Trending now

ពិធីទទួលសម្ភារៈនិងឧបករណ៍ពេទ្យ ដើម្បីគាំទ្រប្រទេសវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ពីមូលនិធិ Temasek

07:11 | 17/09/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ១៥ ខែកញ្ញា ស្ថានទូតវៀតណាមប្ចាំនៅសិង្ហបុរីបានទទួលសម្ភារៈ ឧបករណ៍ពេទ្យលើកដំបូងដែលបរិច្ចាគដោយមូលនិធិ Temasek សំដៅគាំទ្រប្រទេសវៀតណាម ក្នុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ ដោយដឹក​ជញ្ជូន​មកកាន់ប្រទេស​វៀតណាម​ តាមជើងហោះហើរគាំពារពលរដ្ឋនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines នៅថ្ងៃទី ១៧ ខែកញ្ញាខាងមុខនេះ។

មូលនិធិ Temasek បរិច្ចាគម៉ាស៊ីនជំនួយដកដង្ហើមនិងឧបករណ៍ការពារដល់ប្រទេសវៀតណាម មូលនិធិ Temasek បរិច្ចាគម៉ាស៊ីនជំនួយដកដង្ហើមនិងឧបករណ៍ការពារដល់ប្រទេសវៀតណាម
មូលនិធិ Temasek នៃប្រទេសសិង្ហបុរីបានប្រគល់ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម ចំនួន ១០ គ្រឿងដល់ប្រទេស វៀតណាម មូលនិធិ Temasek នៃប្រទេសសិង្ហបុរីបានប្រគល់ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម ចំនួន ១០ គ្រឿងដល់ប្រទេស វៀតណាម
ពិធីទទួលសម្ភារៈនិងឧបករណ៍ពេទ្យ ដើម្បីគាំទ្រប្រទេសវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ពីមូលនិធិ Temasek

អគ្គទីប្រឹក្សាលោក Le Cong Dung និងនាយិកាជាន់ខ្ពស់លោកស្រី Joanne Ng នៃមូលនិធិ Tamasek ក្នុងពិធីទទួលនេះ។

អញ្ជើញចូលរួមក្នុងពិធីប្រគល់នេះមានតំណាងស្ថានទូតវៀតណាម អគ្គទីប្រឹក្សា លោក Le Cong Dung និងនាយិកាជាន់ខ្ពស់ លោកស្រី Joanne Ng នៃមូលនិធិ Temasek ។ សម្ភារៈនិ​ងឧបករណ៍ពេទ្យដែល​បាន​គាំទ្រ​លើក​នេះ​របស់មូលនិធិ Temasek សម្រាប់ប្រទេសវៀតណាម រួមមាន ម៉ាស៊ីនជំនួយ​ដក​ដង្ហើមគ្រប់ប្រភេទចំនួន ១៦ គ្រឿង ម៉ាស់ពេទ្យមានគុណភាពខ្ពស់ចំនួន ២៥០.០០០ របាំងមុខប្រឆាំងនឹង​តំណក់ទឹក ២០០.០០០ សម្លៀកបំពាក់ការពារ ១០០.០០០ ឈុត វ៉ែនតាការពារ ៥.០០០ និងស្រោមដៃ ៤.៥០០ គូ។

លោក Le Cong Dung បានមានប្រសាសន៍ថា បន្ទាប់ពីមកដល់ប្រទេសវៀតណាម នៅថ្ងៃទី ១៧ ខែកញ្ញា សម្ភារៈនិង​ឧបករណ៍ពេទ្យទាំងនោះនឹងត្រូវបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ Ha Noi ។ សម្ភារៈពេទ្យ​និង​ឧបករណ៍ពេទ្យនៅសេសសល់ទៀត នឹងត្រូវបញ្ជូនទៅកាន់ប្រទេសវៀតណាមឱ្យបានឆាប់ៗ តាមដែលអាចធ្វើទៅបាន។

មូលនិធិ Temasek គឺជាអង្គការមនុស្សធម៌មិនរកប្រាក់ចំណេញរបស់ក្រុមហ៊ុន Temasek គ្រុបដែលជាក្រុមហ៊ុនវិនិយោគមានទីតាំងនៅប្រទេសសិង្ហបុរី។

ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្ន មូលនិធិ Temasek បានគាំទ្រដល់កម្មវិធីសហប្រតិបត្តិការជាច្រើននិងជួយវៀតណាមក្នុងវិស័យកសាងសមត្ថភាពនិងបណ្តុះបណ្តាលលើវិស័យថែទាំសុខភាពអប់រំនិងរដ្ឋបាលសាធារណៈ៕

ឌីណា

Báo Quoc te

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ