Trending now

Ky Co Eo Gio - គោលដៅដ៏ទាក់ទាញមួយដើម្បីទៅលេងកំសាន្តនៅរដូវក្តៅ

23:54 | 21/04/2021 ហេង វុធ្ធី

យុគសម័យ - Eo Gio - Nhon Ly គឺជាកន្លែងដែលមានពន្លឺព្រះអាទិត្យនិងមានខ្យល់បក់ខ្លាំងដោយមានទេសភាពធម្មជាតិនិងអស្ចារ្យដែលតំណាងឱ្យសម្រស់ធម្មជាតិរបស់ Quy Nhơn ។ Eo Gio - Nhon Ly មានលក្ខណៈប្លែកពីឈ្មោះរបស់ខ្លួនរហូតដល់ភាពរ៉ូមែនទិចតែមានភាពស្រស់ស្អាតដែលពិតជានឹង«លង់ស្នេហ៍»ជាមួយភ្ញៀវណាម្នាក់ដែលធ្លាប់មកលេង។

ជំរុញតម្រូវការទេសចរណ៍រវាងខេត្ត Phu Yen និង Dak Lak ជំរុញតម្រូវការទេសចរណ៍រវាងខេត្ត Phu Yen និង Dak Lak
ខេត្ត Khanh Hoa រៀបចំសកម្មភាពវប្បធម៌និងកីឡាជាង ១០០ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ខេត្ត Khanh Hoa រៀបចំសកម្មភាពវប្បធម៌និងកីឡាជាង ១០០ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ
Ky Co Eo Gio - គោលដៅដ៏ទាក់ទាញមួយដើម្បីទៅលេងកំសាន្តនៅរដូវក្តៅ
Ky Co Eo Gio - គោលដៅដ៏ទាក់ទាញមួយដើម្បីទៅលេងកំសាន្តនៅរដូវក្តៅ

ឆ្នេរសមុទ្រ Eo gio ចំណុះភូមិសាស្រ្តឃុំ Nhon Ly ទីក្រុង Quy Nhon ខេត្ត Binh Dinh។ មិត្តត្រឹមតែអញ្ជើញមកដល់តំបន់ស្ពាន Thi Nai ឆ្លងកាត់ផ្លូវបែកជាបី Nhon Hoi គឺទទួលបានអារម្មណ៍អណ្តែតអណ្តូងពី ចំហាយទឹកប្រៃៗ មកពីសមុទ្រ។ ហើយប៉ុន្មាននាទីក្រោយមក ពេលមើលឃើញដើមស្ងាវឈរត្រៀមត្រាសម្ងំលើឆ្នេរខ្សាច់នោះ គឺបានន័យថាលោកអ្នកបានអញ្ជើញមកដល់ Eo gio ហើយ។ លើដងភ្នំអឌ្ឍចន្ទវែងអន្លាយ ដែលលាតសន្ធឹងតាមបណ្តោយមាត់សមុទ្រ Quy Nhon នោះ Eo gio គឺជាគោលដៅឆ្ងាយបំផុត និងពិសេសបំផុត។ ចាប់ពីផ្លូវលំចំណាស់ ឡើងតាមកាំជណ្តើរខ្ពស់ត្រដែត នៅកណ្តាលផ្ទៃមេឃពណ៌បៃតង និងពពកសក្បោះ លោកអ្នកនឹងបានគយគន់ទេសភាពល្អឥតខ្ចោះរបស់ Eo gio។ ពីលើសំឡឹងចុះក្រោម លោកអ្នកនឹងឃើញផ្ទៃទឹកសមុទ្រ ដែលបានសាងរូប ទៅដោយដងភ្នំខ្ពស់ចំនួន ២។

Ky Co Eo Gio - គោលដៅដ៏ទាក់ទាញមួយដើម្បីទៅលេងកំសាន្តនៅរដូវក្តៅ
Ky Co Eo Gio - គោលដៅដ៏ទាក់ទាញមួយដើម្បីទៅលេងកំសាន្តនៅរដូវក្តៅ

Eo gio មិនត្រឹមតែជា “ឈូងទាញខ្យល់”ប៉ុណ្ណើទេ ថែមទាំងមានអត្ថន័យដូចជារាងរូវកញ្ញាម្នាក់ បញ្ចេញបង្អួតសម្រស់ល្វត់ល្វាន់ទៀតផង។ ដងភ្នំធម្មជាតិរបាំងរាំងឱ្យដែនទឹកសមុទ្រស្ងប់រលក រួមជាមួយរូងភ្នំជាច្រើនដូចជា៖ រូងភ្នំ Doi Ky Co Ba Nghe ជាដើម បានបង្កើតជាប្រព័ន្ធជីវសាស្រ្តចម្រុះពិសេសកម្ររកមាន។ បើចង់រស់នៅជាមួយអ្នកស្រុកនោះ ចូរអញ្ជើញលោកអ្នក ទៅកាន់ភូមិនេសាទជិតនោះ ដើម្បីក្រេបពិសាម្ហូបអាហារស្រស់ៗ ដែលបានកែច្នៃយ៉ាងសាមញ្ញ។ លោកអ្នកគប្បីអញ្ជើញមកទីនេះ នារដូវក្ដៅ រហូតដល់ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ។ រដូវក្តៅនៅ Eo gio ពិតជាជាត្រជាក់ស្រួលណាស់ ដោយសារតែងបានភ្នំខ្ពស់បាំងថ្ងៃផងដែរ។

ហេង វុធ្ធី

VNtrip.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ