Trending now

ប្រធានរដ្ឋគុយបាបានបង្ហោះសារថ្លែងអំណរគុណចំពោះវៀតណាម និងមិត្តអន្តរជាតិ

10:24 | 02/08/2021

នាថ្ងៃទី ៣០ ខែកក្កដា លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermudez បានបង្ហោះសារថ្លែងអំណរគុណចំពោះវៀតណាម និងមិត្តអន្តរជាតិដែលបានជួយប្រទេសគុយបាក្នុងគ្រាលំបាក។

វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទី ១ នៃបក្សកុម្មុយនិស្តគុយបា លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទី ១ នៃបក្សកុម្មុយនិស្តគុយបា
ប្រធានរដ្ឋគុយបាបានបង្ហោះសារថ្លែងអំណរគុណចំពោះវៀតណាម និងមិត្តអន្តរជាតិ
លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermudez (រូប​ថត៖ vnanet.vn)

នៅលើគណនី Twitter ផ្ទាល់ខ្លួន លោក Miguel Díaz-Canel Bermudez បានសរសេរថា “ទំនាក់ទំនងមិត្តភាពជាមួយគុយបាកំពុងកើនឡើងក្នុងគ្រាលំបាក។ សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃបណ្តាប្រទេសដែលបានជួយប្រទេសគុយបាយើងខ្ញុំ។ ភ្ជាប់មកជាមួយសារថ្លែងអំណរគុណនោះគឺជាអត្ថបទមួយនៅក្នុងកាសែត Granma ដែលប្រកាសអំពីជំនួយលេចធ្លោនានាដល់ប្រទេសគុយបាកាលពីប៉ុន្មានថ្ងៃមុន។ កាសែត Granma ជាស្ថាប័នឃោសនារបស់បក្សកុម្មុយនិស្តគុយបា បានដកស្រង់សេចក្តីប្រកាសរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អំពីការជូនប្រជាជនគុយបានូវអង្គរចំនួន ១២,០០០ តោន រួមជាមួយការបញ្ជាក់ថានឹងប្រកៀកស្មាជាមួយគុយបាដែលជាប្រជាជាតិមួយបានរួមដំណើរជាមួយវៀតណាមនាគ្រាលំបាកបំផុតក្នុងប្រវត្តិសាស្ត្រ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម