Trending now

កោះកុង ទឹកដីនៃព្រៃកោងកាង

10:55 | 23/08/2021 ហេង វុធ្ធី

កោះកុង ជាខេត្តមួយដ៏មានសក្តានុពលផ្នែកអេកូទេសចរណ៍ ដែលមានទាំងសមុទ្រ ព្រៃកោងកាង ទឹកធ្លាក់ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ក្នុងបណ្តាខេត្តទាំងបួន ដែលជាប់សមុទ្រ កោះកុងជាខេត្តធំបំផុត និងឆ្ងាយជាងគេស្ថិតនៅជាព្រំដែនថៃ។ លើសពីនេះ កោះកុងជាខេត្តដែលមានព្រៃកោងកាងច្រើនជាងគេ ក្នុងចំណោមខេត្តជាប់សមុទ្រដទៃទៀតនៅកម្ពុជា ។

តារា​សាគរ ឆ្នេរ​លម្ហែ​ដ៏​ស្រស់ស្អាត​សម្រាប់អ្នកទេសចរ​នៅ​កោះកុង​ តារា​សាគរ ឆ្នេរ​លម្ហែ​ដ៏​ស្រស់ស្អាត​សម្រាប់អ្នកទេសចរ​នៅ​កោះកុង​
តំបន់ទេសចរណ៍ធម្មជាតិ តាតៃ នៅខេត្ត កោះកុង តំបន់ទេសចរណ៍ធម្មជាតិ តាតៃ នៅខេត្ត កោះកុង
កោះកុង ទឹកដីនៃព្រៃកោងកាង
កោះកុង ទឹកដីនៃព្រៃកោងកាង

បើតាមសៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ​មានចំណងជើងថា«យល់ដឹងពីភាគខាងត្បូង និងតំបន់មាត់សមុទ្រ»បោះពុម្ពលើកទី១ នៅឆ្នាំ២០០២ កម្ពុជាមានព្រៃកោងកាងសរុប ៨៥.១០០ហិកតា ក្នុងនោះខេត្តកោះកុង មានដល់ទៅ៦៣.០០ហិកតា។ យ៉ាងណាក៏ដោយបើតាមរបាយការណ៍ចុងក្រោយ​របស់ក្រសួងបរិស្ថាន ទំហំព្រៃកោងកាងនៅកម្ពុជា បានថយចុះនៅត្រឹមតែ​ចំនួន ៥៨ ៨០០​ហិកតាប៉ុណ្ណោះ ខណៈព្រៃកោងកាងនៅក្នុង​​ខេត្តកោះកុង​មាន​ទំហំ ៤៦ ៥២៩ ហិកតា។ ក្រៅពីនេះនៅព្រះសីហនុ​មាន​ទំហំ ៩ ៣៥២ ហិកតា កំពត​មាន​ទំហំ ១ ៩៦៦ ហិកតា និង​ខេត្ត​កែប​មាន​ព្រៃកោងកាង​ទំហំ​ជាង​១​ពាន់​ហិកតា។

យោងតាមសៀវភៅ«យល់ដឹងពីភាគខាងត្បូង និងតំបន់មាត់សមុទ្រ»របស់ស៊ីប៉ាដដែល ខេត្តកោះកុង ជាតំបន់សម្បូរកោះ និងភ្នំ គ្របដណ្តប់ដោយព្រៃក្រាស់ មានផ្ទៃដី ១១​.១៩០ គីឡូម៉ែត្រការ៉េ និងមានឆ្នេរប្រវែង ២៣៧គីឡូម៉ែត្រ។ ទីរួមខេត្ត​ឈ្មោះថា ខេមរភូមិន្ទ ស្ថិតនៅជាប់មាត់សមុទ្រ និងមានចម្ងាយ ប្រមាណ ២៨០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង៨គីឡូម៉ែត្រពីព្រំដែនថៃ។

កោះកុង ទឹកដីនៃព្រៃកោងកាង
កោះកុង ទឹកដីនៃព្រៃកោងកាង

​ព្រៃកោងកាង​ដែលមាននៅខេត្តកោះកុង បានផ្តល់ជាជម្រកសម្រាប់ពពួកសត្វទឹកពងកូន និងរស់នៅ ហើយក៏បានធ្វើជារនាំងការពារឆ្នេរ ទល់នឹងខ្យល់ព្យុះ និងហូរច្រោះទឹក។ ក្រៅពីនេះ ព្រៃកោងកាង ក៏បានចាប់យកល្បាប់ និងសារធាតុពុល ដែលហូរមកតាមព្រែក ឬអូរ មិនឲ្យហូរចូលទៅក្នុងសមុទ្រ។

ក្រៅពីព្រៃកោងកាង ខេត្តកោះក៏មានឆ្នេរសមុទ្រដ៏ទាក់ទាញ ដែលមានកោះកុងក្រៅ ដែលស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង។ តំបន់នេះ មានសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់។ កោះកុងក៏មានតំបន់ទេសចរណ៍សក្តានុពលជាច្រើនទៀដែរ មានទឹកធ្លាក់តាតៃ ទឹកធ្លាក់ដំណាក់ក្បួន កោះស្មាច់ ឆ្នេរប៉ាក់ខ្លង កោះខ្យង ឆ្នេរពេជ្រតារាសាគរ ឆ្នេរបារាំង ស្ទឹងពពក និងឆ្នេរពាមក្រសោមជាដើម។

​ក្រៅពីវិស័យទេសចរណ៍ កោះកុង ក៏មានអំណោយផលផ្នែកកសិកម្ម ការនេសាទ និងការដោះដូរទំនិញយ៉ាង​សកម្ម​ដែរ។ គេដាំស្រូវច្រើន នៅស្រុកកំពង់សិលា និងស្រែអំបិល ឯដំណាំពោត ម្នាស់ ដំឡូង ចេក និងដំណាំហូបផ្លែដូចជា ដូង ស្វាយ ខ្នុរ មាននៅគ្រប់ទីកន្លែង​។ នៅភាគខាងលិចនៃខេត្ត ជាពិសេសច្រកចាំយាម ជាច្រកសំខាន់ក្នុងការដោះដូរទំនិញជាមួយថៃ។ ឯការធ្វើចម្ការអំពៅធំៗ រោងចក្រស្ករ រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ទំនប់វារីអគ្គិសនី អេកូទេសចរណ៍ដូចជានៅតាតៃ ជីផាត ពាមក្រសោម ជាសកម្មភាពថ្មីថ្មោង៕

ហេង វុធ្ធី

Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៧ រុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ២,៦៥៥ អដ្ឋិធាតុ
លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
សន្និសីទកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម
វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​កម្ពុជា​ក្នុង​តំបន់​អាស៊ាន
កម្ពុជា-វៀតណាម សហការអនុវត្តយន្តការវិនិយោគបៃតង