Trending now

រាជរដ្ឋាភិបាលកម្ពុជាបន្តលើកលែងការបង់ពន្ធ ៣ខែបន្ថែមទៀតដល់អាជីវកម្មទេសចរណ៍គ្រប់ប្រភេទ

08:46 | 02/07/2021 ហេង វុធ្ធី

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបន្តលើកលែងការបង់ពន្ធគ្រប់ប្រភេទ ចំពោះអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ រយៈពេល៣ខែបន្ថែមតទៅទៀតចាប់ពីខែកក្កដា ដល់ខែកញ្ញាឆ្នាំ២០២១។

ទីក្រុង Ho Chi Minh ត្រូវបានជ្រើសរើសឈរឈ្មោះសម្រាប់ពានរង្វាន់ ទីក្រុង Ho Chi Minh ត្រូវបានជ្រើសរើសឈរឈ្មោះសម្រាប់ពានរង្វាន់ "ទិសដៅទេសចរណ៍ MICE នាំមុខគេក្នុងការធ្វើដំណើរនៅអាស៊ី ក្នុងឆ្នាំ ២០២១"
បឹងកែហ្គូ (Ke Go) ស្ថិតនៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ខេត្តណា? បឹងកែហ្គូ (Ke Go) ស្ថិតនៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ខេត្តណា?
រាជរដ្ឋាភិបាលកម្ពុជាបន្តលើកលែងការបង់ពន្ធ ៣ខែបន្ថែមទៀតដល់អាជីវកម្មទេសចរណ៍គ្រប់ប្រភេទ
រាជរដ្ឋាភិបាលកម្ពុជាបន្តលើកលែងការបង់ពន្ធ ៣ខែបន្ថែមទៀតដល់អាជីវកម្មទេសចរណ៍គ្រប់ប្រភេទ

ជុំវិញវិធានការនេះ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានចាត់ទុក ការដាក់ចេញនូវវិធានការជុំទី៩ ដើម្បីជួយដល់វិស័យឯកជន នៅក្នុងវិស័យទេសចរណ៍ ដោយបន្តលើកលែងការបង់ពន្ធគ្រប់ប្រភេទរយៈពេល៣ខែ តទៅទៀតនេះ គឺជាចំណាត់ការមួយដ៏ល្អ បើទោះបីជាវិធានការនេះមានរយៈខ្លីក៏ពិតមែន ប៉ុន្តែវិស័យឯកជនមានការគាំទ្រសប្បាយចិត្ត និងអបអរសារទរ និងដឹងគុណជាខ្លាំងចំពោះរាជរដ្ឋាភិបាល បើទោះបីថវិកាដែលបានទ្រទ្រង់នេះមានទំហំតិចតួចក្តី តែវាជាការលើកទឹកចិត្តមួយដ៏ខ្លាំងចំពោះប្រតិបត្តិករទេសចរទាំងអស់។

លោកស្រី បន្តឲ្យដឹងទៀតថា នេះគឺជាការគិតគូមួយយ៉ាងល្អបំផុតរបស់រាជរដ្ឋាភិបាលក្នុងដំណើរការលើកទឹកចិត្តដល់វិស័យឯកជនដែលជាអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋឲ្យបន្តមានការងារធ្វើសម្រាប់ចំណូលគ្រួសារ និងសេដ្ឋកិច្ច។

លោកស្រីបន្តអះអាងថា ដើម្បីឲ្យវិស័យនេះមានការងើបឡើងវិញឆាប់ទាល់តែមានការចូលរួមទាំងអស់គ្នាពិសេសគឺប្រជាពលរដ្ឋត្រូវតែចូលរួមទប់ស្កាត់ ដោយត្រូវតែប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ដោយកុំធ្វេសប្រហែស ឬមើលងាយជំងឺនេះឲ្យសោះ ព្រោះបើមិនប្រកាន់ភ្ជាប់ការការពារដូច្នេះទេ វិស័យទេសចរណ៍នឹងបន្តធ្លាក់ចុះកាន់តែយូរថែមទៀត។

សូមជម្រាបថា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ ដែលក្នុងនោះក្រៅតែពីវិស័យទេសវិស័យទេសចរណ៍ ក៏មានវិស័យឧស្សាហកម្ម កាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ការបូប និងរួមទាំងវិស័យអាកាសចរណ៍សុទ្ធតែត្រូវបានលើកលែង និងនៅតែបន្តឧបត្ថម្ភប្រាក់ចំពោះវិស័យនេះផងដែរ៕

ហេង វុធ្ធី

news.pnn.com.kh/

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ