ខេត្តតាកែវជាខេត្តដែលបណ្តុំដោយទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រចំណាស់ៗជាច្រើនដែលគួរឲ្យកត់សម្គាល់។ ក្នុងនោះខេត្តនេះមានសារមន្ទីរចំនួនពីរដែលកំពុងដំណើរការគឺ សារមន្ទីរខេត្តតាកែវ និងសារមន្ទីរអង្គរបុរី។ ថ្ងៃនេះ សូមគោរពអញ្ជើញបងប្អូនជនរួមជាតិទៅទស្សនា និងស្វែងយល់ពី “សារមន្ទីរខេត្តតាកែវ”។
![]() |
![]() |
![]() |
សារៈមន្ទីអង្គរបុរី |
សារៈមន្ទីរអង្គរបុរី គឺជាមជ្ឈមណ្ឌលទេសចរណ៍ប្រវត្តិសាស្រ្ដសម័យហ្វូណន ដែលមានទីតាំងនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។ ដើម្បីទៅទស្សនាសារៈមន្ទីរអង្គរបុរី ភ្ញៀវទេសចរអាចជិះកាណូត ឬអូប័រ តាមព្រែកជីកពីទីរួមខេត្តតាកែវ ឆ្ពោះទៅទិសខាងកើត ក្នុងចម្ងាយជាង ២២គីឡូម៉ែត្រ។
ឈរស្វាគមន៍ភ្ញៀវទេសចរនៅច្រកទ្វារចូលដោយទឹកមុខញញឹញយ៉ាងស្ងៀមស្ងាត់ គឺព្រះពុទ្ធរូបដែលសាងសង់ឡើងកាលពីសតវត្សទី៧។ ក្រៅពីរូបចម្លាក់ពីសម័យហ្វូណនជាច្រើននោះ សារៈមន្ទីរអង្គរបុរី មានសិលាចារិកដែលនិយាយអំពីការធ្វើអំណោយផ្សេងៗរបស់ព្រះមហាក្សត្រ។ សារៈមន្ទីរនេះ ក៏មានតាំងបង្ហាញដុំឥត និងក្បឿងពីសម័យហ្វូណន ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាកំពែងទីក្រុងផងដែរ។
![]() |
![]() |
សារៈមន្ទីអង្គរបុរី |
“សារមន្ទីរខេត្តតាកែវ” ស្ថិតក្នុងភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ក្នុងទីរួមខេត្ត)។សារមន្ទីរនេះបានបើកដំណើរការកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៦ ក្នុងគោលបំណងតម្កល់ និងថែរក្សាវត្ថុបុរាណនានា ដែលប្រមូលបានពីទីទួល ឬប្រាសាទបុរាណនានា ដើម្បីឲ្យមហាជន សិស្សានុសិស្ស ភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា និងសិក្សាស្វែងយល់បន្ថែមអំពីស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ។
“សារមន្ទីរខេត្តតាកែវ” មានវត្ថុបុរាណចំនួន ២០៦ ផ្ទាំង-ដុំ-រូប (មានដុំតូច និងដុំធំ) ដែលស្ថិតក្រោមការថែរក្សារបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ភ្ញៀវជាតិ និងអន្តរជាតិអាចចូលទស្សនាសារមន្ទីរនេះ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយត្រូវបង់ថ្លៃចូលទស្សនាចំនួន ១ ដុល្លារ (សម្រាប់ភ្ញៀវបរទេស)។
បច្ចុប្បន្នសារៈមន្ទីរខេត្តហាក់មិនសូវទទួលបានប្រជាប្រិយភាពក្នុងការចូលទស្សនាពីប្រជាពលរដ្ឋ ភ្ញៀវ ឬសិស្សានុសិស្សឡើយ។ ក្នុងន័យនេះ ស.ស.យ.ក. សូមលើកទឹកចិត្តដល់យុវជន យុវនារី សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ជាតិ និងសម្បត្តិបេតិកភណ្ឌជាតិអោយបានគង់វង្ស និងគាំទ្រសារមន្ទីរខេត្តតាកែវ ក៏ដូចជាស្ថានីយ៍ប្រវត្តិសាស្ត្រនានាទូទាំងប្រទេសតាមរយៈ ការរៀបចំទស្សនកិច្ចសិក្សាផ្សេងៗ និងចូលរួមលើកស្ទួយតម្លៃនៃបេតិកភណ្ឌជាតិតាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ។
![]() |
![]() |
សារៈមន្ទីអង្គរបុរី |
សូមបញ្ជាក់ថា សារៈមន្ទីរអង្គរបុរី ត្រូវបានកសាងឡើងកាលពីឆ្នាំ២០០៦ ក្នុងគោលបំណងប្រមូល និងរក្សារាល់វត្ថុសិល្បៈ វប្បធម៌ និងប្រវត្តិសាស្រ្ដនានាដែលមាននៅក្នុងស្រុកអង្គរបុរីនេះ ឲ្យស្ថិតស្ថេរគង់វង្ស។
អតីតរាជធានីនេះ ដែលបង្កើតឡើងប្រហែលនៅដើមស.វ.ទី៦ នៃគ.ស។ សព្វថ្ងៃ អង្គរបុរី ជាស្រុកមួយរបស់ខេត្តតាកែវ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។
នេះជាវីដេអូរខ្លីបង្ហាញពីសកម្មភាពខ្លះៗរបស់ក្រុមស្រាវជ្រាវបុរាណវិទ្យានិងប្រវត្តិសាស្រ្ត ដឹកនាំដោយឯកឧត្ដមបណ្ឌិត ជូ ច័ន្ទដារី និងក្រុមការងារ មានលោក សាន សុរាវនិត លោក ហៀង លាងហុង លោកបណ្ឌិត ហេង ហុកវេន និង លោក សុង ចំណាន។ ក្រុមការងារ បានចុះទៅសិក្សាស្រាវជ្រាវដល់ទីតាំងប្រវត្តិសាស្រ្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់និងប្រមូលព័ត៌មាន ព្រមទាំងទិន្នន័យថ្មីៗបន្ថែមទៀត សម្រាប់ចងក្រងឯកសារប្រវត្តិអតីតរាជធានីនិងទីក្រុងបុរាណនៃអាចក្រខ្មែរ។ ការសិក្សាស្រាវជ្រាវនឹងធ្វើនៅអតីតរាជធានីខ្មែរបុរាណនៅតំបន់ដទៃទៀតនៅទូទាំងប្រទេស៕
news.sabay.com.kh/Rac.gov.kh
មតិពីមិត្តអ្នកអាន