតសរសើរចំពោះបញ្ញាវ័ន្តវ័យក្មេងនៅក្នុងនិងក្រៅប្រទេស ដែលបាន ចូលរួមវេទិកាលើកនេះ។ បណ្ដាមិត្តជាមនុស្សវ័យក្មេងដែលមានចំណេះដឹង មាន សមត្ថភាព ឫទ្ធានុភាព និងជំនាញដើម្បីធ្វើសមាហរណកម្មអន្តរជាតិ ដូច្នេះ ខ្ញុំស្នើឲ្យ បណ្ដាមិត្តពង្រីកស្មារតីទទួលខុសត្រូវនិងបញ្ញារបស់ខ្លួនដើម្បីរួមវិភាគទាន លើកឡើង គំនិត សំណើរអំពីយន្តការ គោលនយោបាយ ប្រភពធនធាន រួមចំណែកជាមួយបក្ស រដ្ឋអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅទាំងអស់នៃកម្មវិធីជាតិអំពីការផ្លាស់ប្ដូរ ឌីជីថល់ដល់ឆ្នាំ២០២៥ ក៏ដូចជាគោលដៅអភិវឌ្ឍប្រទេសវៀតណាមប្រកបដោយ វិបុលភាព ក្លាយទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៤៥ ផងដែរ”៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤