Trending now

ប្រទេសវៀតណាមក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំទី ២ នៅលើពិភពលោក

15:12 | 03/08/2021

គេហទំព័រព័ត៌មាន fashionunited.de នៅថ្ងៃទី ២ ខែសីហា បានដកស្រង់ស្ថិតិចុងក្រោយបង្អស់ស្តីពីពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០២១ ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រកាស ដែលបានឲ្យដឹងថា វៀតណាមបានវ៉ាដាច់បង់ក្លាដែសដើម្បីក្លាយជាអ្នកនាំចេញទំនិញសម្លៀកបំពាក់ធំជាងគេទី ២ នៅលើពិភពលោក។

វៀតណាមស្ថិតនៅក្នុងចំណោយប្រទេសនាំចេញធំជាងគេទាំង ២០ នៅលើពិភពលោក វៀតណាមស្ថិតនៅក្នុងចំណោយប្រទេសនាំចេញធំជាងគេទាំង ២០ នៅលើពិភពលោក
ទីក្រុងចំនួន ៣ របស់ប្រទេសវៀតណាមបានជាប់ក្នុងបញ្ជីឈ្មោះគោលដៅទេសចណ៍ល្អបំផុតទាំង ១០០ នៅលើពិភពលោក ទីក្រុងចំនួន ៣ របស់ប្រទេសវៀតណាមបានជាប់ក្នុងបញ្ជីឈ្មោះគោលដៅទេសចណ៍ល្អបំផុតទាំង ១០០ នៅលើពិភពលោក
ប្រទេសវៀតណាមក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំទី ២ នៅលើពិភពលោក
ប្រទេសវៀតណាមក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំទី ២ នៅលើពិភពលោក។

នៅឆ្នាំ ២០២០ ការនាំចេញសម្លៀកបំពាក់របស់វៀតណាមបានកើនឡើង ៦,៤% ជាមួយនឹងតម្លៃទីផ្សារ ២៩ ពាន់លានដុល្លារ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ចំណែកទីផ្សាររបស់វៀតណាមនៅក្នុងទីផ្សារនាំចេញសម្លៀកបំពាក់ពិភពលោកបានកើនឡើងយ៉ាងខ្លាំង។ វៀតណាមស្ថិតនៅលំដាប់ទីពីរក្រោយចិនប៉ុណ្ណោះ ដែលជាប្រទេសមានចំណែកទីផ្សារចំនួន ៣១,៦% (ធ្លាក់ចុះ ៧% ក្នុងឆ្នាំ ២០២០) ជាមួយនឹងតម្លៃនាំចេញសម្រេចបាន ១៤២ ពាន់លានដុល្លារ។

គេហទំព័រព័ត៌មាន fashionunited.de បានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងមក វៀតណាមមានផលិតកម្មចម្រុះមិនត្រឹមតែសម្លៀកបំពាក់ (ថោកនិងទាន់សម័យ) ប៉ុណ្ណោះទេ ថែមទាំងសម្លៀកបំពាក់និងគ្រឿងបន្លាស់លំដាប់មធ្យមនិងលំដាប់ខ្ពស់ទៀតផង។ វៀតណាមនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) ហើយប្រការនេះបានជួយជំរុញការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប។ រូបិយប័ណ្ណរបស់វៀតណាមធៀបនឹងប្រាក់ដុល្លារអាមេរិកមានការប្រែប្រួលតម្លៃបន្តិចបន្តួច នៅពេលទីផ្សារធ្លាក់ចុះ។ ម្យ៉ាងវិញទៀត ជីវភាពនយោបាយនិងសង្គមរបស់វៀតណាមមានស្ថិរភាព ហើយប្រជាជនមានលទ្ធភាពទទួលបានការអប់រំនិងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពល្អប្រសើរ។ ទាំងនេះគឺជាមូលហេតុដែលវិស័យវាយនភ័ណ្ឌនិងកាត់ដេររបស់វៀតណាមមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ៕នៅឆ្នាំ ២០២០ ការនាំចេញសម្លៀកបំពាក់របស់វៀតណាមបានកើនឡើង ៦,៤% ជាមួយនឹងតម្លៃទីផ្សារ ២៩ ពាន់លានដុល្លារ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ចំណែកទីផ្សាររបស់វៀតណាមនៅក្នុងទីផ្សារនាំចេញសម្លៀកបំពាក់ពិភពលោកបានកើនឡើងយ៉ាងខ្លាំង។ វៀតណាមស្ថិតនៅលំដាប់ទីពីរក្រោយចិនប៉ុណ្ណោះ ដែលជាប្រទេសមានចំណែកទីផ្សារចំនួន ៣១,៦% (ធ្លាក់ចុះ ៧% ក្នុងឆ្នាំ ២០២០) ជាមួយនឹងតម្លៃនាំចេញសម្រេចបាន ១៤២ ពាន់លានដុល្លារ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien