Trending now

ជីវភាពរស់នៅថ្មីរបស់ជនជាតិ Dan Lai នៅភូមិ Thach Son (វៀតណាម)

11:28 | 12/10/2021

ជនជាតិ Dan Lai ភាគច្រើនរស់នៅតំបន់ភ្នំភាគខាងលិចខេត្ត Nghe An រួមទាំងស្រុក Con Cuong ផង។ បន្ទាប់ពីការធ្វើចំណាកស្រុកជាប្រវត្តិសាស្ត្រពីភូមិ Co Phat និងភូមិ Khe Khang (ឃុំ Mon Son) ទៅកន្លែងតាំងទីលំនៅថ្មីនៅ​ឃុំ Thach Ngan ស្រុក Con Cuong ក្នុងឆ្នាំ ២០០៨ មក ដោយមានការយកចិត្តទុកដាក់ និងការជួយគាំទ្រពីបក្ស រដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នោះ រហូតមកដល់ពេលនេះជីវភាពរស់នៅរបស់ជនជាតិ Dan Lai បានមានការផ្លាស់ថ្មីជាច្រើនហើយ។

លើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ Thai នៅស្រុក Anh Son ខេត្ត Nghe An លើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ Thai នៅស្រុក Anh Son ខេត្ត Nghe An
ខេត្ត Nghe An រៀបចំយ៉ាងមហោឡារិកនូវពិធីរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់ លោកប្រធានហូជីមិញ ខេត្ត Nghe An រៀបចំយ៉ាងមហោឡារិកនូវពិធីរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់ លោកប្រធានហូជីមិញ

នាពេលថ្មីៗនេះ យើងមានឱកាសបានទៅដល់ភូមិ Thach Son ឃុំ Thach Ngan - ជាកន្លែងដែលត្រូវបានជ្រើសរើសដើម្បីសាងសង់កន្លែងតាំងទីលំនៅថ្មីលេខ ១ ដែលជាផ្នែកមួយនៃគម្រោង “អភិរក្ស និងអភិវឌ្ឍន៍ជនជាតិភាគតិច Dan Lai”។

នាំយើងទៅទស្សនាចំការអាកាស្យារបស់គ្រួសារលោកស្រី Nguyen Thi Huong ប្រធានសមាគមនារី អនុប្រធានគណៈរណសិរ្សភូមិ Thanh Son បាននិយាយថា “បន្ទាប់ពីជាង ១៣ ឆ្នាំ ដែលផ្លាស់ទៅតំបន់តាំងទីលំនៅថ្មី Thach Son ជីវភាពរស់នៅរបស់ជនជាតិ Dan Lai បានមានការ​ផ្លាស់ប្តូរថ្មីជាច្រើន។ ពីដើមមានតែគ្រួសារចំនួន ៤១ ប៉ុណ្ណោះ រហូតមកទល់បច្ចុប្បន្ននេះ ភូមិ Thach Son មានគ្រួសារចំនួន ៥៤ ដែលមានសមាជិកចំនួន ២៦៥ នាក់ ជីវភាពរស់នៅប្រជាជនមានស្ថិរភាព កូនៗរបស់ពួកគេទទួលបានការអប់រំពេញលេញ។

ជីវភាពរស់នៅថ្មីរបស់ជនជាតិ Dan Lai នៅភូមិ Thach Son (វៀតណាម)
កម្មាភិបាលផ្នែក​កសិកម្មនៅស្រុក Thach Ngan ឃុំ Con Cuong ណែនាំបងប្អូនជនជាតិ Dan Lai អំពីបច្ចេកទេសថែទាំពោត

ដើម្បីជួយប្រជាជនឆាប់មានស្ថិរភាព បន្ទាប់ពីទទួលបណ្តាក្រុមគ្រួសារជនជាតិ​ Dan Lai នៅភូមិ Co Phat និងភូមិ Kha Khang មកតាំងទីលំនៅថ្មីនោះ គណៈកម្មាធិការបក្សឃុំ Thach Ngan បានបង្កើតក្រុមការងារនិង​ចាត់តាំងបក្ខជន កម្មាភិបាលឲ្យចុះមូលដ្ឋានជួយគ្រួសារនីមួយៗឲ្យ​​ឆាប់មានការ​រស់​នៅ​ប្រកប​ដោយ​ស្ថិរភាព។ លើសពីនេះទៅទៀត ក្រុមការងារក៍ណែនាំប្រជាជនពីរបៀបដាំពោត ស្រូវ បន្លែ និងដើមឈើហូបផ្លែជាដើម។ គ្រួសារខ្លះក៏​បានជីកស្រះចិញ្ចឹមត្រី ហើយ​​យកឈើពីភ្នំមកសង់ទ្រុងសម្រាប់ចិញ្ចឹមមាន់ និងទា​កា​ប៉ា​ផងដែរ។

លោក Hoang Sy Kien ប្រធានគណៈកម្មាធិការប្រជាជនស្រុក Con Cuong ឲ្យដឹងថា៖ ទោះបីនៅមានការលំបាកជាច្រើនក៏ដោយក៏ប៉ុន្តែជនជាតិ Dan Lai ទាំងអស់គ្នាសុទ្ធតែឃើញថា កន្លែងរស់នៅថ្មីមានភាពងាយស្រួលជាងកន្លែងចាស់ ទាំងផ្លូវថ្នល់ ទាំងការថែទាំសុខភាព ទាំងការអប់រំកុមារ និងទាំងការអភិវឌ្ឍសេដ្ឋកិច្ចផង។ ដូច្នេះប្រជាជនរស់នៅដោយសុខសាន្ត រួបរួមគ្នាជាមួយជនជាតិភាគតិចផ្សេងៗទៀតដើម្បីកសាងជីវភាពរស់នៅថ្មីនៅក្នុងតំបន់តាំងទីលំនៅថ្មីនេះ»៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់