Trending now

អង្គការយូណេស្កូទទួលស្គាល់មណ្ឌលទុកបំរុងជីវចម្រុះពិភពលោកចំនួន ២ បន្ថែមទៀតនៅវៀតណាម

11:10 | 18/09/2021 ហេង វុធ្ធី

យុគសម័យ - នៅថ្ងៃទី ១៥ ខែកញ្ញា មណ្ឌលទុកបំរុងជីវចម្រុះចំនួន ២ រួមមានភ្នំ Chua និងតំបន់ខ្ពង់រាប Kon Ha Nung នៃប្រទេសវៀតណាមត្រូវបានអង្គការអប់រំវិទ្យាសាស្ត្និងរវប្បធម៌របស់អង្គការសហប្រជាជាតិ(យូណេស្កូ)ទទួលស្គាល់ជាមណ្ឌលទុកបំរុងជីវចម្រុះពិភពលោក។

មណ្ឌលទុកបម្រុងជីវៈចម្រុះពីររបស់វៀតណាមត្រូវបានឈរឈ្មោះបោះឆ្នោតនៅអង្គការយូណេស្កូ មណ្ឌលទុកបម្រុងជីវៈចម្រុះពីររបស់វៀតណាមត្រូវបានឈរឈ្មោះបោះឆ្នោតនៅអង្គការយូណេស្កូ
សកម្មភាពជាច្រើនក្នុងឱកាស Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ សកម្មភាពជាច្រើនក្នុងឱកាស Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ
អង្គការយូណេស្កូទទួលស្គាល់មណ្ឌលទុកបំរុងជីវចម្រុះពិភពលោកចំនួន ២ បន្ថែមទៀតនៅវៀតណាម
អង្គការយូណេស្កូទទួលស្គាល់មណ្ឌលទុកបំរុងជីវចម្រុះពិភពលោកចំនួន ២ បន្ថែមទៀតនៅវៀតណាម

មណ្ឌលទុកបំរុងជីវចម្រុះចំនួនពីររបស់វៀតណាមត្រូវបានអង្គការយូណេស្កូចុះបញ្ជីនៅក្នុងសម័យប្រជុំលើកទី ៣៣ នៃក្រុមប្រឹក្សាសម្របសម្រួលអន្តរជាតិនៃកម្មវិធីមនុស្សនិងជីវចម្រុះ(MAB/ICC - International Coordinating Council of the Man and the Biosphere Programme) បានប្រព្រឹត្តិទៅនៅថ្ងៃទី ១៣-១៧ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងអាប៊ូចា (នីហ្សេរីយ៉ា)។

មណ្ឌលទុកបំរុងជីវចម្រុះ ភ្នំ Chua មានផ្ទៃដីសរុបជាង ១០៦ ពាន់ហិកតា គឺជាគំរូស្តង់ដារតែមួយគត់នៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើរីងស្ងួតធម្មតាដ៍ពិសេសរបស់វៀតណាមនិងអាស៊ីអាគ្នេយ៍គឺជាតំបន់អេកូឡូស៊ីសំខាន់មួយក្នុងចំណោមមណ្ឌលជីវចម្រុះចំនួន២០០ ដែលត្រូវបានគេចាត់ទុកថាជាតំបន់ទូទាំងពិភពលោកនិងត្រូវបានជ្រើសរើសជាតំបន់អាទិភាពមួយក្នុងចំណោមតំបន់អភិរក្សខ្ពស់បំផុតនៃប្រភេទជីវបរិស្ថានសំខាន់ៗនៅលើភពផែនដី។

មណ្ឌលទុកបំរុងជីវចម្រុះខ្ពង់រាប Kon Ha Nung មានផ្ទៃក្រឡាសរុបប្រហែល ៤១៣ ពាន់ហិកតាដែលមានលក្ខណៈជីវៈចម្រុះខ្ពស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើអំបូររុ្ខជាតិនិងពពួកសត្វព្រៃនៃតំបន់ខ្ពង់រាប​តីង្វៀន។ ​តំបន់អភិរក្សជីវមណ្ឌលនេះក៏ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសង្គមរក្សាតុល្យភាពអេកូឡូស៊ីរបស់តំបន់ Tay Nguyen និងតំបន់ Trung Bo កណ្ដាល និងតំបន់ណាមបូខាងកើតទាំងមូលផងដែរ។តំបន់អភិរក្សទាំងពីរនេះនឹងមានលក្ខណៈពិសេសជាច្រើននៃគុណតម្លៃវប្បធម៌ទាំងរូបីនិងអរូបីរបស់សហគមន៍ជនជាតិភាគតិចដែលរស់នៅទីនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសនៃព្រឹត្តិការណ៍នេះ លោកស្រី Le Thi Hong Van ឯកអគ្គរដ្ឋទូត - ប្រធានតំណាងគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការយូណេស្កូបានបញ្ជាក់ថានេះគឺជាការទទួលស្គាល់ជាលក្ខណៈអន្តរជាតិចំពោះការអភិវឌ្ឈន៍ពិសេសនិងប្លែកៗលើធម្មជាតិជីវសាស្ត្រ តម្លៃសត្វនិងរុក្ខជាតិនិងតម្លៃវប្បធម៌របស់សហគមន៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកពីរនៅវៀតណាម រួមទាំងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាពផងដែរ៕

ហេង វុធ្ធី

nld.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់