Trending now

បណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាពង្រឹងកិច្ចសហប្រតិបត្តិការ

10:25 | 09/06/2021

នាថ្ងៃទី ៦ ខែមិថុនា កិច្ចប្រជុំឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១ ឆ្នាំ ២០២១( EAMJ 1/2021)បានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូរ។

AMM ៥៣៖ EAS-១០ អំពាវនាវពង្លឿនការ​កសាងក្រមប្រតិបត្តិ​នៅសមុទ្រ​ខាងកើត (COC) AMM ៥៣៖ EAS-១០ អំពាវនាវពង្លឿនការ​កសាងក្រមប្រតិបត្តិ​នៅសមុទ្រ​ខាងកើត (COC)
អង្ការ East Meets West ប្រគល់ប្រព័ន្ធបន្សុទ្ធទឹកអំបិលមានតម្លៃ ១.៥ ពាន់លានដុងដល់ ខែត Ben Tre អង្ការ East Meets West ប្រគល់ប្រព័ន្ធបន្សុទ្ធទឹកអំបិលមានតម្លៃ ១.៥ ពាន់លានដុងដល់ ខែត Ben Tre
បណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាពង្រឹងកិច្ចសហប្រតិបត្តិការ
បណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាពង្រឹងកិច្ចសហប្រតិបត្តិការ

ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួមក្នុងកិច្ចប្រជុំនេះ។ ចំពោះការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ប្រទេសទាំងអស់បានអះអាងការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការ គាំទ្រ និងជំរុញការចាក់វ៉ាក់សាំងលើទូទាំងពិភពលោក។ បណ្តាប្រទេសជាដៃគូបានបញ្ជាក់ពីការគាំទ្រអាស៊ាន និងតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តសុខក្នុងតំបន់។ ពិភាក្សាអំពីដំណើរការចរចាក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) បណ្តាប្រទេសមានបំណងឲ្យអាស៊ាន និងចិន កសាង COC ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ផង។ បណ្តាប្រទេស ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តការអត់ធ្មត់ មិនធ្វើយោធូបនីយកម្ម ដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើមូលដ្ឋាននៃច្បាប់អន្ដរជាតិ និង UNCLOS ១៩៨២ ជៀសវាងសកម្មភាពដែលបង្កើនភាពតានតឹង ដែលបង្កផលប៉ះពាល់ដល់ដំណើរការចរចា COC៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ