Trending now

អាមេរិកជួយឧបត្ថម្ភដល់បណ្តាប្រទេសសមាជិកអាស៊ានក្នុងការទប់ទល់នឹងជម្ងឺរាតត្បាតកូវីដ១៩ (Covid-19)

15:11 | 01/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៣១ ខែមីនា ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការដែលអាមេរិកផ្តល់ជំនួយឧបត្ថម្ភដល់បណ្តាប្រទេស សមាជិកអាស៊ានដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកលកូវីដ១៩។

អាមេរិកជួយឧបត្ថម្ភដល់បណ្តាប្រទេសសមាជិកអាស៊ានក្នុងការទប់ទល់នឹងជម្ងឺរាតត្បាតកូវីដ១៩ (Covid-19)

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ចាប់តាំងពីជំងឺរាតត្បាតសកលកូវីដ១៩ (Covid-19) បានផ្ទុះឡើង សហរដ្ឋអាមេរិកបានផ្តល់ថវិកាជំនួយមនុស្សធម៌និងសុខាភិបាលបន្ទាន់ ដែលមានទឹកប្រាក់ជាង ១៨ លានដុល្លារអាមេរិកដល់បណ្តាប្រទេសសមាជិកអាស៊ាន។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក បានសហការជាមួយអង្គការសុខភាពពិភពលោក (WTO) ដើម្បីបណ្តុះបណ្តាលឲ្យមន្ទីរពេទ្យចំនួន ១៥ នៅប្រទេសវៀតណាម ក៏ដូចជារៀបចំវគ្គបណ្តុះបណ្តាលនៅតាមខេត្តនិងក្រុងចំនួន ៦៣ ស្តីពីការតាមដាន រាយការណ៍ និងប្រមូលសំណាកវត្ថុវិភាគដែលទាក់ទងនឹងជម្ងឺកូវីដ១៩ផងដែរ។

ក្រៅពីនេះ CDC ក៏កំពុងជួយឧបត្ថម្ភដល់ប្រទេសវៀតណាមក្នុងការបង្កើតគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការគ្រប់គ្រងនិងការការពារនឹងជម្ងឺឆ្លងកូវីដ ១៩ផងដែរ។

សម្រាប់ប្រទេសវៀតណាមវិញ សហរដ្ឋអាមេរិកបានផ្តល់ថវិកាជិត ៣ លានដុល្លារអាមេរិក ដើម្បីជួយរដ្ឋាភិបាលវៀតណាមរៀបចំប្រព័ន្ធធ្វើតេស្តនិងតាមដានករណីឆ្លងជំងឺ និងផ្តល់ជំនួយដល់អ្នកជំនាញផ្នែកបច្ចេកទេសដើម្បី បង្កើនការទប់ទល់ រៀបចំ និងបង្កានឹងការឆ្លងជម្ងឺផងដែរ។

គួរបញ្ជាក់ថាជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកដល់បណ្តាប្រទេសសមាជិកអាស៊ាន រួមមានការរៀបចំបន្ទប់ពិសោធន៍ដែលមានសមត្ថភាពធ្វើតេស្តិ៍វីរុស SARS-CoV-2 ក្នុងទ្រង់ទ្រាយធំ រួមទាំងការគ្រប់គ្រងនិងបង្ការការឆ្លងជំងឺ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពឯកសារបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ