Trending now

ប្រទេសឥណ្ឌូនេស៊ីរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននិង G២០

16:20 | 21/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - លោកប្រធានាធិបតី Widodo បានសង្កត់ធ្ងន់ថាបរិមាណការងារដែលឥណ្ឌូណេស៊ីត្រូវការដើម្បីបញ្ចប់នៅចុងឆ្នាំនេះគឺធំធេងណាស់ប៉ុន្តែប្រទេសម្ចាស់ផ្ទះបានរៀបចំរបស់របរទាំងអស់។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូវីដូដូនិងក្រុមមន្ត្រីបានចុះត្រួតពិនិត្យតំបន់ព្រឹត្តិការណ៍។ (ប្រភព៖​ AFP/TTXVN0

ទោះបីជាបីឆ្នាំនឹងកើតឡើងក៏ដោយ ឥណ្ឌូណេស៊ីបានជំរុញការរៀចំជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសដែលមានការអភិវឌ្ឍខ្លាំងជាងគេទាំង២០ នៅក្នុង ពិភពលោក​​ (G២០) និងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ ២០២៣។

នៅក្នុងសុន្ទរកថាមួយនៅថ្ងៃទី ២០ ខែមករាប្រធានាធិបតីឥណ្ឌូនេស៊ីលោក Widodo បានឲ្យដឹងថា កណៈកម្មាធិការៀបចំព្រឹត្តិការណ៍ដែលបានជ្រើសរើសយកទីក្រុង Labuan Bajo ជាកន្លែងផ្លូវការ។

ទីក្រុងនេះមានទីតាំងស្ថិតនៅលើកោះ Flores នៅខេត្ត East Nusa Tenggara ក្បែរតំបន់បេតិកភណ្ឌពិភពលោកដែលជាកន្លែងសត្វនាគ Komodo ធំជាងគេរស់នៅលើផែនដី។

លោកប្រធានាធិបតី Widodo បានសង្កត់ធ្ងន់ថាបរិមាណការងារដែលឥណ្ឌូណេស៊ីត្រូវការដើម្បីបញ្ចប់នៅចុងឆ្នាំនេះគឺធំធេងណាស់ ប៉ុន្តែប្រទេសម្ចាស់ផ្ទះបានរៀបចំរាល់របស់របរទាំងអស់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធទេសភាពទឹកស្អាតដល់ការគ្រប់គ្រងសំរាម… Labuan Bajo គឺជាចំណុចឆ្លងកាត់ដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរទៅកាន់កោះជិតខាងបានឃើញនាគKomodo ដែលអាចមានប្រវែងរហូតដល់ទៅ ៣ ម៉ែត្រក៏ដូចជាសង្កេតមើលបរិស្ថានសមុទ្រមួយដែលមានជីវចម្រុះច្រើនជាងគេនៅក្នុងតំបន់។

ចាប់ផ្តើមពីខែកុម្ភៈនាវាពិសេសមួយនឹងត្រូវបញ្ជូនទៅ Labuan Bajo ដើម្បីសម្អាតកាកសំណល់សមុទ្រហើយអាកាសយានដ្ឋានតូចនៅក្នុងទីក្រុងនេះនឹងត្រូវបានធ្វើឱ្យប្រសើរឡើង។

ឧទ្យានជាតិ Komodo រួមទាំងកោះ Komodo និងកោះ Padar និងកោះ Rinca និងកោះតូចៗជាច្រើនទៀតត្រូវបានគេចាត់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៨៦៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ