Trending now

កាត់បន្ថយថ្លៃសេវាដឹកជញ្ជូនតាមផ្លូវទឹករវាងវៀតណាម-កម្ពុជា ជាង១០ ដង ចាប់ពីថ្ងៃទី១២ ខែតុលា

09:53 | 14/10/2021

ចាប់ពីថ្ងៃទី១២ តុលា ឆ្នាំ២០២១ មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹករវាងវៀតណាម-កម្ពុជា ត្រូវតែបង់ថ្លៃតាមកម្រិតថ្មី ដែលទាបជាងមុន ១០ ដងបើធៀបនឹងកាលពីមុន។

ការបង់ប្រាក់សម្រាប់មធ្យោបាយដែលធ្វើដំណើរលើខ្សែផ្លូវវៀតណាម  - កម្ពុជានឹងបន្ថយចុះទាបជាង ១០ ដង ការបង់ប្រាក់សម្រាប់មធ្យោបាយដែលធ្វើដំណើរលើខ្សែផ្លូវវៀតណាម - កម្ពុជានឹងបន្ថយចុះទាបជាង ១០ ដង
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៤ ខែតុលា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៤ ខែតុលា

នាយកដ្ឋានផ្លូវទឹកក្នុងប្រទេសវៀតណាម (ក្រសួង គមនាគមន៍ និងដឹកជញ្ជូន) បានឲ្យដឹងថា មធ្យោបាយ​ដឹកជញ្ជូនតាមផ្លូវទឹករវាងវៀតណាម-កម្ពុជា នៅពេលដែលចូល និងចាកចេញពីកំពង់ផែសមុទ្រត្រូវបង់ថ្លៃសេវាយោងតាមកម្រិតកំណត់ដែលមានចែងក្នុងសារាចរលេខ ២៤៨/២០១៦ របស់ក្រសួងហិរញ្ញវត្ថុ។ នេះគឺជាការកំណត់នៅក្នុងសារាចរលេខ ៧៤/២០២១ របស់ក្រសួងហិរញ្ញវត្ថុ (ធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃសារាចរលេខ ២៦១/២០១៦ ដែលកំណត់អំពីថ្លៃសេវាផ្លូវសមុទ្រ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១២ ខែតុលា ២០២១) ។

កាត់បន្ថយថ្លៃសេវាដឹកជញ្ជូនតាមផ្លូវទឹករវាងវៀតណាម-កម្ពុជា ជាង១០ ដង ចាប់ពីថ្ងៃទី១២ ខែតុលា
ខ្សែផ្លូវដឹកជញ្ជូនផ្លូវទឹករវាងវៀតណាម-កម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ និងប្រមូលផ្តុំទំនិញសម្រាប់កប៉ាល់ទៅកាន់កំពង់ផែទីក្រុងហូជីមិញ

កម្រិតថ្មីសម្រាប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹករវាងវៀតណាម-កម្ពុជា មានដូចខាងក្រោម៖ ថ្លៃចំណុះ ១៦៥ ដុង/តោនចំណុះពេញ/ជើងចូល និងចេញ (រួមទាំងមានផ្ទុក ឬ មិនផ្ទុកទំនិញ)។ ថ្លៃសេវាសម្រាប់ចូល និងចាកចេញពីកំពង់ផែ ៖ ៥,០០០, ១០,០០០, ២០,០០០, ៣០,០០០, ៤០,០០០ និង ៥០,០០០ ដុង/ជើង ចំពោះមធ្យោបាយដឹកជញ្ជូនដោយអាស្រ័យលើប្រភេទទម្ងន់សរុប និងចំនួនកៅអីអ្នកដំណើរ។

ថ្លៃសេវាថ្មីនេះទាបជាង ១០ ទៅ ១១ ដងទៅទៀតបើធៀបនឹងកម្រិតបង់ក្នុងកំឡុងពេលចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ពីព្រោះនាវាមិនត្រូវបង់ថ្លៃតាមកម្រិតថ្លៃសេវាផ្លូវសមុទ្រ នៅពេលចូល និងចាកចេញពីកំពង់ផែសមុទ្រ ។

ដោយពន្យល់អំពីរយៈពេលពីថ្ងៃទី ១ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ នាយកដ្ឋានផ្លូវទឹក វៀតណាម បាននិយាយថា មធ្យោបាយដឹកជញ្ជូនផ្លូវទឹក វៀតណាម-កម្ពុជា នៅពេលចូល និងចាកចេញពីកំពង់ផែសមុទ្រ ត្រូវបង់ថ្លៃសេវាផ្លូវសមុទ្រ ជារូបិយប័ណ្ណបរទេស (USD) បានធ្វើឱ្យតម្លៃពេលដែលប្តូរទៅប្រាក់ដុងរបស់វៀតណាមខ្ពស់ជាងលើកមុន ១០ ទៅ ១១ ដង។ នេះមកពីការកំណត់មិនច្បាស់លាស់ទេបាននាំឱ្យអ្នកប្រមូលថ្លៃសេវាយល់ និងអនុវត្តតាមថ្លៃសេវាផ្លូវសមុទ្រ។

ផ្លូវដឹកជញ្ជូនតាមផ្លូវទឹករវាងវៀតណាម-កម្ពុជា ត្រូវបានបើកឱ្យដំណើរការក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវទឹករវាងវៀតណាម និងកម្ពុជា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០៩ ហើយមានសុពលភាពចាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១១ និងឧបសម្ព័ន្ធកែសម្រួលនៃកិច្ចព្រមព្រៀងនេះនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលបំណងលើកកម្ពស់ការធ្វើពាណិជ្ជកម្មតាមផ្លូវទឹករវាងប្រទេសទាំងពីរ ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ និងការប្រមូលផ្តុំទំនិញសម្រាប់កប៉ាល់ទៅកាន់កំពង់ផែទីក្រុងហូជីមិញ ជាពិសេសចង្កោមកំពង់ផែទឹកជ្រៅ Cai Mep-Thi Vai ដែលមានអត្រាកំណើនពី ១៥-២០%/ឆ្នាំ។

បន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀងអស់រយៈពេលជាង ១០ ឆ្នាំមកនេះ មានមធ្យោបាយដឹកជញ្ជូនជិត ៨០,០០០ ជើងដែលមានទំនិញជាង ១០ លានតោន និងអ្នកដំណើរជិត ១.៣ លាននាក់។ ការនាំចេញ-នាំចូលសរុបសម្រេចបានជាង ៦៧០ លានដុល្លារ។

ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ទោះបីជាត្រូវរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏បរិមាណទំនិញកុងតឺន័រនៅលើផ្លូវទឹករវាងវៀតណាម-កម្ពុជា នៅតែមានរហូតដល់ជាង ២០ ម៉ឺនធីយូ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី