Trending now

ការនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមក្នុងរយៈពេល ១០ ខែកន្លងទៅកើនឡើងជាង ១៣%

08:55 | 04/11/2021 ហេង វុធ្ធី

ក្នុងនោះ ការនាំចេញប្រមាណជិត ៣៨,៧៥ ពាន់លានដុល្លារ ហើយការនាំចូលមានប្រហែល ៣៥,៥៦ ពាន់លានដុល្លារអាមេរិក។

កិច្ចប្រជុំភាពជាដៃគូអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាពនៅវៀតណាម កិច្ចប្រជុំភាពជាដៃគូអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាពនៅវៀតណាម
អូស្ត្រាលីនិងវៀតណាមមានឱកាសជាច្រើនក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ អូស្ត្រាលីនិងវៀតណាមមានឱកាសជាច្រើនក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កសិកម្មបច្ចេកវិទ្យាខ្ពស់
ការនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមក្នុងរយៈពេល ១០ ខែកន្លងទៅកើនឡើងជាង ១៣%
ការនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមក្នុងរយៈពេល ១០ ខែកន្លងទៅកើនឡើងជាង ១៣%

ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែ កន្លងមក ការនាំចេញនិងនាំចូលផលិតផលកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សរុបមានប្រមាណជាង ៧៤,៣ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញប្រមាណជិត ៣៨,៧៥ ពាន់លានដុល្លារ ហើយការនាំចូលមានប្រហែល ៣៥,៥៦ ពាន់លានដុល្លារអាមេរិក។

ទាក់ទងនឹងទីផ្សារនាំចេញ ពិនិត្យតាមតំបន់ តម្លៃនៃការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់និងនេសាទរបស់វៀតណាមរយៈពេល ១០ ខែកន្លងមក ទៅកាន់ទីផ្សារក្នុងទ្វីបអាស៊ីគឺខ្ពស់បំផុត ស្មើនឹង ៤២,៨% នៃចំណែកទីផ្សារ បន្ទាប់មកគឺទៅទីផ្សារអាមេរិក អឺរ៉ុប អាហ្វ្រិក និងអូសេអានី។ គិតតាមប្រទេស ទីផ្សារនាំចេញធំបំផុតរបស់វៀតណាមគឺសហរដ្ឋអាមេរិក។ ឈរលំដាប់ទី២គឺទីផ្សារចិន និងទី៣គឺជប៉ុន។

ដើម្បីអភិវឌ្ឍន៍ទីផ្សារនាំចេញនាពេលខាងមុខ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទជំរុញសកម្មភាពសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសដូចជា រុស្ស៊ី ស្វីស គុយបា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង រួមទាំងមានកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអង្គការនានាផងដែរ៕

ហេង វុធ្ធី

VOV5

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ