Trending now

អតីតយុទ្ធជនវៀតណាមនៅប្រទេសអ៊ុយក្រែនបរិច្ចាគថវិកាចំនួន ២០០០ ដុល្លាដើម្បីជួយគាំទ្រដល់យុទ្ធមិត្តនៅប្រទេសវៀតណាមដែលកំពុងជួបការលំបាកដោយសារជំងឺកូវីដ ១៩

10:07 | 13/10/2021 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី ១១ ខែតុលា សមាគមអតីតយុទ្ធជនវៀតណាម បានរៀបចំពិធីទទួលការជួយឧបត្ថម្ភពីសមាគមអតីតយុវជនវៀតណាមនៅប្រទេសអ៊ុយក្រែនសមាជិកនិងក្រុមគ្រួសាររបស់សមាជិកនៃសមាគមអតីតយុទ្ធជនវៀតណាម នៅក្នុងប្រទេស ដែលរងផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

អតីតយុទ្ធជនជួយតភ្ជាប់សហគមន៍វៀតណាមនៅអាល្លឺម៉ង់ អតីតយុទ្ធជនជួយតភ្ជាប់សហគមន៍វៀតណាមនៅអាល្លឺម៉ង់
សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍គាំទ្រជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ នៅប្រទេសវៀតណាម សហព័ន្ធអតីតយុទ្ធជនអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍គាំទ្រជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ នៅប្រទេសវៀតណាម
អតីតយុទ្ធជនវៀតណាមនៅប្រទេសអ៊ុយក្រែនបរិច្ចាគថវិកាចំនួន ២០០០ ដុល្លាដើម្បីជួយគាំទ្រដល់យុទ្ធមិត្តនៅប្រទេសវៀតណាមដែលកំពុងជួបការលំបាកដោយសារជំងឺកូវីដ ១៩

អតីតយុទ្ធជនវៀតណាមនៅអ៊ុយក្រែនតែងតែឆ្ពោះទៅកាន់ស្រុកកំណើត។

បានទទួលការអនុញ្ញាតពីគណៈកម្មការ​សមាគមអតីតយុទ្ធជនវៀតណាម នៅប្រទេសអ៊ុយក្រែន លោក An Vu Binh អតីតលេខាទី ១ អចិន្ត្រៃយ៍នៃគណៈកម្មការកិច្ចការសហគមន៍នៃស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែននិងលោក Pham Ngoc Long បានប្រគល់ទឹកប្រាក់ចំនួន ៤៥.៥ លានដុង (ស្មើនឹង ២០០០ ដុល្លា) ដល់សមាគមអតីតយុវជនវៀតណាម។

តភ្ជាប់ទំនាក់ទំនងតាមអ៊ិនធើណិតនៅក្នុងពិធីនេះ ប្រធានសមាគមអតិតយុទ្ធជនវៀតណាមនៅអ៊ុយក្រែន លោក Nguyen Van Loan បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានលិខិតអំពាវនាវការបរិច្ចាគ ដើម្បីជួយគាំទ្រដល់សមាជិកនៃ​សមាគមអតីតយុវជននិងក្រុមគ្រួសាររបស់ពួកគេ នៅក្នុងប្រទេសវៀតណាម ដែលរងផលប៉ះពាល់ ដោយជំងឺរាតត្បាតកូវីដ ១៩ សមាគមអតីតយុទ្ធជនវៀតណាមនៅអ៊ុយក្រែន បានបំផុសចលនាដើម្បីរៃអង្គាសថវិកាពីសមាគមអតីតយុវជន​ នៅតាមបណ្តាខេត្តក្រុងនិងបងប្អូនអតីតយុវជនទាំងអស់នៅអ៊ុយក្រែន។

អតីតយុទ្ធជនវៀតណាមនៅប្រទេសអ៊ុយក្រែនបរិច្ចាគថវិកាចំនួន ២០០០ ដុល្លាដើម្បីជួយគាំទ្រដល់យុទ្ធមិត្តនៅប្រទេសវៀតណាមដែលកំពុងជួបការលំបាកដោយសារជំងឺកូវីដ ១៩

អតីតយុទ្ធជនវៀតណាមនៅអ៊ុយក្រែនប្រគល់ជូនទឹកប្រាក់ចំនួន ២.០០០ ដុល្លារ (ស្មើនឹង ៤៥.៥ លានដុង) ដើម្បីជួយគាំទ្រយុទ្ធមិត្ងដែលជួបការលំបាក ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេសវៀតណាម។

ទោះបីជាសហគមន៍ជនវៀតណាមនៅអ៊ុយក្រែននិយាយរួមនិងសមាគមអតិតយុទ្ធជនជានិយាយដោយឡែកកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ដោយសារតែវិបត្តិសេដ្ឋកិច្ចនិងជំងឺរាតត្បាតកូវីដ ១៩ប៉ុន្តែ ដោយស្មារតីសាមគ្គីភាពនិងជួយគ្នាទៅវិញទៅមក លើកកម្ពស់ចរិតលក្ខណៈដ៍ល្អរបស់“ កងទ័ពលោកប្រធាន​ Ho ” សមាគមអតីតយុទ្ធជនវៀតណាមនៅអ៊ុយក្រែនបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគនិងគាំទ្រ។ លទ្ធផលនេះបានរៃអង្គាសទឹក​ប្រាក់ចំនួន ២.០០០ ដុល្លាដែលគឺជាលទ្ធផលខ្ពស់ហួសពីផែនការដើមរបស់គណៈកម្មការនៃសមាគមអតតីយុទ្ធជនវៀតណាមនៅអ៊ុយក្រែន។

នៅក្នុងពិធីនេះ អនុប្រធានសមាគមអតីតយុទ្ធជនវៀតណាម លោកឧត្តមសេនីយ៍ទោ Nguyen Song Phi ក្នុងនាមគណៈកម្មាធិការមជ្ឈិមនៃសមាគមអតីតយុទ្ធជននិង អតីតយុទ្ធជនវៀតណាមបានថ្លែងអំណរគុណដល់សន្តានចិត្តរបស់អតីតយុទ្ធជនវៀតណាមនៅអ៊ុយក្រែនដែលតែងតែឆ្ពោះទៅកាន់ស្រុកកំណើត ។ លោកសង្ឃឹមថា សមាគមអតីតយុទ្ធជនវៀតណាម និងអតីតយុទ្ធជនវៀតណាម នៅអ៊ុយក្រែននឹងក្លាយជាស្ពានពង្រឹងសាមគ្គីភាពនិងមិត្តភាពរបស់សមាគមអតីតយុទ្ធជនវៀតណាម និងអតីតយុទ្ធជនអ៊ុយក្រែន៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di