Trending now

បើកសន្និសីទលើកទី ៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣

11:28 | 06/07/2021

សន្និសីទលើកទី ៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ បានបើកនាព្រឹកថ្ងៃទី ៥ ខែកក្កដា នៅទីក្រុងហាណូយ។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយនានានៅលើពិភពលោក អគ្គលេខាបក្ស លោក Nguyen Phu Trong បានចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយនានានៅលើពិភពលោក
ស្ថាបនានិតិរដ្ឋដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ស្ថាបនានិតិរដ្ឋដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង
ទិដ្ឋភាពនៃពិធីបើកកិច្ចប្រជុំ (រូបថត៖ TTXVN)
ទិដ្ឋភាពនៃពិធីបើកកិច្ចប្រជុំ (រូបថត៖ TTXVN)

អញ្ជើញជាអធិបតីនិងថ្លែងមតិបើកសន្និសីទ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និសីទលើកនេះមានភារកិច្ចដូចតទៅៈ ពិភាក្សានិងសម្រេចលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ ផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម សម្រាប់ដំណាក់កាល ៥ ឆ្នាំ ២០២១-២០២៥; ពិចារណានិងប្រកាសឱ្យប្រើប្រាស់ បទប្បញ្ញត្តិការងាររបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ លេខាធិការដ្ឋាននិងបទប្បញ្ញត្តិការងាររបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម សម្រាប់អាណត្តិទី ១៣ រួមទាំងបទប្បញ្ញត្តិស្តីពីការអនុវត្តលក្ខន្តិកៈបក្សនិងបទប្បញ្ញត្តិ ស្តីពីការត្រួតពិនិត្យ ការឃ្លាំមើលនិងវិន័យរបស់បក្ស សម្រាប់អាណត្តិនីតិកាលទី ១៣។ គណៈកម្មាធិការមជ្ឈឹមក៏បានពិនិត្យលើការបន្តការងារត្រៀមកម្មាភិបាល សម្រាប់មុខតំណែងថ្នាក់ដឹកនាំ នៃស្ថាប័នរដ្ឋសម្រាប់អាណត្តិទី ១៥ ដើម្បីឱ្យរដ្ឋសភាបោះឆ្នោតជ្រើសរើសឬអនុម័តនៅសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។ អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញផ្តល់អនុសាសន៍ថា៖ “ជ្រួតជ្រាបយ៉ាងហ្មត់ចត់និងរៀបចំយ៉ាងល្អការអនុវត្តគោលការណ៍និងសេចក្តីសម្រេចចិត្តសំខាន់ៗនៃមហាសន្និបាតលើកទី ១៣ ស្តីពីការធ្វើសមកាលកម្មល្អឥតខ្ចោះនូវស្ថាប័នអភិវឌ្ឍន៍ ដែលជាដំបូងបង្អស់គឺស្ថាប័នអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ ទន្ទឹមជាមួយគ្នានោះ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ទាក់ទងនឹងសេដ្ឋកិច្ចសង្គមនិងបរិស្ថាន។ ពង្រឹងនិងពង្រីកស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច; ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផ្ទៃក្នុង ផលិតភាពគុណភាព ការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច; កំណើនសេដ្ឋកិច្ចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសង្គម ការកសាងនិងលើកកម្ពស់តម្លៃវប្បធម៌និងកម្លាំងពលំរបស់ប្រជាជន វៀតណាម។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍វឌ្ឍនភាពនិងយុត្តិធម៌សង្គម ធានានូវឧត្តមភាពនៃរបបសង្គមនិយមនៅវៀតណាម”។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទនៅព្រឹកថ្ងៃទី ៥ ខែកក្កដា (រូបថត៖​ TTXVN)
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទនៅព្រឹកថ្ងៃទី ៥ ខែកក្កដា (រូបថត៖​ TTXVN)

យោងតាមកម្មវិធី សន្និសីទនឹងដំណើរការរហូតដល់ថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២១ ៕ទាក់ទងនឹងការឧទ្ទេសនាមកម្មាភិបាលសម្រាប់មុខតំណែង ជាអ្នកដឹកនាំនៃស្ថាប័នរដ្ឋសម្រាប់អាណត្តិ ២០២១-២០២៦ លោកអគ្គលេខាបក្សបានអះអាងថា នេះគឺជាការងារសំខាន់ណាស់។ គណៈកម្មាធិការមជ្ឈឹមបក្សបានពិចារណានិងសម្រេចចិត្តឧទ្ទេសនាមកម្មាភិបាលសម្រាប់មុខតំណែងជាប្រធានរដ្ឋ នាយករដ្ឋមន្រ្តីនិងប្រធានរដ្ឋសភា រួមទាំងបានផ្តល់យោបល់ស្តីពីការផ្តល់បតិឧទ្ទេសនាមកម្មាភិបាលកាន់មុខតំណែងដឹកនាំចំនួន ២៤ ផ្សេងទៀតនៃស្ថាប័នរដ្ឋ។

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ