Trending now

វៀតណាមបង្កើនការផ្សព្វផ្សាយវប្បធម៌ទៅកាន់មិត្តអន្តរជាតិ

13:48 | 11/05/2021 ហេង វុធ្ធី

យុគសម័យ - តាមបទពិសោធន៍ពីបណ្តាប្រទេសដែលទទួលជោគជ័យក្នុងការផ្សព្វផ្សាយវប្បធម៌ទៅកាន់ពិភពលោកដូចជាកូរ៉េខាងត្បូងនិងជប៉ុននោះ បានបង្ហាញថា ការវិនិយោគសម្រាប់ការផ្សព្វផ្សាយវប្បធម៌ទៅកាន់បរទេសគឺកំពុងពង្រឹងសក្តានុពល “អំណាចទន់” សម្រាប់ប្រទេសជាតិ។ នៅពេលវប្បធម៌វៀតណាមមានទីតាំងឈរជើងហើយកាន់កាប់ចំណែកទីផ្សារកាន់តែច្រើនឡើង នៅក្នុងទីផ្សារវប្បធម៌អន្តរជាតិនោះ វប្បធម៌វៀតណាមមិនត្រឹមតែជាផ្នែកមួយដ៏មានតម្លៃនៃវប្បធម៌ពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាខ្សែចង្វាក់តម្លៃមួយផងដែរ ដើម្បីរួមវិភាគទានក្នុងការបង្កើនកម្លាំងផ្ទៃក្នុងដល់ប្រជាជាតិនិងប្រជាជន វៀតណាម។

វប្បធម៌វិថីបុរាណហាណូយ ដែលទីកន្លែងរួមចំណែកផ្សព្វផ្សាយពីរូបភាពរបស់រដ្ឋធានី វប្បធម៌វិថីបុរាណហាណូយ ដែលទីកន្លែងរួមចំណែកផ្សព្វផ្សាយពីរូបភាពរបស់រដ្ឋធានី
ធ្វើឲ្យប្រសើរឡើងនូវតម្លៃទីក្រុងបុរាណហូយអាន (Hoi An) ធ្វើឲ្យប្រសើរឡើងនូវតម្លៃទីក្រុងបុរាណហូយអាន (Hoi An)
វៀតណាមបង្កើនការផ្សព្វផ្សាយវប្បធម៌ទៅកាន់មិត្តអន្តរជាតិ
វៀតណាមបង្កើនការផ្សព្វផ្សាយវប្បធម៌ទៅកាន់មិត្តអន្តរជាតិ

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពាក្យ "វៀតណាម" ពីរមាត់នេះ កាន់តែមានភាពស្និទ្ធស្នាលសម្រាប់មិត្តភក្តិនិងអ្នកទេសចរជាច្រើនដែលមកពីទូទាំងពិភពលោក។ ចំនួនភ្ញៀវទេសចរអន្តរជាតិជាង ១៥ លាននាក់ មកទស្សនាប្រទេសវៀតណាមក្នុងឆ្នាំ ២០១៨ បានសរបង្ហាញមួយផ្នែកអំពីមុខមាត់ប្រទេសជាតិ ប្រជាជននិងវប្បធម៌វៀតណាម ដែលទាក់ទាញភ្ញៀវបរទេសច្រើន។ ចំនួនភ្ញៀវទេសចរដែលចូលមកប្រទេសវៀតណាម នៅឆ្នាំក្រោយគឺខ្ពស់ជាងឆ្នាំមុន ដោយសារការផ្សព្វផ្សាយយ៉ាងសកម្មនូវវប្បធម៌វៀតណាមដល់ប្រជាជននៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។

នាប៉ុន្មានថ្ងៃដើមខែតុលាឆ្នាំ ២០១៩ ក្រុមរបាំល្ខោនប្រជាប្រិយ Viet Bac និងបណ្ឌិត សភាតន្ត្រីជាតិវៀតណាមបានទស្សនាប្រទេសកូរ៉េខាងត្បូងអស់រយៈពេល ១២ ថ្ងៃដោយធ្វើតាមគោលនយោបាយនបង្កើនការផ្សព្វផ្សាយវប្បធម៌ និងជំរុញទេសចរណ៍របស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមទៅកាន់ទីផ្សារអាស៊ីឥសាន្តសម្រាប់ឆ្នាំ ២០១៩។ គោលដៅនៃដំណើរកម្សាន្តនេះ គឺដើម្បីបង្កើតនូវវត្តមានរបស់វប្បធម៌ វៀតណាមជាបន្តបន្ទាប់នៅក្នុងទីក្រុងនានារបស់កូរ៉េខាងត្បូង។ តាមរយៈពិធីបុណ្យ ដែលមានចំនួនភ្ញៀវច្រើន ចំទៅនឹងរដូវបុណ្យរបស់ប្រទេសមិត្តនោះ ការណែនាំអំពីវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូងនឹងរីករាលដាលកាន់តែប្រសើរជាង។

វៀតណាមបង្កើនការផ្សព្វផ្សាយវប្បធម៌ទៅកាន់មិត្តអន្តរជាតិ
វៀតណាមបង្កើនការផ្សព្វផ្សាយវប្បធម៌ទៅកាន់មិត្តអន្តរជាតិ

មុននេះនាថ្ងៃទី ២៧ ខែកញ្ញា វៀតណាមក្នុងនាមជាភ្ញៀវកិត្តិយស បាននាំមកនូវផលិតផលវប្បធម៌ដ៏វិសេសវិសាលជាច្រើន ដើម្បីណែនាំដល់ប្រជាជនបារាំងនិងអន្តរ ជាតិក្នុងពិព័រណ៍អន្ដរជាតិឆ្នាំ ២០១៩ នៅទីក្រុង Metz ខេត្ត Moselle ភាគខាងកើតនៃប្រទេសបារាំង។ លោក Nghiem Xuan Dong អនុប្រធានទទួលបន្ទុកមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅបារាំងបានអោយដឹងថា៖ “នៅក្នុងពិព័រណ៍នេះ យើងខ្ញុំបានធ្វើសកម្មភាពវប្បធម៌ជាបន្តបន្ទាប់នៃរោងល្ខោន Cheo វៀតណាមនិងល្ខោនអាយ៉ង វៀតណាម។ លើសពីនេះទៅទៀត យើងក៏បានរៀបចំកម្មវិធីភាពយន្តវៀតណាម ការតាំងពិព័រណ៍គំនូរបស់សិល្បៈករល្បីឈ្មោះមកពីទីក្រុងហាណូយ ព្រមទាំងទម្រង់សិល្បៈប្រពៃណីមួយចំនួនដូចជាអក្សរផ្ចង់វៀតណាមទៅកាន់ប្រជាជនបារាំងផងដែរ”។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល មជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេស បារាំង ធ្លាប់បានរៀបចំសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់វប្បធម៌វៀតណាមនិងលើកកម្ពស់ទេសចរណ៍នៅឯពិព័រណ៍អន្ដរជាតិនៅប្រទេសបារាំង រួមទាំងពិព័រណ៍អន្ដរជាតិជាច្រើនទៀត។ ការចូលរួមបណ្តាពិព័រណ៍អន្ដរជាតិនេះគឺជាឱកាសមួយដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវតម្លៃវប្បធម៌វៀតណាមដល់ប្រជាជនបារាំងនិងសហ គមន៍អន្តរជាតិនៅទីនេះ។

វៀតណាមបង្កើនការផ្សព្វផ្សាយវប្បធម៌ទៅកាន់មិត្តអន្តរជាតិ
វៀតណាមបង្កើនការផ្សព្វផ្សាយវប្បធម៌ទៅកាន់មិត្តអន្តរជាតិ

នៅទ្វីបអឺរ៉ុបដដែល នាចុងខែមេសាឆ្នាំ ២០១៩ សមាគមវៀតណាមនៅទីក្រុង Ceske Valenice នៃសាធារណរដ្ឋឆែក បានរៀបចំព្រឹត្តិការណ៍មួយក្នុងចំណៅមសកម្មភាពជាបន្តបន្ទាប់នៃខែវប្បធម៌វៀតណាមនៅទីក្រុង Ceske Valenice និងការសម្តែងតន្រ្តីនិងរបាំឧបករណ៍ភ្លេងប្រពៃណី រួមទាំងម្ហូបអាហារវៀតណាមទៀតផង។ ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនក្នុងតំបន់ជាច្រើន។ លោកស្រី Eva Slovova ជាពលរដ្ឋទីក្រុង Ceske Velencie បានចែករំលែក ថា៖ “ខ្ញុំយល់ថា ព្រឹត្តិការណ៍នេះគួរឱ្យចាប់អារម្មណ៍ណាស់ ខ្ញុំស្រឡាញ់ប្រជាជនវៀត ណាម ស្រឡាញ់វប្បធម៌វៀតណាម ហើយជាពិសេសគឺម្ហូបវៀតណាមនិងតន្ត្រីប្រពៃណី។ ខ្ញុំគិតថាព្រឹត្តិការណ៍ដូចនេះគួរតែត្រូវបានធ្វើឡើងម្តងទៀតនាពេលអនាគត”។

វៀតណាមបង្កើនការផ្សព្វផ្សាយវប្បធម៌ទៅកាន់មិត្តអន្តរជាតិ
រមនីយដ្ឋានទេសចរណ៍ Phong Nha-Ke Bang

ដោយមានបំណងនាំវប្បធម៍វៀតណាមទៅកាន់ពិភពលោក ក្នុងរយៈពេលកន្លងមកនេះ ផ្នែកវប្បធម៌វៀតណាមបានសហការជាមួយអ្នកការទូតនិងស្ថានទូតបរទេសបានរៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើនដូចជា៖ ទិវាវប្បធម៌ សប្តាហ៍វប្បធម៌ ពិធីបុណ្យវប្បធម៌និងទេសចរណ៍វៀតណាម ក៏ដូចជាសកម្មភាពផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍វៀតណាមនៅក្រៅប្រទេស ដើម្បីរួមចំណែកបង្កើនវត្តមានរបស់វៀតណាមក្នុងព្រឹត្តិការណ៍វប្បធម៌និងសិល្បៈអន្តរជាតិធំៗ ដូចជា EXPO, Biennale ជាដើម។ តំបន់ជាច្រើនក៏បានចូលរួមយ៉ាងសកម្មក្នុងការជំរុញការងារផ្សព្វផ្សាយវប្បធម៌នៅបរទេស ដូចជា ទីក្រុងហាណូយបានផលិតខ្សែភាពយន្ត ផ្សាយពាណិជ្ជកម្មខ្លី ដើម្បីណែនាំអំពីប្រវត្តិសាស្ត្របេតិកភណ្ឌ វប្បធម៌ និងប្រជាជនហាណូយ ដោយចាក់ផ្សាយតាមទូរទស្សន៍ស៊ីអិនអិន; ខេត្ត Quang Binh បានផ្សព្វផ្សាយរូបភាព Phong Nha-Ke Bang នៅទីក្រុងហូលីវូដ និងនៅ New York Times Travel show ២០១៩ ទៀតផង។ ទាក់ទងនឹងការផ្សព្វផ្សាយវប្បធម៌វៀតណាមនៅក្រៅប្រ ទេស នាឆ្នាំ ២០១៩ លោក Tran Nhat Hoang អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានអោយដឹងថា៖ “អនុវត្តការជំរុញការផ្សព្វផ្សាយនិងជួបប្រាស្រ័យវប្បធម៌ទេសចរណ៍របស់វៀត ណាម ទាក់ទាញភ្ញៀវទេសចរមកទស្សនាវៀតណាម ឈានដល់សម្រេចចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសវៀតណាមក្នុងឆ្នាំ ២០១៩នោះ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍មានកម្មវិធីជាបន្តបន្ទាប់ នៅតាមទីផ្សារសំខាន់ៗ ដូចជាកូរ៉េខាងត្បូង និងជប៉ុន។ យើងខ្ញុំក៏បានរៀបចំនូវសិក្ខាសាលាវប្បធម៌និងទេសចរណ៍។ ទន្ទឹមជាមួយគ្នានេះ កម្មវិធីផ្លាស់ប្តូរវប្បធម៌គឺជាព្រឹត្តិការណ៍សំខាន់មួយដែរ”។

តាមបទពិសោធន៍ពីបណ្តាប្រទេសដែលទទួលជោគជ័យក្នុងការផ្សព្វផ្សាយវប្បធម៌ទៅកាន់ពិភពលោកដូចជាកូរ៉េខាងត្បូងនិងជប៉ុននោះ បានបង្ហាញថា ការវិនិយោគសម្រាប់ការផ្សព្វផ្សាយវប្បធម៌ទៅកាន់បរទេសគឺកំពុងពង្រឹងសក្តានុពល “អំណាចទន់” សម្រាប់ប្រទេសជាតិ។ នៅពេលវប្បធម៌វៀតណាមមានទីតាំងឈរជើងហើយកាន់កាប់ចំណែកទីផ្សារកាន់តែច្រើនឡើង នៅក្នុងទីផ្សារវប្បធម៌អន្តរជាតិនោះ វប្បធម៌វៀតណាមមិនត្រឹមតែជាផ្នែកមួយដ៏មានតម្លៃនៃវប្បធម៌ពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាខ្សែចង្វាក់តម្លៃមួយផងដែរ ដើម្បីរួមវិភាគទានក្នុងការបង្កើនកម្លាំងផ្ទៃក្នុងដល់ប្រជាជាតិនិងប្រជាជន វៀតណាម៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ