ទោះបីជាមិនបានផលិតដោយសិប្បកម្មទាំងស្រុងដូចមុននេះក៏ដោយប៉ុន្តែ ក្រណាត់ចរបាប់របស់ជនជាតិ E De នៅខេត្ត Dak Lak នៅតែរក្សាបាននូវ លំនាំក្បូរក្បាច់បុរមបុរាណ។ លំនាំក្បូរក្បាច់នីមួយៗ មានអត្ថន័យនិងនិមិត្តរូប ដោយឡែករបស់ខ្លួន ដែលត្រូវបានជនជាតិ E De ផ្ទេរបន្តជូនកូនចៅតាមទម្រង់សិក្សា បណ្ដើរធ្វើបណ្ដើរ ព្រមទាំងច្នៃប្រឌិតបន្ថែមតាមគំនិតរបស់អ្នកត្បាញចរបាប់។
![]() |
![]() |
![]() |
រូបថត៖ laodong |
លោកស្រី H Nun Bya មានអាយុជិត៧០ឆ្នាំ នៅភូមិ Cu Ebong ឃុំ Ea Kao ទីក្រុង Buon Ma Thuot បានផ្សាភ្ជាប់នឹងកីតម្បាញឡើងដល់ជាង៦០ឆ្នាំមក ហើយ។ តាមលោកស្រី H Nun និយាយថា ក្បូរក្បាច់រចនាលើសម្លៀកបំពាក់ របស់ជនជាតិ E De ច្រើនតែមានពណ៌ស្នូលគឺពណ៌ខ្មៅ ក្រហម លឿងនិងស។ ចាប់ពីអតីតកាលមក ជនជាតិ E De តែងតែប្រើប្រាស់សសៃកប្បាសដើម្បីត្បាញ ក្រណាត់។ កប្បាសបន្ទាប់ពីប្រមូលផលរួចមក ត្រូវទាញជាសសៃអំបោះហើយ ជ្រលក់ពណ៌ដោយភក់ ស្លឹកឈើ មើម ឬស ឬសំបកដើមឈើព្រៃ។ នៅពេល ទាញបានសសៃអំបោះដោយមានពណ៌ដូចបំណង ពួកគេនឹងដាក់លើកីតម្បាញ ចាប់ផ្ដើមបង្កើតជារូបរាងក្បូរក្បាច់។
“មុននេះ ពួកគេប្រើប្រាស់កប្បាសដើម្បីទាញជាសសៃអំបោះ និងជ្រលក់ពណ៌។ ចំពោះលំនាំក្បូរក្បាច់ ជាធម្មតាពណ៌ស ពណ៌ខ្មៅនិងពណ៌ក្រហមត្រូវបានគេប្រើ ដោយពេញនិយមបំផុត។ មានក្បូរក្បាច់ជាច្រើនប្រភេទណាស់ ឧទាហរណ៍ថា ក្បូរក្បាច់ត្បាញដោយអំបោះ១៥ដល់១៧សសៃ ២៧សសៃ រហូតដល់៣៥សសៃ ក៏មានដែរ។ ពិបាកបំផុតគឺរចនាក្បូរក្បាច់ kngam ដែលជាប្រភេទក្បូរក្បាច់អាច ធ្វើឲ្យលេចរូបភាពដែលយើងចង់តុបតែង”។
![]() |
នារីជនជាតិ E De ត្បាញក្រណាត់ចរបាប់ដោយមានក្បូរក្បាច់ពិសេសដោយឡែក។ (រូបថត៖ VOV) |
ចំពោះប្រភេទសម្លៀកបំពាក់នីមួយៗ ជនជាតិ E De នឹងមានរបៀបតុប តែង រចនាក្បូរក្បាច់ផ្សេងៗគ្នា។ សម្លៀកបំពាក់សម្រាប់បុរសមានក្បូរក្បាច់ខុសពី សម្លៀកបំពាក់សម្រាប់ស្ត្រី ហើយសម្លៀកបំពាក់ប្រចាំថ្ងៃក៏មានក្បូរក្បាច់ខុសពី សម្លៀកបំពាក់ក្នុងឱកាសទិវាបុណ្យផងដែរ។ លើសពីនេះទៅទៀត ក្បូរក្បាច់លើ សម្លៀកបំពាក់ថែមទាំងបង្ហាញនូវភាពជាអ្នកមាននិងឋានៈរបស់អ្នក ស្លៀកពាក់ទៀតផង។
លោកស្រី H Yar Kbuor សិប្បការិនីត្បាញចរបាប់នៅភូមិ Ktla ឃុំ Drai Sap ស្រុក Krong Ana ខេត្ត Dak Lak ឲ្យដឹងថា ជនជាតិ E De មានបច្ចេកទេស Kteh ដែលត្រូវបានចាត់ទុកជាបច្ចេកទេសកំពូលនៃសិល្បៈរចនាក្បូរក្បាច់លើ សម្លៀកបំពាក់។ មុននោះ ត្រឹមតែគ្រួសារអ្នកមានប៉ុណ្ណោះទើបប្រើប្រាស់សម្លៀកបំពាក់ ដែលមានក្បូរក្បាច់រចនាដោយបច្ចេកទេសនេះ។ តាមនោះ kteh ជា បច្ចេក ទេសដោយដៃ ដែលប៉ាក់សសៃអំបោះពណ៌ជាមួយគ្រាប់អង្កាំទៅជាខ្សែ ក្បូរក្បាច់ជាប់ៗគ្នា នៅតាមជាយអាវ ឬជើងថ្នេរអាវ ជើងសំពត់។
![]() |
រូបថត៖ laodong |
“ចំពោះបច្ចេកទេស kteh នោះគឺជនជាតិ E De ក្នុងអតីតកាលតែងតែប្រើ ប្រាស់ក្នុងការធ្វើសម្លៀកបំពាក់សម្រាប់ពិធីបុណ្យ ពិធីសែន និងធ្វើសម្លៀក បំពាក់របស់មនុស្សដែលមានបុណ្យសក្តិតែប៉ុណ្ណោះ។ Kteh ជាបច្ចេកទេសពិបាក ហើយបច្ចុប្បន្ន នេះ មនុស្សមិនសូវច្រើនអាចរៀនបាន ព្រោះថាវាពិបាកជាងរបៀបរត្បាញនិង រចនាក្បូរក្បាច់ធម្មតា”។
តាមលោកស្រី H Yam Bkrong ប្រធានសហករណ៍ឃុំត្បាញចរបាប់ Tong Bong នៅភូមិ Tong Ju ឃុំ Ea Kao ទីក្រុង Buon Ma Thuot បានឲ្យដឹងថា តាំង ពីអតីតកាលមក ជនជាតិ E De ច្រើនតែប្រើប្រាស់អ្វីៗដ៏ជិតស្និទ្ធជាមួយធម្មជាតិ ដើម្បីដាក់ចូលក្នុងការរចនាក្បូរក្បាច់លើសម្លៀកបំពាក់ដូចជា បក្សី អណ្ដើក សត្វ បង្គួយ កន្ធាយ ដើមឈើ ផ្លែផ្កា ដូចជាដើមប៉ប្រក ផ្លែតាឡាត់ ឬក៏ឧបករណ៍ប្រើ ប្រាស់ប្រចាំថ្ងៃដូចជា ត្បាល់បុកអង្ករ ផ្ទះផុតពីដី ជាដើម។ បច្ចុប្បន្ននេះ ជាមួយ នឹងការអភិវឌ្ឍរបស់សង្គម សសៃអំបោះសម្រាប់ត្បាញចរបាប់ស្ទើរតែជាសសៃ អំបោះឧស្សាហកម្ម ប៉ុន្តែការរចនាក្បូរក្បាច់ ពណ៌នៅតែបានធ្វើតាមបែប ប្រពៃណីដដែល។ ទន្ទឹមជាមួយគ្នានោះ នារីជនជាតិ E De ក៏មានការច្នៃប្រឌិតថ្មី ក្នុងការត្បាញដូចជា៖ បន្ថែមសសៃអំបោះ បន្ថែមរូបភាព និងការលាយពណ៌ដើម្បី បង្កើតឡើងក្បូរក្បាច់ដ៏វិសេសវិសាល ជួយឲ្យផ្ទាំងចរបាប់កាន់តែស្អាតឆើតឆាយ និងពិសេសដោយឡែកថែមទៀត។ លោកស្រី H Yam Bkrong បានចែករំលែកថា៖
![]() |
រូបថត៖ laodong |
“លំនាំក្បូរក្បាច់ E De មានការរើសអើងដូចជា លើអាវបុរស អាវស្ត្រីគឺមាន ក្បូរក្បាច់រូបនាគ លើសំពត់មានក្បូរក្បាច់ផ្លែតាឡាត់ឬក្បូរក្បាច់ ១៥ សសៃអំបោះជារូប សត្វអណ្ដើក សត្វកន្ធាយ ជាដើម។ ក្បូរក្បាច់ E De មិនមាននៅក្នុងសៀវភៅទេ ប៉ុន្តែផ្អែកលើគំនិតនិងការច្នៃប្រឌិតរបស់បុគ្គលម្នាក់ៗ។ ដូច្នេះ នាបច្ចុប្បន្ន ប្រសិនបើយើងខ្ញុំចង់បង្កើតក្បូរក្បាច់ដ៏ធំជាងមុន គឺអាស្រ័យលើក្បូរក្បាច់បុរម បុរាណ ហើយបង្កើនចំនួនសសៃអំបោះ ឬច្នៃប្រឌិតក្បូរក្បាច់ថ្មីៗដូចជារូបភាពថូផ្កា មនុស្សឬផ្ទះ”។
![]() |
រូបថត៖ laodong |
ក្នុងជីវភាពសម័យទំនើប សម្លៀកបំពាក់ចរបាប់ស្ទើរតែគ្មានវត្តមាននៅក្នុង សកម្មភាពប្រចាំថ្ងៃរបស់បងប្អូនជនជាតិ E De នៅខេត្ត Dak Lak ទៀតឡើយ។ ប៉ុន្តែ ក្នុងពិធីបុណ្យនិងពិធីការសំខាន់ៗ ជនជាតិ E De នៅតែស្លៀកពាក់សម្លៀក បំពាក់ចរបាប់ជាប្រពៃណីឬទាន់សម័យ ដែលត្រូវបានប៉ាក់ក្បូរក្បាច់។ លំនាំ ក្បូរក្បាច់បានក្លាយទៅជាចំណុចលេចធ្លោលើសម្លៀកបំពាក់ បង្កើតឡើង លក្ខណៈពិសេសដោយឡែកនៃសម្លៀកបំពាក់ចរបាប់ E De នៅក្នុងចំណោម សម្លៀកបំពាក់ជាច្រើនរបស់ជនជាតិផ្សេងៗនៅខេត្ត Dak Lak៕
VOV
មតិពីមិត្តអ្នកអាន