Trending now

ពិធីផ្លាស់ប្តូរវប្បធម៌មិត្តភាពឆែក-វៀតណាមក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅអូស្ត្រាវ៉ា (Ostrava)

09:32 | 22/09/2021 ហេង វុធ្ធី

យុគសម័យ - នាពេលថ្មីៗនេះ កម្មវិធីសប្បាយរីករាយក្នុងពិធីបុណ្យសែនព្រះខែបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ទីក្រុងអូស្ត្រាវ៉ា (Ostrava) រដ្ឋធានីនៃតំបន់ម៉ូរ៉ាវ៉ាខាងជើងសាធារណរដ្ឋឆែក។

កម្មវិធីបរិច្ចាគឈាមក្នុងឱកាសពិធីបុណ្យសែនព្រះខែសម្រាប់កុមារដែលត្រូវការឈាម កម្មវិធីបរិច្ចាគឈាមក្នុងឱកាសពិធីបុណ្យសែនព្រះខែសម្រាប់កុមារដែលត្រូវការឈាម
ប្រធានរដ្ឋវៀតណាមផ្ញើសារជូនដល់ក្មួយៗកុមារា កុមារី ក្នុងឱកាសបុណ្យសែនព្រះខែ ប្រធានរដ្ឋវៀតណាមផ្ញើសារជូនដល់ក្មួយៗកុមារា កុមារី ក្នុងឱកាសបុណ្យសែនព្រះខែ
ពិធីផ្លាស់ប្តូរវប្បធម៌មិត្តភាពឆែក-វៀតណាមក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅអូស្ត្រាវ៉ា (Ostrava)
ពិធីផ្លាស់ប្តូរវប្បធម៌មិត្តភាពឆែក-វៀតណាមក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅអូស្ត្រាវ៉ា (Ostrava)

នេះគឺជាសកម្មភាពប្រចាំឆ្នាំរៀបចំឡើងដោយសមាគមជនជាតិវៀតណាមនៅម៉ូរ៉ាវ៉ាខាងជើងនិងទីក្រុងអូស្ត្រាវ៉ាតែងតែទទួលបានការយកចិត្តទុកដាក់និងគាំទ្រពីអាជ្ញាធរមូលដ្ឋានក្នុងគោលបំណងអភិរក្សប្រពៃណីវប្បធម៌ជាតិនៅក្នុងសហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែក ក៏ដូចជា ពង្រឹងការផ្លាស់ប្តូរជួយមិត្តឆែកស្វែងយល់បន្ថែមអំពីវប្បធម៌វៀតណាមរួមចំណែកពង្រឹងមិត្តភាពរវាងប្រជាជន វៀតណាម-ឆែក។

នៅក្នុងស្មារតីរបស់ប្រជាជនឆែកនៅទីនេះពិធីបុណ្យសែនព្រះខែប្រពៃណីរបស់វៀតណាម គឺគួរឱ្យចាប់អារម្មណ៍និងទាក់ទាញយ៉ាងខ្លាំង ហេតុដូច្នេះទាំងឱពុកម្តាយនិងកូន ៗ មានការទន្ទឹងរង់ចាំនិងមានភាពត្រេតអរក្នុងការចូលរួមយ៉ាងសកម្ម។

នៅក្នុងពិធីនេះ មានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកលោក Thai Xuan Dung និងភរិយាររួមទាំងតំណាងអង្គការនិងសមាគមវៀតណាមព្រមទាំងឱពុកម្តាយនិងកុមារវៀតណាមមួយចំនួនធំនៃជំនាន់ទី ២ និងទី ៣ នៅខេត្តម៉ូរ៉ាវ៉ាខាងជើងនិងអូស្ត្រាវ៉ា ។

អញ្ជើញថ្លែងក្នុងនាមជាអាជ្ញាធរក្នុងតំបន់អភិបាលរងក្រុងអូស្ត្រាវ៉ា លោក Prazak Zbynek បានសម្តែងការរីករាយជាមួយមន្រ្តីឆែកដែលបានចូលរួមការប្រារព្ធពិធីបុណ្យសែនព្រះខែឆ្នាំ២០២១ របស់សហគមន៍វៀតណាម និងបានសង្កត់ធ្ងន់លើការរៀបចំព្រឹត្តិការណ៍នេះនៅក្នុងបរិបទនៃ ជំងឺរាតត្បាតកូវីដ -១៩ នៅសាធារណរដ្ឋឆែកត្រូវបានគ្រប់គ្រងហើយមានអត្ថន័យដ៍សំខាន់ក្នុងការជម្រុញ និងលើកទឹកចិត្តយុវជនវៀតណាមជំនាន់ក្រោយនៅសាធារណរដ្ឋឆេកក្នុងដំណើរការនៃការរស់នៅ និងការសិក្សានៅប្រទេសកំណើតទី ២ គួរតែរក្សានិងលើកកំពស់ប្រពៃណីវប្បធម៌របស់ប្រជាជនវៀតណាម រួមចំណែកពង្រឹងចំណងមិត្តភាពរវាងប្រជាជនវៀតណាមនិងសាធារណរដ្ឋឆែកផងដែរ៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី