Trending now

កិច្ចសន្ទនារវាងវេណេហ្ស៊ុយអេឡា និងសហរដ្ឋអាមេរិក ត្រូវបានផ្អាកបន្ទាប់ពីមានការប៉ុនប៉ង​លុកលុយ

05:18 | 10/05/2020

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេហ្ស៊ុយអេឡា លោក Nestor Reverol បាននិយាយថា ការឈ្លាន​ពានរបស់ក្រុមសកម្មប្រយុទ្ធកូឡុំប៊ីត្រូវបានបង្វែរទៅផ្នែកសមុទ្រ។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានផ្តល់​ឈ្មោះពលរដ្ឋអាម៉េរិកពីរនាក់ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន ដែលលោកបានអះអាងថា ពួកគេជាកងការពារសន្តិសុខរបស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

កិច្ចសន្ទនារវាងវេណេហ្ស៊ុយអេឡា និងសហរដ្ឋអាមេរិក ត្រូវបានផ្អាកបន្ទាប់ពីមានការប៉ុនប៉ង​លុកលុយ

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចពិភាក្សារវាងវេណេហ្ស៊ុយ​អេឡា និងសហរដ្ឋអាមេរិក ឬដូចដែលលោកបានហៅវាថា «ចំណងទាក់ទង» ដែលបានរក្សារវាងទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានផ្អាក បន្ទាប់ពីការប៉ុនប៉ងចូលលុកលុយមួយដែលបានធ្វើឡើងកាលពីថ្ងៃទី ៣ ខែឧសភា។

លោក Maduro បានកត់សម្គាល់ថា បន្ទាប់ពីការលុកលុយរំខាន មន្រ្តីអាម៉េរិកបានបញ្ឈប់ការឆ្លើយតបនូវការហៅទូរស័ព្ទចូល​របស់ភាគីវេណេហ្ស៊ុយអេឡា ដោយលោកបាននិយាយបន្ថែមថា «នៅក្នុងកម្មវិធីទំនាក់ទំនង WhatsApp នៅក្នុងទូរស័ព្ទ ពួកគេមានភាព​ស្ងៀមស្ងាត់»។

លោក Maduro បានប្រាប់អ្នកសារព័ត៌មាននៃប្រទេសអ៊ុយរ៉ាហ្គាយ លោក Jorge Gestoso កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា «យើងមានបណ្តាញទំនាក់ទំនងចំនួនបីជាមួយមន្រ្តីបីរូបមកពីរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហើយយើងបានផ្ញើសារទៅពួកគេ ប៉ុន្តែមិនបានទទួលចម្លើយតបអ្វីនោះទេ»។

ជាលទ្ធផលនៃការប៉ុនប៉ងលុកលុយតាមសមុទ្រកាលពីថ្ងៃអាទិត្យ ក្រុមសកម្មប្រយុទ្ធ ៨នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់​ទៀតត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រតិបត្តិការប្រឆាំងមួយនេះ។

បន្ទាប់ពីការលុកលុយបានបរាជ័យ លោក Jordan Goudreau ប្រធានក្រុមហ៊ុនសន្តិសុខឯកជន Silvercorp បានសារភាព នៅលើវីដេអូមួយថា លោកបានបើកប្រតិបត្តិការដើម្បីផ្តួលរំលំរបប Maduro នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដោយប៉ុនប៉ងបញ្ជូនក្រុម​ទាហានស៊ីឈ្នួលជាច្រើនក្រុមចូលទៅក្នុងប្រទេសនេះ។ នៅក្នុងវីដេអូរបស់លោក Goudreau បានអះអាងថា ក្រុមហ៊ុនរបស់លោកបាន​ចុះកិច្ចសន្យា «សេវាទូទៅ» ដែលមានចំនួន ៨ទំព័រជាមួយមេដឹកនាំប្រឆាំង នឹងបានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន លោក Juan Guaido កាលពីខែតុលា ឆ្នាំ ២០១៩ បើទោះបីជាឯកសារនោះមិនទាន់ត្រូវបានបង្កើតឡើងហើយក៏ដោយ៕

(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR