Trending now

រៀបចំផែនការមេនៃអាងទន្លេស្រែពក (Srêpôk)

10:02 | 28/09/2021

យុកសម័យ - នាព្រឹកថ្ងៃទី ២៤ ខែកញ្ញានៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន លោក ឡេកុងថាញ់ (Le Cong Thanh) បានអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនូវក្រុមប្រឹក្សាអន្តរក្រសួងដើម្បីវាយតម្លៃនៃផែនការមេនៅអាងទន្លេស្រែពកដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ។

ហាយ៉ាង (Ha Giang) នឹងអភិវឌ្ឍន៍ទេសចរណ៍ផ្សងព្រេងនៅអន្លង់ទូសាន (Tu San) ទន្លេញ៉រហ្គេ (Nho Que) ហាយ៉ាង (Ha Giang) នឹងអភិវឌ្ឍន៍ទេសចរណ៍ផ្សងព្រេងនៅអន្លង់ទូសាន (Tu San) ទន្លេញ៉រហ្គេ (Nho Que)
សម្រស់ទឹកបឹង«ទន្លេសាប» នៅ Pleiku ដ៏ថ្លាឈ្វង់- គោលដៅដ៏ទាក់ទាញបំផុតនៅខេត្ត Gia Lai នៅរដូវក្តៅនេះ សម្រស់ទឹកបឹង«ទន្លេសាប» នៅ Pleiku ដ៏ថ្លាឈ្វង់- គោលដៅដ៏ទាក់ទាញបំផុតនៅខេត្ត Gia Lai នៅរដូវក្តៅនេះ
រៀបចំផែនការមេនៃអាងទន្លេស្រែពក (Srêpôk)
រៀបចំផែនការទូទៅនៃអាងទន្លេស្រែពក

ធ្វើសេចក្តីរាយការណ៍នៅឯកិច្ចប្រជុំលោកង្វៀនង៉ុកហា (Nguyen Ngoc Ha) - អគ្គនាយករងនៃមជ្ឈមណ្ឌលផែនការមេនិងការត្រួតពិនិត្យធនធានទឹក បានឲ្យដឹងថា ទន្លេស្រែពកគឺជាប្រភពទឹកអន្តរប្រទេសដែលជាដៃទន្លេដ៏សំខាន់មួយនៃទន្លេមេគង្គមានប្រភពចេញពី ទឹកដីវៀតណាម ហើយហូរមកកម្ពុជាដើម្បីកាត់ជាមួយទន្លេសេសាន នៅខេត្តស្ទឹងត្រែង រួមជាមួយសែកុង ដើម្បីបង្កើតអាងទន្លេ S3 មុនពេលបញ្ចូលគ្នាជាមួយចរន្តទឹកមេគង្គ។ នៅលើទឹកដីនៃប្រទេសវៀតណាម អាងទន្លេស្រែពកមានផ្ទៃដី ១៨.២៣០ គីឡូម៉ែត្រក្រឡាក្នុងនោះមានខេត្តចំនួន ៤ គឺខេត្ត Kon Gia Lai - Dak Lak - Dak Nong - និង​ Lam Dong ។

នេះគឺជាតំបន់មួយដែលមានទីតាំងយុទ្ធសាស្ត្រយ៉ាងសំខាន់ទាក់ទងនឹងសេដ្ឋកិច្ចនយោបាយនិងការពារជាតិសម្រាប់ប្រទេសទាំងមូលនិងតំបន់ឥណ្ឌូចិនដែលមានសក្តានុពលនិងគុណសម្បត្តិយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងវិស័យកសិកម្មព្រៃឈើ និងការចិញ្ចឹមសត្វ ភាពសម្បូរបែបនៃវប្បធម៌និងអត្តសញ្ញាណជាតិ។

នាបច្ចុប្បន្ន ការគ្រប់គ្រងការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានទឹកក្នុងអាងទន្លេស្រែពក ត្រូវគោរពតាមបទបញ្ញាតិប្រើប្រាស់ទឹកដូចមានចែងក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការមេគង្គ (ឆ្នាំ១៩៩៥) ។ កិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលរវាងវៀតណាម និងកម្ពុជា ក្នុងការគ្រប់គ្រងអាងទន្លេទាំងនេះបានបង្ហាញពីតម្រូវការបន្ទាន់ ដើម្បីគ្រប់គ្រងធនធានទឹកឱ្យបានប្រសើរនិងធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាពមិនត្រឹមតែនៅក្នុងទឹកដីវៀតណាមប៉ុណ្ណោះទេថែមទាំងនៅក្នុងអាងទន្លេមេគង្គផងដែរ។

រៀបចំផែនការមេនៃអាងទន្លេស្រែពក (Srêpôk)
អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក ឡេកុងថាញ់ (Le Cong Thanh)

យោងតាមតំណាងនៃមជ្ឈមណ្ឌលជាតិរៀបចំផែនការនិងការត្រួតពិនិត្យលើធនធានទឹកផែនការសមាហរណកម្មនៃអាងទន្លេស្រែពកត្រូវបានអនុវត្តដោយអ្នកជំនាញក្នុងនិងក្រៅប្រទេសតាមរយៈ គម្រោងគ្រប់គ្រងធនធានទឹកចំរុះមេគង្គ ដែលគាំទ្រដោយធនាគារពិភពលោក (WB) និងមជ្ឈមណ្ឌលជាតិសម្រាប់ការធ្វើផែនការនិងការត្រួតពិនិត្យធនធានទឹកជាអ្នកប្រឹក្សាដែលបានតែងតាំងដើម្បីគាំទ្រដល់ដំណើរការអនុវត្ត។គោលដៅរៀបចំផែនការគឺដើម្បីបែងចែកធនធានទឹកប្រកបដោយសុខដុមនីយកម្ម និងសមហេតុផលក្នុងចំណោមមុខសញ្ញាប្រើប្រាស់ទឹក តំបន់ និងខេត្តក្នុងអាងទន្លេដោយគិតគូរពីការប្រែប្រួលនៃប្រភពទឹកដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

នៅឆ្នាំ ២០៣០ ផែនការមេមានគោលបំណងកំណត់មុខងាររបស់ធនធានទឹក ដែលបានប្រើប្រាស់ក្នុងគោលបំណងប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងការផ្តល់អាជ្ញាប័ណ្ណធនធានទឹកនិងការត្រួតពិនិត្យការអនុលោមតាមមុខងារទឹក។

នៅឆ្នាំ ២០៥០ ត្រូវមានភាពម្ចាស់ការក្នុងការប្រើប្រាស់ធនធានទឹកសម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម ដោយគិតគូរពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ បង្កើនប្រសិទ្ធភាពការប្រើប្រាស់ទឹកផ្តល់អាទិភាពក្នុងការបែងចែកប្រភពទឹកដល់មុខសញ្ញាប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់និងប្រើប្រាស់ទឹកកកើតឡើងវិញ។ ការអភិរក្សធនធានទឹកមានសារៈសំខាន់សម្រាប់សកម្មភាពវប្បធម៌និងសាសនា ព្រមទាំងការការពារប្រព័ន្ធអេកូឡូស៊ី ដែលពឹងផ្អែកលើប្រភពទឹកនិងបរិស្ថានចរន្តទឹកទន្លេ៕

TN&MT

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ