Trending now

របរលក់កែវឫស្សីរបស់លោក លោក វីរៈ ផ្ដល់ការងារដល់មនុស្សចាស់ក្នុងភូមិ អំឡុងវិបត្តិកូវីដ-១៩

10:36 | 26/07/2021 ហេង វុធ្ធី

ជាអ្នកមានគំនិតច្នៃប្រឌិត និងហត្ថកោសល្យ លោក ម៉ុល វីរៈ បានចាប់មុខរបរកែច្នៃកែវទឹកពីឫស្សី។ មុខរបរនេះ បានផ្ដល់ការងារ និងប្រាក់ចំណូលមួយផ្នែកដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ ទាំងយុវជន និងមនុស្សចាស់ប្រមាណជា ២០នាក់ ក្នុងខេត្តសៀមរាប ក្នុងអំឡុងវិបត្តិ កូវីដ-១៩។

លោក ហ៊ុន សែន គាំទ្រ UN រួមចំណែក​អភិវឌ្ឍ ក្រោយ​វិបត្តិ​កូវីដ ​១៩ លោក ហ៊ុន សែន គាំទ្រ UN រួមចំណែក​អភិវឌ្ឍ ក្រោយ​វិបត្តិ​កូវីដ ​១៩
«​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​» ទី​ទេសចរណ៍ធម្មជាតិ​ដ៏​ត្រកាល ដែល​កម្រ​មាន​ទេសចរ​ទៅដល់​ «​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​» ទី​ទេសចរណ៍ធម្មជាតិ​ដ៏​ត្រកាល ដែល​កម្រ​មាន​ទេសចរ​ទៅដល់​
របរលក់កែវឫស្សីរបស់លោក លោក វីរៈ ផ្ដល់ការងារដល់មនុស្សចាស់ក្នុងភូមិ អំឡុងវិបត្តិកូវីដ-១៩
របរលក់កែវឫស្សីរបស់លោក លោក វីរៈ ផ្ដល់ការងារដល់មនុស្សចាស់ក្នុងភូមិ អំឡុងវិបត្តិកូវីដ-១៩

លោក ម៉ុល វីរៈ បានបង្កើតអាជីវកម្មលក់កែវឫស្សីឈ្មោះ «លង្វែក ១៥២៥-១៥៩៤» អំឡុងពេលកូវីដ-១៩នេះ។ ស្ថាបនិករូបនេះ បានបើកអាជីវកម្មនេះប្រមាណជា ២-៣ខែមកហើយ។ លោក វីរៈ បានទិញកែវឫស្សីពីអ្នកភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីមកលក់បន្ត។ អាជីវកម្មទើបតែដំណើរការនេះ បានប្រែក្លាយជាការងារ និងប្រភពប្រាក់ចំណូល ដល់ប្រជាជនមួយចំនួនក្នុងស្រុកសៀមរាប។ បច្ចុប្បន្នអាជីវកម្មហត្ថកម្មនេះ មានការគាំទ្រច្រើនពីអ្នកខេត្តសៀមរាប ខណៈការផ្គត់ផ្គង់មិនទាន់តម្រូវការអតិថិជន។

កែវឫស្សីខ្លះ មានពណ៌ត្នោតចាស់។ កែវឫស្សីខ្លះ មានពណ៌ត្នោតស្រាលរលើបរលោង និងមានទំហំប្រហាក់ប្រហែលគ្នាជាច្រើន។ បំពង់បឺត និងទ្រនាប់កែវធ្វើពីឫស្សី ត្រូវបានរៀបដាក់ក្នុងប្រអប់យ៉ាងស្រស់ស្អាត ជាទំនិញអតិថិជនបញ្ជាទិញ។ គ្រប់កែវទាំងអស់ ត្រូវបានសិប្បករធ្វើឡើងដោយបច្ចេកទេសបុរាណ ពោលគឺផលិតឡើងដោយដៃ និងមិនប្រើប្រាស់ថ្នាំគីមី ក្នុងការរក្សាគុណភាពនោះឡើយ។ ឫស្សីខ្លះទៀតសោតជ្រើសយកតែឫស្សីស្រុកមកផលិតតែប៉ុណ្ណោះ។

របរលក់កែវឫស្សីរបស់លោក លោក វីរៈ ផ្ដល់ការងារដល់មនុស្សចាស់ក្នុងភូមិ អំឡុងវិបត្តិកូវីដ-១៩
របរលក់កែវឫស្សីរបស់លោក លោក វីរៈ ផ្ដល់ការងារដល់មនុស្សចាស់ក្នុងភូមិ អំឡុងវិបត្តិកូវីដ-១៩
របរលក់កែវឫស្សីរបស់លោក លោក វីរៈ ផ្ដល់ការងារដល់មនុស្សចាស់ក្នុងភូមិ អំឡុងវិបត្តិកូវីដ-១៩

លោក ម៉ុល វីរៈ បានប្រាប់មូលហេតុនៃការបង្កើតអាជីវកម្មនេះ តាមខ្សែទូរស័ព្ទដូច្នេះថា៖ «ឫស្សីនៅក្រោយផ្ទះនៅសល់ច្រើន។ ខ្ញុំយកមកច្នៃលមើល ហើយក៏កាប់មួយដើមច្នៃធ្វើកែវ។ ពេលធ្វើហើយស្អាត រួចថតបង្ហោះក៏មានគេចាប់អារម្មណ៍សួរនាំអ៊ីចឹងទៅ ហើយក៏មានអ្នកចាប់អារម្មណ៍កម្ម៉ង់ជាហូរហែមក។ ម្យ៉ាងទៀតការប្រើប្រាស់កែវឫស្សីនេះ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក»។

បុរសសម្បុរស្រអែមរូបនេះ បន្ថែមថា មុខរបរនេះ មិនសូវជាបានផ្ដល់កម្រៃច្រើនដល់ពួកគាត់ជា អ្នកផលិតនោះឡើយ ពោលអាចជួយទប់ទល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួគគាត់ ក្នុងវិបត្តិកូវីដ-១៩នេះប៉ុណ្ណោះ។

បច្ចុប្បន្នអាជីវកម្មផលិតឫស្សីមួយនេះ អាចផ្គត់ផ្គង់ទៅកាន់អតិថិជនរបស់ខ្លួនចន្លោះពី ៨រយកែវ ទៅ១ពាន់កែវ ក្នុងតម្លៃ១២ ០០០រៀល ដែលតម្លៃនេះរួមទាំងការឆ្លាក់អក្សរលើកែវ។ ប៉ុន្តែការផលិតមិនទាន់អាចផ្គត់ផ្គងគ្រប់គ្រាន់លើទីផ្សារនៅឡើយនោះទេ។

របរលក់កែវឫស្សីរបស់លោក លោក វីរៈ ផ្ដល់ការងារដល់មនុស្សចាស់ក្នុងភូមិ អំឡុងវិបត្តិកូវីដ-១៩
របរលក់កែវឫស្សីរបស់លោក លោក វីរៈ ផ្ដល់ការងារដល់មនុស្សចាស់ក្នុងភូមិ អំឡុងវិបត្តិកូវីដ-១៩

លោក វីរៈ លើកឡើងដូច្នេះថា៖ «តម្រូវការរាល់ថ្ងៃយើងនៅតែខ្វះខាតដដែល ដោយសារចំនួនអតិថិជនគាំទ្រ នៅតែបន្តកើនឡើង។ ប៉ុន្តែយើងខ្វះកម្លាំងពលកម្មផលិត ព្រោះយុវជនមានកម្លាំង។ ពួគគាត់ទៅធ្វើការសំណង់ ឬធ្វើការងារផ្សេងៗអស់ហើយ។ ម្យ៉ាងទៀតការផលិតមានរយៈពេលយូរ ដោយសារយើងប្រើកម្លាំងមនុស្សផ្ទាល់ គឺនៅឈូសអី ដោយដៃនៅឡើយទេ»។

ស្ថាបនិកអាជីវកម្មកែវឬស្សីរូបនេះ បរិច្ចាកថវិកាដែលលក់បានក្នុងមួយកែវចំនួន ២ពាន់រៀល ទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាបផងដែរ។ យុទ្ធនាការនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

ទោះបីជាបើកដំណើរការក្នុងអំឡុងពេលកូវីដ-១៩ក្ដី ក៏អាជីវកម្មមួយនេះ អាចដំណើរការបានរលូន និងជោគជ័យគួរសម ដោយទទួលបានការបញ្ជាទិញមិនដាច់ជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ លោក ម៉ុល វីរៈ កំពុងស្វែងរកដៃគូវិនិយោគ និងទុនបន្ថែម ដើម្បីទិញនូវម៉ាស៊ីនប្រើប្រាស់ ដើម្បីបន្ថែមល្បឿនផលិតឱ្យទាន់តម្រូវការអតិថិជនរបស់ខ្លួន៕

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព