Trending now

មណ្ឌលទុកបម្រុងជីវៈចម្រុះពីររបស់វៀតណាមត្រូវបានឈរឈ្មោះបោះឆ្នោតនៅអង្គការយូណេស្កូ

10:38 | 15/09/2021 ហេង វុធ្ធី

មណ្ឌលទុកបម្រុងជីវៈចម្រុះពីររបស់វៀតណាមត្រូវបានឈរឈ្មោះបោះឆ្នោតនៅអង្គការយូណេស្កូ។ នេះក៏ជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ ២០១៥ វៀតណាមមានមណ្ឌលទុកបម្រុងជីវៈចម្រុះត្រូវជ្រើសតាំង។ តាមគម្រោង នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា CIC-MAB នឹងបោះឆ្នោត។

សកម្មភាពជាច្រើនក្នុងឱកាស Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ សកម្មភាពជាច្រើនក្នុងឱកាស Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ
អង្គការយូណេស្កូបានទទួលស្គាល់ឧទ្យានភូគព្ភសាស្ដ្រដាកណុង (Dak Nong) ជា ឧទ្យានភូគព្ភសាស្ដ្រ សកលលោក (Global Geoparks Network) អង្គការយូណេស្កូបានទទួលស្គាល់ឧទ្យានភូគព្ភសាស្ដ្រដាកណុង (Dak Nong) ជា ឧទ្យានភូគព្ភសាស្ដ្រ សកលលោក (Global Geoparks Network)
មណ្ឌលទុកបម្រុងជីវៈចម្រុះពីររបស់វៀតណាមត្រូវបានឈរឈ្មោះបោះឆ្នោតនៅអង្គការយូណេស្កូ
មណ្ឌលទុកបម្រុងជីវៈចម្រុះពីររបស់វៀតណាមត្រូវបានឈរឈ្មោះបោះឆ្នោតនៅអង្គការយូណេស្កូ

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៣៣ នៃក្រុមប្រឹក្សាសម្របសម្រួលអន្តរជាតិសម្រាប់កម្មវិធីមនុស្សនិងជីវៈចម្រុះ (CIC-MAB) ដែលបានប្រព្រឹត្តទៅនៅប្រទេសនីហ្សេរីយ៉ាចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា ប្រទេសវៀតណាមមានមណ្ឌលទុកបម្រុងជីវៈចម្រុះ ចំនួនពីរត្រូវបានលើកយកមកបោះឆ្នោត។ យោងតាមលោកស្រី Le Thi Hong Van ឯកអគ្គរដ្ឋទូតប្រធានតំណាងគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) បច្ចុប្បន្នវៀតណាមមានមណ្ឌលទុកបម្រុងជីវៈចម្រុះចំនួន ៩ ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់។

ប្រសិនបើនៅក្នុងកិច្ចប្រជុំរបស់ CIC-MAB មណ្ឌលទុកបម្រុងជីវៈចម្រុះដែលបានរៀបរាប់ខាងលើទាំងពីរត្រូវបានបោះឆ្នោតបន្ទាប់មកប្រទេសវៀតណាម មានមណ្ឌលទុកបម្រុងជីវៈចម្រុះសរុបចំនួន ១១ នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមណ្ឌលទុកបម្រុងជីវៈចម្រុះចំនួនច្រើនជាងគេ ដែលត្រូវបានទទួលស្គាល់លើពិភពលោក។ នេះក៏ជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ ២០១៥ វៀតណាមមានមណ្ឌលទុកបម្រុងជីវៈចម្រុះត្រូវជ្រើសតាំង។ តាមគម្រោង នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា CIC-MAB នឹងបោះឆ្នោត៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គោលការណ៍ណែនាំសម្រាប់បណ្តាញបញ្ជូនទិន្នន័យដែលបម្រើដល់ភ្នាក់ងារបក្ស និងរដ្ឋ
សន្តិសុខតាមអ៊ីនធឺណិត៖ ចាប់ផ្តើមជាមួយនឹងការកសាងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់
វិស័យទេសចរណ៍របស់ទីក្រុងហាណូយកំពុងមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ដោយស្វាគមន៍ភ្ញៀវទេសចរជិត ៩ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦
កិច្ចសហប្រតិបត្តិការ Mekong - Lan Thuong៖ មួយទសវត្សរ៍ និងលើសពីនេះ
វៀតណាមប្ដេជ្ញាចិត្តចាត់វិធានការដើម្បីសមភាពយេនឌ័រ និងលុបបំបាត់អំពើហិង្សាលើស្ត្រី