Trending now

ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកបានបង្កើនភាពតានតឹង

16:43 | 14/05/2020 (សរុបដោយវិច្ឆិកា)

ក្រុមប្រឹក្សារដ្ឋ​ចិន បាន​ប្រកាស​ពី​បញ្ជី​ថ្មី​នៃ​ផលិតផល​ចំនួន ៧៩​មុខ របស់​សហរដ្ឋអាមេរិក ដែល​មាន​សិទ្ធិ​ទទួល​បានការ​លើកលែង​ពន្ធ ដែល​បាន​ដាក់​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន ចំ​ពេល​ដែល​ប្រទេស​ចិន មាន​សម្ពាធ​ខ្លាំង​ទៅ​លើ ការ​នាំ​ចូល​ផលិតផល​មក​ពី អា​មេ​រិ​ក​។

ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកបានបង្កើនភាពតានតឹង

ក្រោយពីមានភាពតានតឹង ក្នុង មួយរយៈពេលចុងក្រោយនេះ ប្រទេសចិន បានដាក់ចេញនូវ ការលើកលែងពន្ធថ្មីមួយ សម្រាប់ទំនិញនាំចូលមកពី អាមេរិក ដែលនឹងចាប់ផ្តើមមានប្រសិទ្ធិ ភាព ចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០នេះ រហូតដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ ខាងមុខ។

ក្រុមប្រឹក្សារដ្ឋ​ចិន បាន​ប្រកាស​ពី​បញ្ជី​ថ្មី​នៃ​ផលិតផល​ចំនួន ៧៩​មុខ របស់​សហរដ្ឋអាមេរិក ដែល​មាន​សិទ្ធិ​ទទួល​បានការ​លើកលែង​ពន្ធ ដែល​បាន​ដាក់​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន ចំ​ពេល​ដែល​ប្រទេស​ចិន មាន​សម្ពាធ​ខ្លាំង​ទៅ​លើ ការ​នាំ​ចូល​ផលិតផល​មក​ពី អា​មេ​រិ​ក​។

ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​ប្រកាស​ឲ្យ​ដឹង​ថា ការ​លើកលែង​ពន្ធ​ថ្មី​នេះ ភាគច្រើន​គ្របដណ្តប់​លើ គ្រឿង​អេ​ឡិ​ត​ត្រូ​និ​ច ថ្នាំ​សំលាប់​មេរោគ​វេជ្ជសាស្ត្រ រ៉ែ​លោហៈធាតុ​កម្រ រ៉ែ​មាស និង​រ៉ែ​ប្រាក់​ជាដើម​។

ចំពោះ​ទំនិញ​អា​មេ​រិ​ក​ផ្សេង​ទៀត ដែល​ត្រូវ​នាំ​ចូល​មក​ប្រទេស​ចិន ដែល​មិន​ទាន់​មាននៅ​ក្នុង​បញ្ជី​លើកលែង​ពន្ធ​នេះ​នៅឡើយ គឺ​សហគ្រាស​ចិន ត្រូវ​រៀបចំ​ពាក្យ​ស្នើ​សុំ​លើកលែង​ពន្ធ ដោយ​បញ្ជាក់​ពីមុខ​ទំនិញ​ជាក់លាក់ ដែល​គ្រោង​នឹង​ទិញ និង​នាំ​ចូល​មក​ពី អា​មេ​រិ​ក​។

យ៉ាងណា​ក៏​ដោយ ភាគី​ចិន មិន​បាន​បង្ហាញ​ពី​ទិន្នន័យ​នៃ​ការ​នាំ​ចូល​ផលិតផល​មក​ពី អា​មេ​រិ​ក​នោះ​ទេ គ្រាន់តែ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា នឹង​មានការ​លើកលែង​ពន្ធ ចំពោះ​ទំនិញ​អា​មេ​រិ​ក​ជិត ៧០០​មុខ រាប់​បញ្ចូល​ទាំង​ទំនិញ​សំខាន់​ៗ ដូច​ជា សណ្តែកសៀង និង​សាច់​ជ្រូក​ជាដើម​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ