យុគសម័យ - នាថ្ងៃទី ២៨ ខែមេសា មហាសន្និបាតនៃអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តអំពិការប្រឆាំងនឹងគ្រោះថ្នាក់លង់ទឹកជាលើកដំបូង និងកំណត់យកថ្ងៃទី ២៥ ខែកក្កដាជារៀងរាល់ឆ្នាំ គឺថ្ងៃដែលពិភពលោកប្រឆាំងនឹងការលង់ទឹក ក្រោមប្រធានបទ “មន្សុសគ្រប់រូបអាចប្រឈមមុខនឹងហានីភ័យលង់ទឹក ប៉ុន្តែយើងអាចបង្ការវាបានទាំងស្រុង" ដែលទទួលបានការអនុម័តជាឯកឆ័ន្ទពីប្រទេសចំនួន ៧៩។
![]() |
![]() |
![]() |
ថ្ងៃទី ២៥ ខែកក្កដាជារៀងរាល់ឆ្នាំ គឺថ្ងៃដែលពិភពលោកប្រឆាំងនឹងការលង់ទឹក។ |
សេចក្តីសម្រេចចិត្តនេះបានស្នើរអោយបណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គភាពពាក់ព័ន្ធចំណុះអង្គការសហប្រជាជាតិនិងអង្គការពិភពលោកផ្សេងៗទៀតលើពិភពលោក ក្នុងតំបន់និងអនុតំបន់ ក៏ដូចជាភាគីពាក់ព័ន្ធនានាជួយជ្រោមជ្រែងថ្ងៃដែលពិភពលោកប្រឆាំងនឹងការលង់ទឹកជារៀងរាល់ឆ្នាំ សំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន។
សេចក្តីសម្រេចចិត្តនេះបានជំរុញសមាជិកនៃអង្គការសហប្រជាជាតិបានរៀបចំស្ថាប័នថ្នាក់ជាតិអំពីការបង្ការនិងប្រឆាំងនឹងគ្រោះថ្នាក់លង់ទឹក ចងក្រងកម្មវិធីប្រឆាំងនឹងការលង់ទឹកដែលសមស្របនឹងអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ប្រកាសចេញនិងអនុវត្តច្បាប់អំពីសុវត្ថិភាពទាក់ទងនឹងទឹកប្រកបដោយប្រសិទ្ធភាព។
តាមសេចក្តីសម្រេចចិត្តនេះ បណ្តាសមាជិកនៃអង្គការសហប្រជាជាតិបានលើកកម្ពស់ក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈចែករំលែកមេរៀនបទពិសោធន៍ជាក់ស្តែង ជំរុញការស្រាវជ្រាវនិងអភិវឌ្ឍឧបករណ៍និងបច្ចេកវិទ្យាដ៏ច្នៃប្រឌិត សំដៅប្រឆាំងនឹងការលង់ទឹក ហើយបង្កើនសមត្ថកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ បញ្ជូនមេរៀនអំពីសុវត្ថិភាពក្នុងទឹក ការហែលទឹកនិងជួយសង្គ្រោះជាបឋម ក្នុងកម្មវិធីបង្ហាត់បង្រៀននៅសាលា។
សេចក្តីសម្រេចិត្តអំពិការប្រឆាំងនឹងគ្រោះថ្នាក់លង់ទឹកបានស្នើប្រទេសជាសមាជិកខិតខំប្រឹងប្រែងក្នុងការប្រឆាំងនឹងគ្រោះថ្នាក់លង់ទឹកនិងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធក្នុងអង្គការសហប្រជាជាតិ។
មុននោះ នាថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិនៅទីក្រុង គណៈបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនិងគណៈបេសកកម្មអចិន្ត្រៃយ៍ Fiji ប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមិត្តិភក្តិប្រឆាំងនឹងគ្រោះថ្នាក់លង់ទឹក។ អញ្ជើញចូលរួមក្នុងពិធីនេះមានលោកស្រី Nguyen Phuong Nga - ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Luke Daunivalu - - ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ Fiji ប្រចាំនៅអង្គការសហប្រជាជាតិ រួមជាមួយតំណាំងនៃស្ថានបេសកកមកម្មនៃបណ្តាប្រទេសនិអង្គការនានា ក្នុងនោះរួមមានប្រទេសថៃ ប្រទេស Ireland ប្រទេស Bangladesh, Timor Leste, ប្រទេស Monaco និងមូលនិធីសប្បុរសធម៌ និងអង្ការ
ក្នុងពេលនោះ លោកស្រី Nguyen Phuong Nga - ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថាដល់ពេលវេលាដែលបណ្តាប្រទេសមានទំនាក់ទំនងរួមសាមគ្គីភាព ដើម្បី បង្ការនឹងគ្រោះថ្នាក់លង់ទឹក។ លោកស្រី Nguyen Phuong Nga បានអំពាវនាវបណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ស្ថាប័ននៃអង្គការសហប្រជាជាតិនិងអង្គការពាក់ព័ន្ធចូលរួមក្នុងការប្រឆាំងនឹងគ្នោះថ្នាក់លង់ទឹក សំដៅកាត់បន្ថយគ្រោះថ្នាក់បែបនេះលើពិភពលោក តាមនោះជំរុញការសម្រេចបានគោលដៅនៃកម្មវិធីរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និង”គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលនៅខាងក្រោយខ្នងនៅឡើយ”
លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga បានប្រសាសន័ថា៖“ ការបង្ការនិងប្រឆាំងនឹងការលង់ទឹកមិនត្រឹមតែជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះលើបញ្ហា“ ការរីករាលដាលនៃជំងឺលាក់កំបាំង” ប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពជាក់ស្តែងដើម្បីការពារអាយុជីវិត ជួយដល់ក្រុមមនុស្សដែលជួបការលំបាកជនក្រីក្រក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកុមារ។ សកម្មភាពខាងលើក្នុងគោលបំណង ដើម្បីសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ SDGs ស្របតាមស្មារតីនៃ "គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលនៅខាងក្រោយខ្នងនៅឡើយ" ។
នាថ្ងៃទី ១៩ ខែកក្កដា នាយករដ្ឋមន្រ្តីបានអនុម័តកម្មវិធីស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងគ្រោះថ្នាក់និងការរងរបួសរបស់កុមារ ក្នុងរយៈពេល ២០២១-២០៣០ ។ គោលដៅនេះគឺសំដៅកាត់បន្ថយការស្លាប់ ដោយសារលង់ទឹក ២០ %។ ក្នុងរយៈពេលកន្លងមក ដោយមានការគាំទ្រពីអង្គការអន្តរជាតិ ថ្នាក់ហែលទឹកនិងបំណិនជីវិតនៅក្នុងបរិស្ថានទឹកត្រូវបានធ្វើឡើងនៅតាមតំបន់ជាច្រើន៕

thoidai.com.vn
មតិពីមិត្តអ្នកអាន