Trending now

អគ្គលេខាធិការ UN តម្រូវឲ្យបុគ្គលិកទាំងអស់ ធ្វើការងារតាមអនឡាញ រយៈពេលមួយខែ ដើម្បីទប់ស្កាត់ការឆ្លង COVID-19

19:00 | 14/03/2020 (ប្រភពព័ត៌មាន៖ freshnewsasia)

មជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) បានរាយការណ៍ពីដំបូងថា អ្នកឆ្លង ១,៦៧៨នាក់ ត្រឹមម៉ោង ៤៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ។វីរុសនេះកំពុងតែរាតត្បាតស្ទើរទូទាំងសហរដ្ឋអាមេរិកហើយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស។ (រូបថ៖ freshnewsasia)

ចំពោះមុខស្ថានការណ៍កាន់តែតានតឹង ក្រោយការរកឃើញបុគ្គលិកម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) និងស្ថានការណ៍អាក្រក់នៅទីក្រុងញូយ៉ក ដែលជាទីស្នាក់ការកណ្តាលរបស់ខ្លួនផងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស បានសម្រេចឲ្យបុគ្គលិកទាំងអស់ ធ្វើការងារតាមប្រព័ន្ធទូរគមនាគមន៍ ឬអនឡាញវិញ ដើម្បីកុំឲ្យមានការឆ្លងរាលដាល COVID-19។

លោកអគ្គលេខាធិការ UN បានគូសបញ្ជាក់ពីទីស្នាក់ការកណ្តាលយ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចចិត្តរួចហើយ គឺចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ (ថ្ងៃទី១៦ ខែមីនា) តទៅរហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បុគ្គលិកទាំងអស់ត្រូវបានតម្រូវ ឲ្យធ្វើកិច្ចការតាមប្រព័ន្ធតេឡេខម (អនឡាញ) ពីចម្ងាយវិញ លុះត្រាតែមានករណីចាំបាច់បំផុត ទើបពួកគេអាចមកបំពេញកិច្ចការងារ នៅការិយាល័យ (UN) ក្នុងទីក្រុងញូយ៉កនេះ និងនៅជុំវិញពិភពលោក»។

គួរបញ្ជាក់ថា ការសម្រេចរបស់អគ្គលេខាធិការ UN គឺយោងទៅលើស្ថានភាពជាក់ស្តែង នៃការរាតត្បាតរបស់ COVID-19 ជាពិសេសនៅទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិកផ្ទាល់។ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះបេសកជនការទូតរបស់ហ្វីលីពីនមួយរូប ត្រូវបានគេធ្វើតេស្តរកឃើញវីរុសកូរ៉ូណាថ្មី (COVID-19) ដែលជាករណីឆ្លងដំបូង សម្រាប់បុគ្គលិកនៃស្ថាប័នកំពូលអន្តរជាតិមួយនេះ៕

(ប្រភពព័ត៌មាន៖ freshnewsasia)

(ប្រភពព័ត៌មាន៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ