Trending now

នាយករដ្ឋមន្ត្រី​រុស្ស៊ី ប្រកាស​ចុះចេញ​ពី​តំណែង បណ្តោះអាសន្ន ក្រោយពេល​ឆ្លង​វីរុស COVID-19

12:25 | 01/05/2020

​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Mikhail Mishustin បាន​ប្រាប់​ប្រធានាធិបតី Vladimir Putin នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា លោក​បាន​ឆ្លង​វីរុស COVID-19 ហើយ​លោក​បាន​ចុះ​ចេញពី​តំណែង​បណ្តោះអាសន្ន ដើម្បី​ទទួល​ការព្យាបាល​។​

ឧបនាយករដ្ឋមន្ត្រី​ទី ១ ឈ្មោះ Andrei Belousov។

លោក Mikhail Mishustin វ័យ ៥៤​ឆ្នាំ បាន​និយាយថា ឧបនាយករដ្ឋមន្ត្រី​ទី ១ ឈ្មោះ Andrei Belousov បាន​ឡើងកាន់តំណែង ជា​នាយករដ្ឋមន្ត្រី​ស្តីទី ជំនួស​លោក​។ លោក​ប្រធានាធិបតី Putin បាន​គាំទ្រ​ចំពោះ​សំណើ សុំលាលែង​ពី​តំណែង​បណ្តោះអាសន្ន​នោះ​។​

​លោក Mikhail Mishustin គឺជា​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ទី ១ ដែល​បានប្រកាស​ជា​សាធារណៈ​ថា គាត់​មាន​វីរុស​កូ​រ៉ូ​ណា​។​

​លោក​បាន​ថ្លែងប្រាប់​លោក Putin ពី​ការឆ្លង​វីរុស​របស់លោក​តាមរ​យៈ​វីដេអូ​ថា “​ខ្ញុំ​បានដឹងថា ការធ្វើ​តេស្ត​រក​វីរុស​កូ​រ៉ូ​ណា​របស់ខ្ញុំ មាន​លទ្ធផល​វិជ្ជមាន​”​។​

​សូមបញ្ជាក់ថា បើតាម​តួលេខ​ចុងក្រោយ​របស់ Google ប្រទេស​រុស្ស៊ី មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ជាង ១០០.០០០​នាក់ និង​អ្នកស្លាប់​ចំនួន ១.០៧៣ ខណៈដែល​អ្នកជា​សះស្បើយ​មាន ១១.៦១៩​នាក់​៕

(ប្រភពព័ត៌មាន: cen.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR