Trending now

វៀតណាមនឹងក្លាយទៅជា “ប្រទេសមហាអំណាចថាមពលបៃតង” នៅអាស៊ី

10:47 | 21/08/2021

នាថ្ងៃទី១៩ ខែសីហា គេហទំព័របច្ចេកវិទ្យា Techwire Asia ដែលមានទីស្នាក់ការ នៅម៉ាឡេស៊ីបានធ្វើអត្ថាធិប្បាយថា វៀតណាមបានបង្ហាញឲ្យពិភពលោកឃើញសមត្ថ ភាពជំរុញដំណោះស្រាយថាមពលស្អាត ដោយមានសមត្ថភាពដំឡើងថាមពលពន្លឺ ព្រះអាទិត្យខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាការសន្យារបស់រដ្ឋាភិបាលដោយជំរុញ ការផ្គត់ផ្គង់ថាមពលនិងតម្រូវការខ្លាំងក្លានូវគុណភាពអាកាសផងដែរ។

កាសែតអាមេរិកបានកោតសរសើរសេដ្ឋកិច្ចឈានមុខគេរបស់វៀតណាមប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) នៅអាស៊ី កាសែតអាមេរិកបានកោតសរសើរសេដ្ឋកិច្ចឈានមុខគេរបស់វៀតណាមប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) នៅអាស៊ី
ប្រាសាទអង្គរវត្ត តំបន់​​បេតិកភណ្ឌ​ពិភពលោក​ដ៏​អច្ឆរិយ​នៅអាស៊ី ប្រាសាទអង្គរវត្ត តំបន់​​បេតិកភណ្ឌ​ពិភពលោក​ដ៏​អច្ឆរិយ​នៅអាស៊ី
វៀតណាមនឹងក្លាយទៅជា “ប្រទេសមហាអំណាចថាមពលបៃតង” នៅអាស៊ី
វៀតណាមនឹងក្លាយទៅជា “ប្រទេសមហាអំណាចថាមពលបៃតង” នៅអាស៊ី។

តាម Techwire Asia ចាត់ទុកថា ក្នុងនាមជាប្រទេសមួយដោយមានល្បឿនអភិវឌ្ឍសេដ្ឋកិច្ចដ៏លឿន បំផុតនៅអាស៊ីអាគ្នេយ៍ វៀតណាមបានបង្ហាញឲ្យឃើញការប្ដេជ្ញាចិត្តឆ្ពោះទៅរកដំណើរ ការផ្ទេរប្ដូរទៅថាមពលស្អាត ជាពិសេសនៅពេលអនុវត្តន៍ថាមពលពន្លឺព្រះអាទិត្យ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) នា បច្ចុប្បន្នវៀតណាមមានសមត្ថភាពដំឡើងថាមពលពន្លឺព្រះអាទិត្យខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដោយបង្កើតឡើងអានុភាពចំនួន១៦.៥០០ MW នាចុងឆ្នាំ២០២០។ បើតាម ការធ្វើស្ថិតិរបស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២០ វៀតណាមបានជាប់បញ្ជីប្រទេសទាំង១០ ដែលមានសមត្ថភាព ដំឡើងថាមពលពន្លឺព្រះអាទិត្យខ្ពស់បំផុតលើពិភពលោក។ អ្នកជំនាញជាច្រើន ព្យាករណ៍ថា ប្រសិនបើបន្តរក្សាបាននូវល្បឿនអភិវឌ្ឍថាមពលកកើតឡើងវិញដូច២ឆ្នាំ កន្លងមក វៀតណាមអាចវ៉ាដាច់ប្រទេសមួយចំនួនដូចជាអូស្ត្រាលីនិងអ៊ីតាលីក្នុង ការអភិវឌ្ឍថាមពលកកើតឡើងវិញនិងដំណោះស្រាយថាមពលប្រកបដោយនវានុវត្តភាព៕

baotintuc/VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម
លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីស៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ គឺជាឱកាសមួយដើម្បីធានាថា គោលនយោបាយ និងគំនិតផ្តួចផ្តើមទាំងអស់ត្រូវបានអនុ
ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន Kohdayar Marri៖ វៀតណាមកំពុងដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងស្មារតីនៃ "ការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ"
កោះភូកុកនៅតែជាប់ក្នុងបញ្ជីកោះស្អាតបំផុតទាំង ១០ នៅអាស៊ី
ការលើកកម្ពស់ដំណើរការផ្លាស់ប្តូរឌីជីថលជាតិ ដោយមានគោលបំណងឆ្ពោះទៅរកការបង្កើតប្រទេសឌីជីថលមួយ