Trending now

សម្តេច ហ៊ុន សែន៖«រាល់វិបត្តិ តែងបង្កប់កាលានុវត្តភាព»

09:57 | 17/11/2021 ហេង វុធ្ធី

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មើលឃើញឱកាសក្នុងវិបត្តិ។ សម្រាប់មេដឹកនាំកម្ពុជា វិបត្តិ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក៏ជាឱកាសមួយដែរ ដើម្បីកែទម្រង់ក្នុងការអភិវឌ្ឍប្រទេស។

សម្ដេចតេជោ ហ៊ុន សែន៖ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងជាង៣៨លានដូស ក្នុងការសន្យាជាង៤៧លានដូស, បច្ចុប្បន្នសល់ក្នុងដៃ៩លានដូស ដើម្បីបន្តការងារចាក់វ៉ាក់សា សម្ដេចតេជោ ហ៊ុន សែន៖ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងជាង៣៨លានដូស ក្នុងការសន្យាជាង៤៧លានដូស, បច្ចុប្បន្នសល់ក្នុងដៃ៩លានដូស ដើម្បីបន្តការងារចាក់វ៉ាក់សា
ពិធីបុណ្យភ្ជុំបិណ្ឌជាការសាកល្បងចំពោះផែនការបើកប្រទេសឡើងវិញ ពិធីបុណ្យភ្ជុំបិណ្ឌជាការសាកល្បងចំពោះផែនការបើកប្រទេសឡើងវិញ
សម្តេច ហ៊ុន សែន៖«រាល់វិបត្តិ តែងបង្កប់កាលានុវត្តភាព»
សម្តេច ហ៊ុន សែន ថ្លែងសារតាមប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងថា៖«នៅរាល់វិបត្តិ ដែលកើតមានឡើង តែងតែបង្កប់នូវកាលានុវត្តភាព (ឱកាស) ដែលយើង មិនត្រូវមើលរំលងនោះឡើយ។ ជំងឺកូវីដ-១៩ គឺជាច្រកនៃកាលានុវត្តភាព សម្រាប់ការកែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជា អាទិភាពនានា សម្រាប់ដំណើរការអភិវឌ្ឍរបស់យើង»។

សម្តេចនាយករដ្ឋមន្រ្តី លើកឡើងពីភាពជាក់ស្តែងថា ការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គង់ ផលិតកម្ម សន្ទុះដ៏លឿននៃឌីជីថល សេដ្ឋកិច្ច និង កំណើតបៃតង ជាដើម គឺជាកាលានុវត្តភាពសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី។ សម្តេច បន្តថា ក្នុងន័យនេះ ការស្តារ និងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នឹងបញ្ចូលនូវនិន្នាការទាំងនេះ ជារបៀបវារៈនៃការកែទម្រង់របស់កម្ពុជា។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១នេះ គឺរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដែលមានសភាកម្ពុជា ជាម្ចាស់ផ្អះ។ មានសភាប្រទេសជាសមាជិក និងដៃគូជាង៣០ មានសមាជិកប្រតិភូជិត២០០នាក់ក្នុងទ្វីបអាស៊ី និងអឺរ៉ុប បានចូលរួមក្នុងកិច្ចប្រជុំកម្រិតអន្តរជាតិមួយនេះ៕

ហេង វុធ្ធី

Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Can Tho កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងជាប្រព័ន្ធ ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ (IUU)
ឆ្មាំឆ្នេរសមុទ្រវៀតណាមបានកំណត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ជាអាទិភាពចម្បងសម្រាប់ឆ្នាំ ២០២៦
មួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៧៖ ការផ្លាស់ប្តូរឌីជីថលបង្កើនល្បឿន នវានុវត្តន៍រីកចម្រើន
ការកែលម្អប្រព័ន្ធស្តង់ដារ ដឹកនាំការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងធានាសន្តិសុខតាមអ៊ីនធឺណិត
ការឧបត្ថម្ភនិស្សិតកម្ពុជា៖ ឆ្ពោះទៅរកភាពជាដៃគូរយៈពេលវែង