Trending now

កម្មវិធីប្រគុំតន្តី «តភ្ជាប់រង្វង់ដៃធំ - ប្រទេសទាំងមូលរួមកម្លាំងកាយចិត្តយកឈ្នះលើជំងឺកូវីដ ១៩»

10:44 | 28/09/2021 យោងតាមវិឡុសំលេងវៀតណាម

នៅយប់ថ្ងៃទី ២៦ ខែ កញ្ញា កម្មវិធីប្រគុំតន្ត្រី «តភ្ជាប់រង្វង់ដៃធំ» ដែលមានប្រធានបទ «ប្រទេសទាំងមូលរួមកម្លាំងកាយចិត្តយកឈ្នះលើជំងឺកូវីដ ១៩»។ កម្មវិធីនេះត្រូវបានរៀបចំឡើងតាមទំរង់អនឡាញដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ លាតសន្ធឹងពីភាគខាងជើងទៅកាន់ ភាគខាងត្បូង។

វៀតណាមដាក់ចេញផែនការផ្សព្វផ្សាយព័ត៌មានអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-​១៩ វៀតណាមដាក់ចេញផែនការផ្សព្វផ្សាយព័ត៌មានអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-​១៩
ខេត្តដុងណៃនឹង ដាក់ឲ្យ នៅដាច់ដោយឡែក F0 នៅផ្ទះក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ ចំនួន ៥ ម៉ឺននាក់ ខេត្តដុងណៃនឹង ដាក់ឲ្យ នៅដាច់ដោយឡែក F0 នៅផ្ទះក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ ចំនួន ៥ ម៉ឺននាក់
នាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងក្នុងកម្មវិធីសិល្បៈ “តភ្ជាប់រង្វាង់ដៃធំ” ដែលមានប្រធានបទ “ប្រទេសទាំងមូលរួមកម្លាំងកាយចិត្តយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩” (ប្រភព៖ VTV)
នាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងក្នុងកម្មវិធីសិល្បៈ “តភ្ជាប់រង្វាង់ដៃធំ” ដែលមានប្រធានបទ “ប្រទេសទាំងមូលរួមកម្លាំងកាយចិត្តយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩” (ប្រភព៖ VTV)

អញ្ជើញថ្លែងនៅក្នុងកម្មវិធី នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរៀប ចំកម្មវិធីប្រគុំតន្រ្តី “តភ្ជាប់រង្វាង់ដៃធំ-ប្រទេសទាំងមូលរួមកម្លាំងកាយចិត្តយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩”។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រពៃណីសាមគ្គីភាព បញ្ញា ប្រកបដោយសប្បុរសធម៌របស់ប្រជាជនវៀតណាមគ្រប់រូបនៅជុំវិញពិភពលោក នឹងបានប្រមូលផ្តុំ រីកសាយភាយ ជាពិសេសនៅក្នុងគ្រាលំបាករបស់ប្រទេសជាតិ ដែលជាកម្លាំងចិត្តនិងជាកម្លាំងកាយដ៏សំខាន់ដើម្បីយកឈ្នះលើគ្រប់ស្ថានភាពទាំងអស់និងជាពិសេសយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩។

នៅកម្មវិធីនេះ គណៈកម្មាធិការរៀបចំទទួលបានប្រាក់ជិត ១០៣ ពាន់លានដុងពីបណ្តាអង្គការ អង្គភាពអាជីវកម្មនិងបុគ្គល ដែលជួយឧបត្ថម្ភដល់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញ។ បណ្តាញនៃអង្គការវិទ្យាសាស្ត្រនិងអ្នកជំនាញវៀតណាមនៅទូទាំងពិភព លោក (AVSE Global) បានកៀរគរជំនួយរាប់សិបលានដុល្លារពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំងនិងបណ្តាប្រទេសដទៃទៀតរួមមានសម្ភារៈឧបករណ៍វេជ្ជសាស្ត្រ ដោយគោល បំណងចង់ឲ្យតាមរយៈកម្មវិធីសិល្បៈនេះ អាចរៃអង្គាសថវិកាដើម្បីនាំយកឧបករណ៍វេជ្ជសាស្រ្តដែលបានកៀរគរបានមកប្រទេសវិញ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់